វប្បធម៌ ជំនឿ
អាថ៌កំបាំងហុងស៊ុយសុភមង្គល ១០ ប្រភេទ ពីនាឡិកាព្យួរជញ្ជាំង
នៅពេលដំឡើងនាឡិកា យើងមិនដែលយកចិត្តទុកដាក់ច្រើនចំពោះទីតាំងរបស់វាទេ។ ព្រោះយើងតែងចាត់ទុកថាគ្រាន់តែឃើញពេលវេលាច្បាស់លាស់ ពីកន្លែងដែលយើងតែងតែអង្គុយ ឬចំណាយពេលនៅផ្ទះប៉ុណ្ណោះ។

ប៉ុន្តែបើប្រើតាមក្បួនហុងស៊ុយដើម្បីតុបតែងផ្ទះ នាឡិកាជាគ្រឿងតុបតែងមួយដែលអាចទាក់ទាញភាពរុងរឿង សុភមង្គលចូលក្នុងផ្ទះ ខណៈយើងគ្រាន់តែត្រូវការដំឡើង ឬដាក់នាឡិកាឲ្យបានត្រឹមត្រូវដូចខាងក្រោមនេះ។
១ ទិសដៅដ៏ល្អសម្រាប់ការដំឡើងនាឡិកាគឺខាងជើងភាគឦសាន និងខាងកើត។ ប៉ុន្តែប្រសិនបើអ្នកមិនអាចដាក់នាឡិកាក្នុងទិសទាំងនេះទេ អ្នកអាចដាក់នាឡិកានៅទិសខាងលិចជំនួសវិញ។ ប៉ុន្តែវាគ្រាន់តែជាជម្រើសមួយប៉ុណ្ណោះ។
២ ពេលដាក់នាឡិកានៅទិសខាងជើង គេដឹងថានាំទ្រព្យសម្បត្តិមកឲ្យម្ចាស់ផ្ទះ ។ ការនៅភាគឦសាន ក៏អាចទាក់ទាញទ្រព្យសម្បត្តិ ហើយបើនៅទិសខាងកើត វាធ្វើឲ្យមានសុខភាពល្អ ។
៣ កុំដំឡើង ឬដាក់នាឡិកានៅខាងត្បូង ភាគអាគ្នេយ៍ និងភាគនិរតី ព្រោះវានឹងធ្វើឲ្យម្ចាស់ផ្តះមានសុខភាពមិនល្អ វាក៏ជាអកុសលងដែរ។
៤ ពិនិត្យឲ្យច្បាស់ថា អ្នកមិនបានដំឡើងនាឡិកានៅលើទ្វារដែលអ្នកដើរចូលនិងចេញជាប្រចាំ។ ព្រោះវាអាចនាំសំណាងអាក្រក់។
៥ វាមានសារៈសំខាន់ខ្លាំងណាស់ ដែលអ្នកតែងតែកំណត់នាឡិកាឲ្យច្បាស់លាស់។ ដោយសារតែវានឹងអនុញ្ញាតឲ្យអ្នកសម្រេចបាននូវគោលដៅរបស់អ្នកដោយមិនបង្អង់យូរ ឬមនុស្សមួយចំនួនអាចកំណត់ពេលវេលាជាមុនបន្តិច។
៦ ត្រូវប្រាកដថា នាឡិកាស្ថិតក្នុងស្ថានភាពល្អ។ ព្រោះនាឡិកាគឺជាតំណាងនៃជីវិតរបស់អ្នក។ ដូច្នេះហើយនៅពេលជ្រើសរើសនាឡិកាដើម្បីដំឡើង ត្រូវជ្រើសរើសនាឡិកាដែលមានគុណភាពល្អ ជាពិសេសសម្រាប់ភាពធន់។
៧ ប្រសិនបើនាឡិកាឈប់ដំណើរការ ឬដាច់ គួរតែត្រូវបានបញ្ជូនទៅជួសជុលភ្លាមៗ។ ការតាំងនាឡិកាដែលខូចឬមិនដំណើរការ នោះនឹងធ្វើឲ្យជីវិតហត់នឿយ។
៨ ប្រសិនបើនាឡិកាមានកញ្ចក់ឆ្លុះ សូមកុំឲ្យវាឆ្លុះលើគ្រែ ទ្វារបន្ទប់គេងរបស់អ្នក។ ឬបែរមុខទៅទ្វារធំរបស់អ្នកឲ្យសោះ។
៩ មិនគួរមាននាឡិកានៅក្នុងផ្ទះដែលតំណាងឲ្យរឿងអាក្រក់ពីអតីតកាលនោះទេ។ ព្រោះនាឡិកាអាចទាក់ទាញរឿងមិនល្អ។ ត្រឡប់មកវិញម្តងទៀត
១០ កុំឲ្យកញ្ចក់នាឡិកាខូច ឬប្រេះ ហើយគួរតែត្រូវជំនួសវិញឲ្យបានលឿន ព្រោះវានឹងនាំឲ្យមានសំណាងអាក្រក់ ពេញមួយជីវិតមិនខាន៕

គ្រូ ណុប
ចុចអាន៖គោលការណ៍ហុងស៊ុយ ៣ ហាមមានក្នុងបន្ទប់គេង ចៀសវាងនាំថាមពលអវិជ្ជមាន
ចុចអាន៖រូបភាពហុងស៊ុយទាញលាភសំណាង ៦ ប្រភេទ គួរតាំងលម្អក្នុងផ្ទះ ឬហាងលក់ដូរ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


