ព័ត៌មានជាតិ
តោះ! មកស្គាល់អាហារូបករណ៍ ៣ ប្រទេស និស្សិតកម្ពុជាចង់បន្តសិក្សានៅក្រៅប្រទេស
ការស្វែងរកឱកាសសិក្សានៅក្រៅប្រទេសជាបំណងប្រាថ្នារបស់និស្សិតគ្រប់គ្នា ដែលចង់ទទួលបានបទពិសោធន៍ និងចំណេះដឹងថ្មីៗ ក៏ដូចជាអាចស្វែងយល់អំពីវប្បធម៌ចម្រុះជាតិសាសន៍ពីនិស្សិតមកពីប្រទេសដទៃទៀត។

កម្ពុជាថ្មី បង្ហាញពីអាហារូបករណ៍ ៣ ប្រទេស សម្រាប់និស្សិតកម្ពុជាដែលចាប់អារម្មណ៍ចង់ស្វែងរកឱកាសទៅបន្តសិក្សានៅប្រទេស។
១. អាហារូបករណ៍ GIST សិក្សានៅប្រទេសកូរ៉េខាងត្បូង
មុខវិជ្ជា៖ មានច្រើនសម្រាប់ជ្រើសរើស
កម្រិត៖ អនុបណ្ឌិត បណ្ឌិត
ប្រទេស៖ កូរ៉េខាងត្បូង

+លក្ខខណ្ឌទទួលបានអាហារូបករណ៍
- និស្សិតអន្តរជាតិ
- បេក្ខជនដាក់ពាក្យសិក្សាថ្នាក់អនុបណ្ឌិត ត្រូវតែមានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រឬដែលមានតម្លៃស្មើ
- បេក្ខជនដាក់ពាក្យសិក្សាថ្នាក់បណ្ឌិត ត្រូវតែមានសញ្ញាបត្រថ្នាក់អនុបណ្ឌិតឬដែលមានតម្លៃស្មើ
+អត្ថប្រយោជន៍ទទួលបាន
- ទទួលបានថ្លៃសិក្សា ៣ ៤១៥ ០០០ វ័ន ក្នុងមួយឆមាស
- ប្រាក់ប្រចាំខែ ១៤០ ០០០ វ័ន សម្រាប់ថ្នាក់អនុបណ្ឌិត
- ប្រាក់ប្រចាំខែ ២៩៥ ០០០ វ័ន សម្រាប់ថ្នាក់បណ្ឌិត
- ថ្លៃអាហារ ១០០ ០០០ វ័ន ក្នុងមួយខែ
- ធានារ៉ាប់រ៉ងសុខភាព
- សំបុត្រយន្តហោះ
២. អាហារូបករណ៍ Emile Boutmy ថ្នាក់បរិញ្ញាបត្រនៅប្រទេសបារំាង (Harvard)
មុខវិជ្ជា៖ មានច្រើនសម្រាប់ជ្រើសរើស
កម្រិត៖ បរិញ្ញាបត្រ
ប្រទេស៖ បារាំង

+.លក្ខខណ្ឌទទួលបានអាហារូបករណ៍៖
- ជាបេក្ខជន ដែលទើបតែដាក់ពាក្យលើកដំបូង
- មិនមែនជាបេក្ខជន ដែលមកពីសហគមន៍អ៊ឺរ៉ុប
- ជាបេក្ខជន ដែលបានដាក់ពាក្យចូលរៀនថ្នាក់បរិញ្ញាបត្រ
+.អត្ថប្រយោជន៍ទទួលបាន (អាហារូបករណ៍មានច្រើនប្រភេទ)
- ថ្លៃសិក្សា 7,300 យូរ៉ូ ក្នុងមួយឆ្នាំរយៈពេល ៣ ឆ្នាំនៃការសិក្សា និងថ្លៃចំណាយការរស់នៅ 5000 យូរ៉ូក្នុង១ឆ្នាំ
- ថ្លៃសិក្សា 7,300 យូរ៉ូ ក្នុងមួយឆ្នាំរយៈពេល ៣ ឆ្នាំនៃការសិក្សា
- ថ្លៃសិក្សា 5,300 យូរ៉ូ ក្នុងមួយឆ្នាំរយៈពេល ៣ ឆ្នាំនៃការសិក្សា
- ថ្លៃសិក្សា 3,000 យូរ៉ូ ក្នុងមួយឆ្នាំរយៈពេល ៣ ឆ្នាំនៃការសិក្សា
- ៣. អាហារូបករណ៍ Australia Award សិក្សានៅប្រទេសអូស្ត្រាលី
មុខវិជ្ជា៖ មានច្រើន លើកលែងតែគ្រប់គ្រងទូទៅ
កម្រិត៖ អនុបណ្ឌិត បណ្ឌិត
ប្រទេស៖ អូស្រ្តាលី

+.លក្ខខណ្ឌដើម្បីទទួលបានអាហារូបករណ៍៖
- មានពិន្ទុ IELTS ៥.៥ សម្រាប់ថ្នាក់អនុបណ្ឌិត និង ៦.៥ សម្រាប់ថ្នាក់បណ្ឌិតស្រាវជ្រាវ និងបណ្ឌិត
- ត្រូវជាជនជាតិកម្ពុជា មិនមានសញ្ជាតិពីរ
- មានបទពិសោធន៍ការងារយ៉ាងតិច ២ ឆ្នាំ
- ត្រូវស្នាក់នៅកម្ពុជាយ៉ាងតិច ២ ឆ្នាំ
+. អត្ថប្រយោជន៍ទទួលបាន៖
- ថ្លៃសាលា
- សំបុត្រយន្តហោះ
- ធានារ៉ាប់រ៉ងសុខភាព
- រៀនត្រៀម
- ប្រាក់ចាយវាយប្រចាំខែ៕
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


