ព័ត៌មានជាតិ
នៅស្រុកខ្មែរបច្ចុប្បន្ន មានស្ត្រី៣នាក់កំពុងសិក្សាជំនាញអាកាសយានិក
លោក ជា អូន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល បានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មាន កាលពីព្រឹកមិញថ្ងៃទី១៦ ខែកញ្ញា នេះថា បច្ចុប្បន្នកម្ពុជា មានយុវជនចំនួន១៨នាក់ទៀត កំពុងសិក្សាជំនាញអាកាសយានិក (ពីឡុត) ហើយក៏បានបញ្ចប់មួយចំនួន ក្នុងនោះមាននារី ៣នាក់។
អ្នកនាំពាក្យរូបនេះ បញ្ជាក់ថា ដោយមានការគាំទ្រពីរាជរដ្ឋាភិបាល ទាក់ទងនឹងយេនឌ័រ កម្ពុជាក៏បានជំរុញឱ្យនារីចូលរួមកាន់តែច្រើននៅគ្រប់វិស័យ ជាក់ស្តែងទាំងវិស័យអាកាសចរនេះផងដែរ។ លោកបន្ថែមថា សូម្បីបុគ្គលិកបញ្ជាហោះហើរ ក៏មានចំនួនស្ត្រីច្រើនគួរឲ្យកត់សម្គាល់ ដោយសារស្ត្រីមានសំឡេងហ្រ្វេកង់ខ្ពស់ នៅពេលនិយាយទៅ សំឡេងឆ្មាច្បាស់ល្អ មិនគ្រលរ ម្យ៉ាងវិញអាកាសយានិក យកចិត្តទុកដាក់សំឡេងបញ្ជារបស់ស្ត្រីជាងបុរស។
បើតាមមន្ត្រីជាន់ខ្ពស់អាកាសចរណ៍ស៊ីវិលរូបនេះ នៅកម្ពុជាបច្ចុប្បន្នមានក្រុមហ៊ុនអាសកាសចរក្នុងស្រុកចំនួន៦ ក្នុងនោះមានយន្តហោះជាង២០គ្រឿង ដែលត្រូវការអាកាសយាននិកប្រមាណ ១០០នាក់ អ្នកបម្រើលើយន្តហោះប្រមាណ ២០០នាក់ រួមទាំងបុគ្គលិកបន្ទាប់បន្សំជាច្រើននាក់ទៀត។ ទោះយ៉ាងណាបច្ចុប្បន្នកម្ពុជាមានអាកាសយានិកទាំងចាស់ទាំងក្មេង អាចហោះហើរបានមានប្រមាណជា ៥០នាក់ប៉ុណ្ណោះ មានន័យថា នៅមានតម្រូវការអាកាសយានិកបន្ថែមទៀត ដូច្នេះជាឱកាសសម្រាប់យុវជនជំនាន់ក្រោយដែលមានបំណងចាប់អាជីពនេះ៕
អត្ថបទ៖ សុធាវី
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តាសក់ផ្អែម ៥ តោន របស់ កសិករម្នាក់ លក់ចេញអស់ ក្រោយសហគមន៍កសិកម្មជួយរកទីផ្សារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាឡិកា ៦ គ្រឿងរបស់កូនពៅសេដ្ឋី ឥណ្ឌា ដែលខំសន្សំទុក មានមួយមេ Facebook ទាក់ចិត្តខ្លាំង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ