Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េខាងជើង នឹងឆ្លើយតបដោយគ្មានមេត្តា ចំពោះសមយុទ្ធកូរ៉េខាងត្បូង និងអាមេរិក

បានផុស

នៅ

យោធា​កូរ៉េ​ខាងជើង​បាន​និយាយ​នៅថ្ងៃ​ចន្ទ​នេះថា នាពេល​ថ្មីៗ​​កូរ៉េខាងត្បូង​-​អាមេរិក​ បាន​ធ្វើ​សមយុទ្ធ​យោធាដែនអាកាស​រួមគ្នា​​ គឺ​ជា​ការ​បង្កហេតុ​បើកចំហ​ និង​សមយុទ្ធ​សង្គ្រាម​ដ៏​គ្រោះថ្នាក់ ដែល​ខ្លួន​ត្រូវ​ឆ្លើយតប​គ្មាន​មេត្តា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​ទីភ្នាក់ងារ​សារព័ត៌មាន​មជ្ឈិម​កូរ៉េ (KCNA) បាន​រាយការណ៍​ថា​ អគ្គសេនាធិការ​នៃ​កងទ័ព​ប្រជាជន​កូរ៉េ​បាន​និយាយ​ថា​ សម​យុទ្ធ Vigilant Storm “គឺជាការ​ញុះញង់​បើកចំហ ​ដែល​មាន​គោលបំណង​បង្កើន​ភាព​តានតឹង​ដោយ​ចេតនា និង​សម​យុទ្ធ​សង្គ្រាម​ដ៏​គ្រោះថ្នាក់​ខ្លាំងបំផុត” ។

យ៉ាងណាមិញ​ អ្នក​ជំនាញ​និយាយ​ថា ទីក្រុង​ព្យុងយ៉ាង​មាន​ភាព​រសើប​ ជាពិសេស​ចំពោះ​សម​យុទ្ធ​ Vigilant Storm ពី​ព្រោះ​កម្លាំងទ័ព​អាកាស​របស់​ខ្លួន​ដែល​ខ្វះ​យន្តហោះ​មាន​បច្ចេកវិទ្យា​ខ្ពស់ និង​អ្នក​បើក​យន្តហោះ​ដែលបានទទួលការ​បណ្ដុះបណ្ដាល​ត្រឹមត្រូវ គឺ​ជា​ផ្នែក​មួយ​ខ្សោយ​បំផុត​ នៃ​យោធា​របស់ខ្លួន។

សូម​បញ្ជាក់​ថា​ សហរដ្ឋអាមេរិក និង​កូរ៉េ​ខាងត្បូង បាន​សម្រេចចិត្ត​បន្ត​ធ្វើ​សម​យុទ្ធ​យោធា​ជា​ការ​ឆ្លើយតប​ទៅនឹង​ការ​បាញ់​មីស៊ីល​នាពេលថ្មីៗនេះ​ពី​កូរ៉េខាងជើង ដោយ​ផ្តល់​ការ​ព្រមាន​យ៉ាង​ម៉ឺងម៉ាត់​ដល់​មេដឹកនាំ​ លោក គីម ជុងអ៊ុន ប្រសិន​បើ​គាត់​ធ្វើ​តេស្ដនុយក្លេអ៊ែរ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖Al ​Jazeera

ចុចអាន៖លោក Zelensky ចោទ អ៊ីរ៉ង់ បែបណា រឿងបញ្ជូនយន្តហោះឲ្យ រុស្ស៊ី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៣ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ២០ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៨ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ២០ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២០ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម