Connect with us

ព័ត៌មានជាតិ

ក្រសួងអំពាវនាវឱ្យពលរដ្ឋប្រុងប្រយ័ត្នការឆ្លង​រាល​ដាលជំងឺកូវីដ ក្នុងពិធីបុណ្យអុំទូក

បានផុស

នៅ

ក្រសួងសុខាភិបាល បានអំពាវនាវឱ្យពលរដ្ឋប្រុងប្រយ័ត្នការឆ្លងរាលដាលជំងឺកូវីដក្នុងកំឡុងថ្ងៃឈប់សម្រាកនៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ដោយសារមានប្រជាពលរដ្ឋមួយចំនួនមានកម្មវិធីដើរកំសាន្តជួបជុំ និងចូលរួមក្នុងពិធីបុណ្យនានា។

តាមរយៈសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលចុះថ្ងៃទី១៨តុលានេះ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានមានប្រសាសន៍ថា បើទោះបីជាមិនមានការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក យ៉ាងណាក៏ដោយ ក៏ពិធីនេះធ្វើទៅតាមបណ្ដារាជធានីខេត្តទូទាំងប្រទេសទៅតាមលទ្ធភាពដែលអាចធ្វើទៅបានដើម្បីជាការសប្បាយរីករាយសម្រាប់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានបង្កើនបរិយាកាសទេសចរណ៍ក៏ដូចជាផ្ដល់ឱកាសនៃការរកប្រាក់ចំណូលដល់បងប្អូនប្រជាពលរដ្ឋផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកសាស្ត្រាចារ្យបានបន្តថា ក្នុងន័យនេះដើម្បីបន្តនិរន្តរភាពដំណើរការប្រទេសឡើងវិញក្នុងគន្លងប្រក្រតីភាពសម្រាប់ការពារការឆ្លងរាលដាលជំងឺកូវីដ១៩ និងដើម្បីរក្សាឲ្យបាននូវការរស់នៅតាមបែបគន្លងប្រក្រតីភាពថ្មីរបស់ប្រជាពលរដ្ឋការបន្តអនុវត្តវិធានការការពារទប់ស្កាត់ការចម្លងនៃវីរុសកូវីដ១៩ របស់បុគ្គលគ្រួសារ និងសហគមន៍ត្រូវតែបន្តធ្វើជាចាំបាច់ដើម្បីរួមចំណែកទប់ស្កាត់នូវការផ្ទុះការចម្លងវីរុសកូវីដ១៩ក្នុងទ្រង់ទ្រាយធំនៅក្នុងសហគមន៍យើងសាជាថ្មីឡើងវិញពី
ព្រោះជំងឺកូវីដ១៩នៅមិនទាន់ទៅណាឆ្ងាយពីយើងនៅឡើយទេ។

លោករដ្ឋមន្ត្រីបានបន្តថា ដូច្នេះ ក្រសួងសុខាភិបាល សូមធ្វើការក្រើនរំលឹក និងអំពាវនាវសារជាថ្មីជូនដល់សាធារណជន និងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវតែបន្តអនុវត្តតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសនាបតី តេជោ
ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នូវវិធានការ “ ពាការពារដូចជាពាក់ម៉ាស លាងដៃ ឱ្យញឹកញាប់ និងរក្សាតម្លាតសុវត្ថិភាពបុគ្គលពីមួយម៉ែត្រកន្លះឡើង និង ៣កុំ ដូចជាកុំទៅកន្លែងមានមនុស្សច្រើន កុំទៅកន្លែង បិទជិតគ្មានខ្យល់ចេញចូល កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា ។

លោករដ្ឋមន្ត្រីសូមលើកទឹកចិត្តដល់បុគ្គលម្នាក់ៗ ត្រូវធ្វើតេស្តរហ័សដោយខ្លួនឯងក្នុងករណីមានបញ្ហាណាមួយដែរសង្ស័យ​ដើម្បីជាវាងការចម្លងទៅបុគ្គលដទៃទៀតដែលអាចបង្កឱ្យមានការចម្លងទ្រង់ទ្រាយធំក្នុងសហគមន៍។ ប្រសិនបើមានលទ្ធផលវិជ្ជមានត្រូវនៅដាច់ពីក្រុមគ្រួសារថែទាំនិងព្យាបាលដោយខ្លួនឯងនៅផ្ទះក្នុងករណីស្រាលតែបើមានរោគសញ្ញាវិវត្តទៅធ្ងន់ធ្ងរត្រូវទៅស្វែងរកការព្យាបាលនៅតាមមន្ទីរពេទ្យរដ្ឋឲ្យបានឆាប់។

ចំណែកអាជ្ញាធរនៅតាមមូលដ្ឋានត្រូវសហការគ្នាជាមួយនឹងមន្រី្តសុខាភិបាលថ្នាក់ក្រោមជាតិចាត់ចែងកម្លាំងគ្រប់គ្រងឃ្លាំមើល និងការធ្វើណែនាំការអនុវត្តវិធានការឲ្យបានខ្ជាប់ខ្ជួនប្រកបដោយប្រសិទ្ធភាព។ បន្តពិនិត្យថា គ្រប់គ្នាត្រូវពាក់ម៉ាស់ទាំងអ្នកទស្សនា និងអ្នកប្រណាំងទូកចាត់ចែងគ្រប់គ្រងទីតាំងរៀបចំឱ្យមានកន្លែងលាងដៃនៅច្រកចេញចូលមុនទស្សនិក​ជនចូលទៅកាន់កន្លែងទស្សនាប្រណាំងទូក។ ចាត់កម្លាំងធ្វើការវ៉ាស់កំដៅបាញ់ទឹកអាកុលលាងដៃជូនដល់អ្នកចូលរួមទស្សនាទាំងអស់កុំឲ្យមានការធ្វេសប្រហែសនៅមុខច្រកចេញចូលចែងឲ្យមានការតម្រង់ជួរឈររង់ចាំត្រូវមានគម្លាតពីគ្នាយ៉ាងតិចមួយម៉ែត្រកន្លះ រាល់ទស្សនិកជនទាំងអស់ដែលចូលទស្សនាការប្រណាំងទូក និងចាត់ចែងឱ្យមានការអង្គុយនិងឈរទស្សនាប្រណាំងទូកដែលមានគម្លាតពីគ្នាយ៉ាងតិចមួយម៉ែត្រកន្លះ ពិនិត្យតាមដានអ្នកចូលទស្សនាទាំងអស់ និងរាយការណ៍មកទូរស័ព្ទទាន់ហេតុការណ៍១១៥នៅរាល់ករណីសង្ស័យឆ្លងជំងឺកូវីដ១៩។

គួរបញ្ជាក់ថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែឆ្នាំនេះបានប្រព្រឹត្តិទៅរយៈពេល៣ថ្ងៃគឺនៅថ្ងៃទី៧,៨,និង៩ខែវិច្ឆិកាឆ្នាំ២០២២៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម៤ ម៉ោង មុន

ជនបរទេស១៣នាក់ ត្រូវ​ឃាត់​ខ្លួន​ក្នុង​ប្រតិបត្តិការ​បង្រ្កាបបទ​ល្មើស​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា នៅសៀមរាប

ព័ត៌មានជាតិ៤ ម៉ោង មុន

លោកសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ចូលជួបសម្តែងការគួរសម

សន្តិសុខសង្គម៥ ម៉ោង មុន

ទីតាំង​ហាងកាហ្វេជាង៩០កន្លែង ត្រូវសមត្ថកិច្ចធ្វើសកម្មភាពចុះឆែកជាបន្តបន្ទាប់ក្នុងខេត្តកំពង់ចាម

ព័ត៌មានជាតិ៦ ម៉ោង មុន

មណ្ឌល​ប្រឡង​ភ្នំពេញ​ មាន​បេក្ខជន​ប្រឡង​ជាប់​ឌីប្លូម​ជាង​១ម៉ឺន៥ពាន់នាក់ ស្មើនឹងជាង៩០%

សន្តិសុខសង្គម៦ ម៉ោង មុន

គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្តមណ្ឌលគិរី ចុះ​បង្ក្រាប​ទីតាំង​អនឡាញមួយ​កន្លែង ឃាត់​ជនសង្ស័យ​១៤៩នាក់​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋា​ភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា

ព័ត៌មានជាតិ៧ ម៉ោង មុន

អាជ្ញាធរ​​ស្នើ​​អ្នក​បត់​ជើង​តូច​នៅ​​ជិតច្រកចេញ​មុខ​ប្រលាន​យន្តហោះ ចូល​ខ្លួន​សុំ​ទោស​ជា​សាធារណៈ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ក្នុងពេល២០ឆ្នាំដែលសន្លប់ ព្រះអង្គម្ចាស់អារ៉ាប៊ី សាអូឌីត ទទួលការព្យាបាលអ្វីខ្លះទើបអាចរក្សាព្រះជន្មបាន?

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ហួសចិត្ត! ថៃ រកឃើញមីនថ្មីថែមទៀតលើដីខ្លួនឯង តែបែរជាស្នើឲ្យអាស៊ានមកថ្កោលទោសកម្ពុជា ទៅវិញ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អ្នកស្លាប់​ព្រោះភ្លៀង​ធ្លាក់​ខ្លាំង​៥ថ្ងៃជាប់គ្នានៅ​កូរ៉េ​ខាង​ត្បូង កើនដល់ ១៤​នាក់ និង​បាត់ខ្លួន ១២នាក់

Sokha Hotels

ព័ត៌មានពេញនិយម