ព័ត៌មានអន្ដរជាតិ
លោក ពូទីន ថា គោលដៅរបស់ រុស្ស៊ី មិនមែនបំផ្លាញ អ៊ុយក្រែន នោះទេ
ថ្លែងពីទីក្រុង Astana ប្រទេសកាហ្សាក់ស្ថាន ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយថា ពេលនេះរុស្ស៊ីមិនចាំបាច់មានការវាយប្រហារទ្រង់ទ្រាយធំបន្ថែមទៀតទៅលើហេដ្ឋារចនាសម្ព័ន្ធអ៊ុយក្រែននោះទេ ។

លោក ពូទីន បានថ្លែងថា “គោលដៅរបស់យើងមិនមែនបំផ្លាញអ៊ុយក្រែននោះទេ ។ យើងមានជនជាតិអ៊ុយក្រែនប្រហែល ៣ លាននាក់នៅក្នុងប្រទេសរុស្ស៊ី ហើយគ្រួសារជាច្រើនរបស់យើងស្គាល់ និងស្រឡាញ់បទចម្រៀង និងវប្បធម៌អ៊ុយក្រែន” ។
លោកប្រធានាធិបតីបញ្ជាក់ថា “យើងមិនគួរធ្វើអ្វីដូចអ្នកដែលអ្នកធ្លាប់បានលប់ចោលវប្បធម៌របស់យើងនោះទេ ព្រោះថា វប្បធម៌មិនមានជាប់ពាក់ព័ន្ធអ្វីទាំងអស់ក្នុងសង្គ្រាមលុកលុយនេះ” ។

គួរបញ្ជាក់ថា ប្រទេសរុស្ស៊ីបានចាប់ផ្តើមប្រតិបត្តិការយោធាពិសេសរបស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែនកាលពីថ្ងៃទី ២៤ ខែកុម្ភៈ បន្ទាប់ពីសាធារណរដ្ឋប្រជាមានិត Donetsk និង Lugansk បានអំពាវនាវឲ្យជួយក្នុងការការពារខ្លួនប្រឆាំងនឹងការបង្កហេតុរបស់អ៊ុយក្រែន ។
ជាការឆ្លើយតបទៅនឹងប្រតិបត្តិការរបស់រុស្ស៊ី បណ្តាប្រទេសលោកខាងលិចបានដាក់ចេញនូវយុទ្ធនាការដាក់ទណ្ឌកម្មទ្រង់ទ្រាយប្រឆាំងនឹងទីក្រុងមូស្គូ ហើយបាននិងកំពុងផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែនផងដែរ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ RT
ចុចអាន ៖ លោក Zelensky ប្រាប់ទំហំទឹកប្រាក់ដែល អ៊ុយក្រែន ត្រូវការកសាងប្រទេសឡើងវិញ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


