ព័ត៌មានជាតិ
អាជ្ញាធររាជធានីនិងខណ្ឌមានជ័យ សន្យាស្តារប្រឡាយលូជាច្រើនខ្សែនៅក្នុងមូលដ្ឋាននារដូវប្រាំង
ភ្នំពេញ ៖ អាជ្ញាធររាជធានី និង ខណ្ឌមានជ័យបានសន្យាស្តារប្រឡាយលូជាច្រើននៅក្នុងមូលដ្ឋានរបស់ខ្លួននារដូវ ប្រាំងខាងមុខនេះ ដើម្បីបញ្ចៀសការជន់លិចដោយជំនន់ទឹកភ្លៀងនារដូវវស្សាឆ្នាំក្រោយៗទៀត។

អភិបាលខណ្ឌមានជ័យលោកកែវ ពេជ្រមុន្នី បានឲ្យដឹងថា រដ្ឋបាលខណ្ឌបានលើកផែនការរួចរាល់ហើយក្នុងការស្តារប្រឡាយ លូ មួយចំនួននៅក្នុងភូមិសាស្ត្រសង្កាត់ចាក់អង្រែលើ ចាក់អង្រែក្រោម បឹងទំពុនទី២ និងស្ទឹងមានជ័យ នាឆ្នាំ២០២១ ខាងមុខ ដើម្បីបើកផ្លូវមុខទឹកឱ្យកាន់តែធំ ដែលរំដោះការជន់លិចដោយជំនន់ទឹកភ្លៀងនារដូវវស្សាខាង មុខ ដើម្បីសម្រាលការលំបាក និងការខូចខាតទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ។

ការសន្យារបស់អភិបាលខណ្ឌមានជ័យ គឺបានឆ្លើយតបទៅនឹងសំណើរបស់ប្រជាពលរដ្ឋដែលបាន លើកឡើងពីក្តីកង្វល់របស់ខ្លួននៅក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣នៅខណ្ឌមានជ័យនាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០នេះ។

បងប្អូនប្រជាពលរដ្ឋបានលើកឡើងថា នៅក្នុងរដូវវស្សានេះពួកគាត់បានប្រឈមការលិចលង់ជាច្រើនដោយជំនន់ទឹកភ្លៀង ដោយពិបាកក្នុងការ រស់នៅ និងការធ្វើដំណើរជាដើម ដោយសារបញ្ហាស្ទះលូ។

លោកពេជ្រ កែវ មុន្នី បានលមានប្រសាសន៍ថា តំបន់ខណ្ឌមានជ័យមាន ការខ្វះខាតច្រើននៅប្រព័ន្ធរំដោះទឹក ហើយត្រូវបានអាជ្ញាធរខណ្ឌលើកផែនការក្នុងការស្តារប្រឡាយលូ និង អភិវឌ្ឍន៍ប្រព័ន្ធរំដោះទឹកថ្មីៗបន្ថែមទៀតនាឆ្នាំ២០២១ខាងមុខនេះ ដើម្បីជួយដោះស្រាយការលំបាករបស់ ប្រជាពលរដ្ឋ។

លោកបានឲ្យដឹងថា មូលហេតុដែលធ្វើឲ្យតំបន់នោះជន់លិចដោយសារទឹកភ្លៀង គឺភាគច្រើនបណ្តាមកពីកក្តាមនុស្សដោយចោលសំរាមពុំបានត្រឹមត្រូវ ដាក់នៅមាត់លូ និងការបិទមាត់លូ ធ្វើឲ្យ ស្ទះចរន្តទឹកហូរ។ ម្យ៉ាងវិញទៀតប្រឡាយមេមួយចំនួនត្រូវបានរំលោភដោយប្រជាពលរដ្ឋ សង់លំនៅឋាននៅលើប្រឡាយ កក់ស្ទះសំរាម និងកំណដី ហើយអាជ្ញាធរពិបាកចូលទៅស្តារ ដែលនាំឱ្យប្រឈម ការជន់លិច។ បញ្ហាលូស្ទះនេះធាតុពិតគឺរដ្ឋបាលខណ្ឌក៏បានធ្វើគម្រោងដើម្បីស្តារនៅក្នុងឆ្នាំ២០២០នេះហើយ ប៉ុន្តែយឹតយ៉ាវដោយសារបញ្ហាតម្រង់ទិស ថវិកាទៅមួយផ្នែកទៀត។

លោកបញ្ជាក់ទៀតថា កក្តាដែលនាំឲ្យ លូស្ទះគឺមានបញ្ហាច្រើន ដូចជាសំរាម ដាក់នៅមាត់លូ ប្រជាពលរដ្ឋបិទមាត់លូនេះជាបញ្ហា។ លោកសូមសំណូមពរប្រជាពលរដ្ឋ និងសង្កាត់ពាក់ព័ន្ធឱ្យ ចូលរួមបើកមាត់លូឡើងវិញ។ រដ្ឋបាលខណ្ឌនឹងចុះ សិក្សាបន្ថែមទៀតចំពោះតំបន់ណាដែលមិនទាន់មានលូគឺដាក់លូ ក្នុងកម្រិតដែលបានធ្វើបាន ដូចជា កម្រិតសង្កាត់ និងខណ្ឌ ប៉ុន្តែបើលើសពីនេះគឺដាក់សំណើទៅរាជធានី។

លោកនួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញបានគាំទ្រចំពោះគម្រោងផែនការស្តារលូប្រឡាយក្នុង តំបន់ភូមិសាស្ត្រដែលលិចលង់ដោយជំនន់ទឹកភ្លៀងនេះ ដើម្បីបញ្ចៀសការជន់លិចនាឆ្នាំក្រោយ។

លោកបានបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញមានកិច្ចខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការដោះស្រាយ បញ្ហាជន់លិចដោយជំនន់ទឹកភ្លៀងនេះ ដោយបានស្តារ និងអភិវឌ្ឍន៍ប្រព័ន្ធប្រឡាយលូមេធំៗជាច្រើន រួមទាំងបំពាក់ម៉ាស៊ីនបូមទឹកទំនើបៗ ដើម្បីពន្លឿនការបូមទឹកចេញទៅក្រៅក្រុងឲ្យបានលឿង ដែលរំដោះ ការជំនន់លិចដោយជំនន់ទឹកភ្លៀងក្នុងរាជធានីភ្នំពេញ។
លោកប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញបានមានប្រសាសន៍ថា ទុក្ខកង្វល់ និងបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋដែលបានលើកជាសំណើនៅក្នុងវេទិកាសាធារណៈនេះ អាជ្ញាធរ នឹងដោះស្រាយជូនប្រជាពលរដ្ឋជាបន្តបន្ទាន់ទៅតាមជំនាញ ខណៈដែរក្នុងវេទិកាសាធារណៈនេះ ប្រជា ពលរដ្ឋបានលើកជាសំនួរ និងសំណើផ្ទាល់មាត់ចំនួន១១ និងដោយប្រអប់សំបុត្រចំនួន៤៦បញ្ហា៕
ដោយ ៖ ស្រីរ័ត្ន


-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៥ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
សន្តិសុខសង្គម៦ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ