ចរាចរណ៍
មន្ទីរសារធារណការខេត្តព្រះវិហារបិទចរាចរណ៍រថយន្តធុនធ្ងន់នៅកំណាត់ផ្លូវជាតិលេខ ៩៥
មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះវិហារនៅថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២២នេះ បានប្រកាសបិទកំណាត់ផ្លូវលេខ ៩៥ មិនឲ្យរថយន្តធុនធ្ងន់ធ្វើចរាចរណ៍ឆ្លងកាត់នៅក្នុងភូមិសាស្ត្រស្រុកសែនជ័យ ខេត្តព្រះវិហារ ដើម្បីការពារការបាតក់ស្រុតផ្លូវ ខណៈទឹកជំនន់បានជន់លិចនៅតំបន់នេះ។

សេចក្ដីជូនដំណឹងរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារបញ្ជាក់ថា «សូមជម្រាបដំណឹងដល់សាធារណជន និងប្រជាពលរដ្ឋដែលជាម្ចាស់រថយន្តដឹកទំនិញធុនធ្ងន់ទាំងអស់មេត្តាជ្រាបថា ដោយសារស្ថានភាពគ្រោះទឹកជំនន់ទឹកភ្លៀង បានបន្តឡើងរហូតដល់កម្រិតប្រកាសអាសន្នធ្វើឱ្យផ្លូវថ្នល់ ស្ពាន មិនអាចទ្រាំទ្រនឹងទម្ងន់រថយន្តដឹកទំនិញធុនធ្ងន់បានទេ»។
មន្ទីរសាធារណការបញ្ជាក់ថា មូលហេតុខាងលើទើបមន្ទីរសម្រេចបិទចរាចរណ៍ទាំងស្រុងជាបណ្ដោះអាសន្ន ចំពោះរថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ នៅកំណាត់ផ្លូវជាតិលេខ៩៥ ចាប់ពីចំណុចគីឡូម៉ែត្រលេខ៤០ ដល់គីឡូម៉ែត្រលេខ៤១ ស្ថិតក្នុងភូមិពុទ្រា ឃុំពុទ្រា ស្រុកជ័យសែន ខេត្តព្រះវិហារ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅដើម្បីថែរក្សាផ្លូវថ្នល់ ស្ពាន កុំឱ្យបាក់ស្រុត និងធានាដល់ការធ្វើចរាចរណ៍ប្រកបដោយសុវត្ថិភាព៕
អត្ថបទ៖ ឌឿន ចាន់ថារី

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


