ចរាចរណ៍
ករណីបុកស្លាប់មន្តី្រនគរបាល និងមិត្តភ័ក្រកាលពីយប់មិញ សមត្ថកិច្ចឃាត់រថយន្តបង្កបានហើយ ខណៈម្ចាស់យកទៅប្លុងចោល
គិតត្រឹមវេលាម៉ោង១០ព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២នេះ រថយន្តស៊េរីទំនើបមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2BF-8898 ដែលបានបើករត់គេចក្រោយបង្កគ្រោះថ្នាក់បណ្តាលអោយបុរស២នាក់ ( ម្នាក់ជាមន្ត្រីនគរបាល ) បានស្លាប់ នៅចំណុចផ្លូវលេខ១៨២ កែងផ្លូវ២១៥ ក្នុងសង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក ត្រូវបានកម្លាំងសមត្ថកិច្ចស្រាវជ្រាវឃាត់បានហើយ ខណះម្ចាស់រថយន្តយកទៅប្លុងចោល ។

ការស្រាវជ្រាវរហូតឈានដល់ឃាត់រថយន្តបាននេះ គឺកម្លាំងនគរបាលខណ្ឌទួលគោក សហការជាមួយនគរបាលខណ្ឌបឹងកេងកង ដោយឃាត់នៅចំណុច ផ្លូវលេខ២៧៦ កែងផ្លូវលេខ១៥៧ ស្ថិតក្នុងសង្កាត់អូរឡាំពិច ខណ្ឌបឹងកេងកង ដោយឃាត់បានតែរថយន្តប៉ុណ្ណោះ ។
ជនរងគ្រោះ២នាក់ ដែលបានស្លាប់ក្នុងហេតុការណ៍ខាងលើ មានឈ្មោះ ទី១ឈ្មោះ ម៉ុក ច័ន្ទដា និងម្នាក់ទៀតឈ្មោះ ជួន ច័ន្ទសុផារ៉ា ជាមន្ត្រីនគរបាល ។ អ្នកទាំង២ មានវ័យប្រមាណ២៣ឆ្នាំ ។

គួររំលឹកថា កាលវេលាម៉ោងជាង៣ទាបភ្លឺ ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ រថយន្តខាងលើបើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ បានបើកបុកម៉ូតូមួយគ្រឿង ម៉ាកស្គុបពី ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1BN-0345 ជិះធ្វើដំណើរដោយជនរងគ្រោះ២នាក់ខាងលើ តាមបណ្តោយផ្លូវលេខ១៨២ ក្នុងទិសដៅពីកើតមកលិចក្នុងល្បឿនលឿនមធ្យម ចំពីមុខពេញទំហឹង បណ្តាលអោយខ្ទាតផ្លោងទាំងម៉ូតូ និងមនុស្ស ស្លាប់ម្នាក់ភ្លាមៗ នៅហ្នឹងកន្លែង និងម្នាក់ទៀតបានស្លាប់ពេលបញ្ចូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។

ក្រោយបង្កហេតុភ្លាមៗ រថយន្តបង្កបានព្យាយាមបើករត់គេចពីកន្លែងកើតហេតុ ហើយ ក៏ត្រូវសមត្ថកិច្ចជំនាញ ស្រាវជ្រាវតាមរកឃើញ នៅព្រឹកថ្ងៃខែឆ្នាំដដែលនេះតែម្តងទៅ ។ យ៉ាងណាមិញ បច្ចុប្បន្នរថយន្តបង្ក ត្រូវសមត្ថកិច្ចស្ទូចយកទៅកាន់ ការិយាល័យនគរបាលចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយទៅតាមផ្លូវច្បាប់នៅពេលក្រោយ ៕
អត្ថបទ៖ លី ហេង







-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ