ព័ត៌មានជាតិ
អគ្គស្នងការនគរបាលជាតិ ហាមមន្ត្រីចរាចរណ៍ប្រើសម្ដីមិនសមរម្យដាក់ប្រជាពលរដ្ឋដាច់ខាត
នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានធ្វើការហាមប្រាមមិនឱ្យមន្ដ្រីនគរបាលចរាចរណ៍ប្រើប្រាស់នូវពាក្យសម្ដីមិនសមរម្យណាមួយទៅកាន់ប្រជាពលរដ្ឋឡើយ។

ថ្លែងនៅក្នុងពិធីប្រកាសចូលកាន់តំណែង នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងប្រធាននាយកដ្ឋានកណ្ដាលសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃទី ២៦ តុលានេះ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ នាយឧត្តមសេនីយ៍ នេត សាវឿន បានណែនាំឱ្យពង្រឹងរបៀបរបបធ្វើការ អាប្បកិរិយាកងកម្លាំងរបស់មន្ដ្រីនគរបាលចរាចរណ៍, ពង្រឹងសណ្ដាប់ធ្នាប់តាមដងផ្លូវ ពិសេសចញ្ចើមផ្លូវដើម្បីកាត់បន្ថយការកកស្ទះ, ពង្រឹងសមត្ថភាពមន្ដ្រីនគរបាលចរាចរណ៍ ដោយបង្កើតឱ្យមានវគ្គបណ្ដុះបណ្ដាល និងហាមដាច់ខាតប្រើប្រាស់នូវពាក្យសម្ដីមិនសមរម្យទៅកាន់ប្រជាពលរដ្ឋជាដើម។
បើតាមនាយឧត្តមសេនីយ៍ នេត សាវឿន ប្រធាននាយកដ្ឋានកណ្ដាលសណ្ដាប់ធ្នាប់សាធារណៈ ដែលទើបប្រកាសចូលកាន់តំណែងនេះ ត្រូវពង្រឹងលើកិច្ចការងារភារកិច្ចរបស់ខ្លួនដែលរាជរដ្ឋាភិបាលប្រគល់ជូន និងរក្សាសាមគ្គីភាពផ្ទៃក្នុងអង្គភាព សំដៅចូលរួមទប់ស្កាត់ បង្ការ បង្ក្រាប និងរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ។
នាយឧត្តមសេនីយ៍ នេត សាវឿន ក៏បានណែនាំដល់នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនថ្មី និងកម្លាំងទាំងអស់ត្រូវតែខិតខំបន្ថែមទៀតក្នុងការបង្រ្កាបបទល្មើសគ្រឿងញៀន ដោយសារតែកម្លាំងរបស់មន្ទីរជាកម្លាំងថ្នាក់ជាតិ។
ជាមួយគ្នានេះ មានចំណុចចំនួន ៥ចំណុច ដែលនាយឧត្តមសេនីយ៍ នេត សាវឿន ណែនាំឱ្យកងកម្លាំងទាំងអស់យកទៅអនុវត្តរួមមាន៖ទី១៖ ពង្រឹងសន្ដិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈទូទាំងប្រទេស ពិសេសនៅរាជធានីភ្នំពេញ។ ទី២៖ អនុវត្តផែនការការពារជាក់ស្ដែង ក្នុងឱកាសកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និងទី៤១ និងកិច្ចប្រជុំពាក់ព័ន្ធ ឆ្នាំ២០២២។ ទី៣៖ គ្រប់រាជធានី-ខេត្ត ត្រូវបង្កើន និងពង្រឹងសន្ដិសុខ សុវត្ថិភាពចាប់ពីពេលនេះតទៅ រហូតដល់កិច្ចប្រជុំកំពូលអាស៊ាន ដែលកម្ពុជា ត្រូវធ្វើជាម្ចាស់ផ្ទះ, ទី៤៖ ពង្រឹងសមត្ថភាពមន្ដ្រីតាមរយៈការបណ្ដុះបណ្ដាល, ពង្រឹងអាកប្បកិរិយា ឥរិយាបថ ទន់ភ្លន់ តែម៉ឺងម៉ាត់។ទី៥៖ គ្រប់នាយកដ្ឋាន អង្គភាព ស្នងការនគរបាលរាជធានី ខេត្ត ត្រូវពង្រឹងការគ្រប់គ្រងតាមដានព័ត៌មានតាមបណ្តាញសង្គម យកចិត្តទុកដាក់ចំពោះការលើកសរសើរ និងការតិះតៀនពីប្រជាពលរដ្ឋ។
សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានចេញអនុក្រឹត្យផ្ទេរភារកិច្ច និងតែងតាំង នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ រួមមាន៖
ទី១៖ លោក ឧត្តមសេនីយ៍ឯក លឹម ផាន់ភារៈ ពីអគ្គនាយករង នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ទៅជាប្រធាននាយកដ្ឋានកណ្តាលសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
ទី២៖ លោកឧត្តមសេនីយ៍ទោ ឃឹង សារ៉ាត់ ជានាយកមន្ទីរប្រឆាំងគ្រឿងញៀន ជំនួស លោក ឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ ដែលចូលនិវត្តន៍៕ អត្ថបទ៖ សំអឿន



-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៨ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា២២ ម៉ោង agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


