ព័ត៌មានអន្ដរជាតិ
មេប៉ូលិសកូរ៉េខាងត្បូង ចេញមុខទទួលស្គាល់កំហុស ពាក់ព័ន្ធហេតុការណ៍ រត់ជាន់គ្នា
មេប៉ូលិសកូរ៉េខាងត្បូង បាននិយាយថា ការគ្រប់គ្រងហ្វូងមនុស្សក្នុងអំឡុងពេលរត់ជាន់គ្នានៅតំបន់ Itaewon គឺ “មិនគ្រប់គ្រាន់ឡើយ”។ នេះគឺជាការទទួលស្គាល់កំហុសលើកដំបូងពីក្រុមមន្ត្រីដែលថា ពួកគេធ្វើមិនបានល្អ ដើម្បីទប់ស្កាត់ហេតុការណ៍នេះ។

ចំពេលមានការអំពាវនាវកាន់តែខ្លាំង ឲ្យមានទំនួលខុសត្រូវ លោក Yoon Hee-keun បាននិយាយថា ការឆ្លើយតបរបស់ប៉ូលិសគឺ “ពិតជាគួរឲ្យខកចិត្ត”។
ស្របពេលជាមួយគ្នានោះដែរ លោកប្តេជ្ញាថា នឹងមានការស៊ើបអង្កេតយ៉ាងហ្មត់ចត់។

លោក Yoon អះអាងថា ប៉ូលិស បានទទួលការហៅទូរស័ព្ទជាច្រើនលើក មុនពេលឧបទ្ទវហេតុកើតឡើង។ ប្រជាពលរដ្ឋបានជូនដំណឹង អំពីស្ថានភាពធ្ងន់ធ្ងរ ប៉ុន្តែការឆ្លើយតបរបស់ប៉ូលិសគឺខ្វះខាត។
ប៉ូលិសក្រុងសេអ៊ូលនិយាយថា ការហៅទូរស័ព្ទជាលើកដំបូងទៅកាន់លេខសង្គ្រោះបន្ទាន់របស់ប្រទេសកូរ៉េខាងត្បូង គឺនៅម៉ោង១៨:៣៤ (ម៉ោងក្នុងស្រុក) ហើយមានការហៅទូរស័ព្ទចំនួន ១០ដងទៀតក្នុងរយៈពេល ៣ម៉ោងកន្លះក្រោយ។

គួរបញ្ជាក់ថា ឧបទ្ទវហេតុដ៏សាហាវនេះ បានសម្លាប់មនុស្សចំនួន ១៥៥ នាក់ និង ១៥២នាក់ផ្សេងទៀតរងរបួស។
វាបានកើតឡើងកាលពីយប់ថ្ងៃសៅរ៍ទី២៩ខែតុលា ខណៈមនុស្សប្រមូលផ្តុំគ្នានៅផ្លូវមួយក្នុងតំបន់ Itaewon ដែលជាកន្លែងកម្សាន្តពេលរាត្រីដ៏ពេញនិយមក្នុងទីក្រុងសេអ៊ូល ដើម្បីប្រារព្ធពិធីបុណ្យ Halloween៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ លម្អិតអំពីហេតុការណ៍រត់ជាន់គ្នានៅ កូរ៉េខាងត្បូង
-
ព័ត៌មានជាតិ១៨ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


