ព័ត៌មានអន្ដរជាតិ
មេបក្សកាន់អំណាច កូរ៉េខាងត្បូង ថា “គ្រាប់បែកនុយក្លេអ៊ែរ កូរ៉េខាងជើង អាចធ្លាក់លើក្បាលយើងគ្រប់ពេល”
មេដឹកនាំគណបក្សកាន់អំណាចកូរ៉េខាងត្បូងលោក Chung Jin-suk បានព្រមានកាលពីថ្ងៃពុធថា “កូរ៉េខាងជើងអាចបន្តទៅមុខទៀតប្រឆាំងនឹងទីក្រុងសេអ៊ូល ហើយគ្រាប់បែកនុយក្លេអ៊ែរអាចធ្លាក់លើក្បាលរបស់យើងគ្រប់ពេលវេលា” ។

លោក Chung ក៏បានអំពាវនាវឲ្យលុបចោលកិច្ចព្រមព្រៀងយោធាជាមួយទីក្រុងព្យុងយ៉ាង រួមទាំងកិច្ចព្រមព្រៀងយោធាអន្តរកូរ៉េឆ្នាំ ១៩៩១ និង ២០១៨ ក៏ដូចជាសេចក្តីថ្លែងការណ៍រួមស្តីពីការរំសាយអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េផងដែរ ប្រសិនបើកូរ៉េខាងជើងអនុវត្តការសាកល្បងនុយក្លេអ៊ែរលើកទី ៧ របស់ខ្លួន ។
លោក Chung បាននិយាយនៅលើការបង្ហោះ Facebook របស់ខ្លួនថា “មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានបង្ហាញអង្គភាពប្រតិបត្តិការនុយក្លេអ៊ែរយុទ្ធសាស្ត្ររបស់កូរ៉េខាងជើងកាលពីថ្ងៃទី ១០ ខែតុលា ដែលជាខួបនៃការបង្កើតគណបក្សពលករ ហើយគោលដៅរបស់ទីក្រុងព្យុងយ៉ាងគឺព្រលានយន្តហោះ និងកំពង់ផែនៃកូរ៉េខាងត្បូង ។

សេចក្តីថ្លែងការណ៍របស់មេដឹកនាំគណបក្សអំណាចប្រជាជន (PP) ដែលកំពុងកាន់អំណាចបានធ្វើឡើង បន្ទាប់ពីការព្រមានរបស់លោកប្រធានាធិបតី Yoon Suk-yeol កាលពីថ្ងៃអង្គារថា ប្រទេសកូរ៉េខាងជើងកំពុងគំរាមកំហែងដល់ពិភពលោកដោយការអភិវឌ្ឍ និងជំរុញអាវុធនុយក្លេអ៊ែររបស់ខ្លួនជាបន្តបន្ទាប់ ។
កាលពីថ្ងៃចន្ទ ប្រទេសកូរ៉េខាងជើងបាននិយាយថា ការសាកល្បងកាំជ្រួចមីស៊ីលនាពេលថ្មីៗនេះ គឺជាផ្នែកនៃសមយុទ្ធ “នុយក្លេអ៊ែរយុទ្ធសាស្ត្រ” រយៈពេល ២ សប្តាហ៍របស់ខ្លួន ដើម្បីត្រាប់តាមការវាយប្រហារលើកូរ៉េខាងត្បូងដោយអាវុធនុយក្លេអ៊ែរ ។

គួរបញ្ជាក់ថា ភាពតានតឹងនៅលើឧបទ្វីបកូរ៉េបានកើនឡើងក្នុងឆ្នាំ ២០២០ នៅពេលដែលកូរ៉េខាងជើងបានវាយប្រហារ និងបំផ្ទុះការិយាល័យទំនាក់ទំនងអន្តរកូរ៉េនៅតាមព្រំដែន ។ ភ្លាមៗនោះទីក្រុងសេអ៊ូលបានគំរាមឆ្លើយតបយ៉ាងខ្លាំង ប្រសិនបើក្រុងព្យុងយ៉ាងធ្វើឲ្យស្ថានការណ៍កាន់តែអាក្រក់ទៅទៀត ។ ទោះជាយ៉ាងណាក៏ដោយ ភាពតានតឹងបានកើនឡើងបន្ថែមទៀតនាពេលថ្មីៗនេះ បន្ទាប់ពីទីក្រុងសេអ៊ូល និងវ៉ាស៊ីនតោនបានធ្វើសមយុទ្ធយោធារួមគ្នា ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ កូរ៉េខាងជើង បាញ់មីស៊ីលរយៈចម្ងាយឆ្ងាយ ដែលអាចផ្ទុកអាវុធនុយក្លេអ៊ែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


