Connect with us

ព័ត៌មានជាតិ

ផ្លូវមួយខ្សែក្នុងឃុំអូរដា​ត្រូវបានផ្អាកការធ្វើចរាចរ​ដោយសារ​ទឹកជន់ដល់បង្កាន់ដៃស្ពាន

បានផុស

នៅ

ផ្លូវមួយខ្សែក្នុងស្រុកកំរៀង​ ខេត្តបាត់ដំបងជាប់ព្រំដែនថៃ​ត្រូវបានអាជ្ញាធរចុះផ្អាក​មិនឲ្យធ្វើចរាចរ​ឆ្លងកាត់ឡើយដោយសារតែទឹកជំនន់បានហក់ឡើងខ្លាំង​បណ្តាលឲ្យលិចដល់ជាងពាក់កណ្តាលបង្កាន់ដៃស្ពាន។

​កាលពីម្សិលមិញនេះ​ទឹកនៅតាមអូរព្រំដែនថៃ​បានជន់ឡើងយ៉ាងខ្លាំង​បណ្តាល​ឲ្យលិចលង់​ផលដំណាំ​របស់ប្រជាពលរដ្ឋ​ និងផ្លូវថ្នល់មួយចំនួនត្រូវបានខូចខាតទាំងស្រុក​ ជាពិសេសគឺបានធ្វើ​ឲ្យ​ស្ទះចរាចរដោយមិនអាចឆ្លងកាត់បានឡើយសម្រាប់ច្រកអន្តរជាតិដូង។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លុះនៅព្រឹកថ្ងៃទី ១ ខែតុលា ឆ្នាំ២០២២នេះ ​សន្ទុះទឹកក្នុងអូរព្រំដែន​បានបែកមកដល់ភូមិមួយចំនួន​ ​ក្នុងស្រុកកំរៀង​ពិសេសគឺឃុំអូរដា​តែម្តង ដែលសន្ទុះទឹកបានជន់លិច​ដល់បង្កាន់ដៃស្ពាន​ក្នុងភូមិ​លំផាត់ខណៈអាជ្ញាធរបិទផ្អាកការធ្វើចរាចរបណ្តោះអាសន្ន​រង់ចាំទឹកស្រកវិញ ព្រោះ​ខ្លាច​ជួបនិងឧប្បទ្ទវហេតុណាមួយកើតឡើង។

​ផ្លូវមួយខ្សែដែលត្រូវឆ្លងកាត់ស្ពានលំផាត់នេះ​ ក៏ជាផ្លូវដ៏មានសារសំខាន់ ដែលផ្លូវនេះភ្ជាប់​ទៅកាន់​ភូមិសំរោង និងភូមិតាំងយូជាដើម ក្នុងការដឹកនាំកសិផលរបស់ប្រជាពលរដ្ឋមកកាន់ផ្លូវជាតិ និង​ទីផ្សារព្រំដែន។

​បើតាមប្រភពពីប្រជាពលរដ្ឋបានបញ្ជាក់ថា​ កំពស់ទឹក​មានការ​ស្រកចុះបន្តិចហើយនៅរសៀនេះ​ដោយឡែកក្បាលស្ពានទាំងសងខាង អាចមានការខូចខាតយ៉ាងធ្ងន់ធ្ងរផងដែរ ​ដោយសារតែកម្លាំងទឹកច្រោះ​ដោយនាំយកដីក្បាលស្ពានទៅជាមួយ​៕

អត្ថបទ៖សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១០ នាទីutes មុន

រដ្ឋបាលខេត្តប៉ៃលិន ប្រារព្ធទិវាមច្ឆាជាតិ ១ កក្កដា២០២៥ និង​ជំរុញ​ការ​ទប់ស្កាត់បទល្មើសនេសាទខុសច្បាប់

ព័ត៌មានជាតិ១ ម៉ោង មុន

ថៃចង់ប្ដឹងកម្ពុជារឿងទាហានជាន់មីនក្នុងដីខ្លួនទៅUN÷ មេស៊ីម៉ាក់ ពន្យុះឱ្យថៃកាន់ដៃកម្ពុជាទៅICJ តែម្តងទៅ ព្រោះជាតុលាការរបស់UNស្រាប់

ព័ត៌មានជាតិ១ ម៉ោង មុន

ប្រតិភូ​គណៈ​ចលនា​សាសនិកឥស្លាមកម្ពុជា អញ្ជើញ​ជួបសំណេះសំណាល និង​នាំ​យក​អំណោយ ឧបត្ថម្ភ​ជូនកងកម្លាំងជួរមុខ នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

សន្តិសុខសង្គម២ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ បង្រ្កាបទីតាំងលួចបង្កប់​ល្បែង​អនឡាញ​នៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ឃាត់ខ្លួនជនជាតិចិន១២នាក់

ព័ត៌មានជាតិ២ ម៉ោង មុន

កសិករ​ដាំ​ទុរេន​នៅ​ក្បែរ​ទឹក​ជ្រោះប៊ូ​ស្រា​ ចាប់ផ្ដើមប្រមូលផលបានបណ្តើរៗហើយ

Sokha Hotels

ព័ត៌មានពេញនិយម