Connect with us

ព័ត៌មានជាតិ

លោក ឃួង​ ស្រេង ៖ ស្ថានីយ៍ប្រេងឥន្ទនៈ និងការ​ដ្ឋានសំណង់ផ្សេងៗ តាមដងវិថីប្រតិភូឆ្លងកាត់ ត្រូវផ្អាកបណ្ដោះអាសន្ន កំឡុងពេលប្រជុំអាស៊ាន

បានផុស

នៅ

ខណៈកិច្ចប្រជុំកំពូលអាស៊ាន នឹងត្រូវចាប់ផ្តើមឆាប់ៗនេះ តាមដងវិថីសំខាន់ៗ ដែលគណៈប្រតិភូធ្វើដំណើរឆ្លងកាត់ ជាពិសេសមហាវិថីសហពន្ធ័រុស្ស៊ី រាល់ស្ថានីយ៍ប្រេងឥន្ទនៈ, ទីតាំងលក់រថយន្ត, ទីតាំងការ​ដ្ឋានសំណង់ផ្សេងៗ ត្រូវផ្អាកដំណើរការជាបណ្តោះអាសន្ន។ នេះជាការលើកឡើងរបស់លោក ឃួង ស្រេង អភិបាល និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំជាលើកចុងក្រោយនាព្រឹកថ្ងៃទី ៧ ខែវិច្ឆិកានេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចប្រជុំនេះ គឺដើម្បីពិនិត្យលើវឌ្ឍនភាព នៃការរៀបចំពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ និងសោភ័ណ្ឌភាពបរិស្ថាន របៀបរៀបរយសាធារណៈក្នុងរាជធានីភ្នំពេញ មុនកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និង ៤១ព្រមទាំងកិច្ចប្រជុំកំពូលពាក់ពន្ធ័មួយចំនួនទៀត ចាប់ផ្តើមធ្វើពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២២។

លោក ឃួង ស្រេង បានថ្លែងថា «សុំលោក-លោកស្រី យកស្មារតីនៃកិច្ចប្រជុំកន្លងមក មកអនុវត្តឲ្យទទួលបានជោគជ័យលើការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈឲ្យបានល្អសម្រាប់កម្ពុជា ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអាស៊ានលោកទី ៤០ និងលើកទី ៤១ ព្រមទាំងកិច្ចប្រជុំពាក់ពន្ធ័នាពេលដ៏ខ្លីខាងមុខនេះ ឲ្យបានជោគជ័យជាដាច់ខាត ដូចយើងធ្លាប់បានទទួលជោគជ័យរួចមកហើយ កាលពីកម្ពុជាធ្វើជាប្រធានអាស៊ានកាលពីឆ្នាំ ២០១២រួចមកហើយ»។

ជាមួយគ្នានេះ លោកអភិបាលរាជធានីភ្នំពេញ ក៏បានណែនាំឲ្យអស់លោក-លោកស្រី ជាអភិបាលខណ្ឌទាំង ១៤ ក្នុងរាជធានីភ្នំពេញ ត្រូវពិនិត្យមើលទីតាំងអាជីវកម្មណា ដែលអាចបង្កឲ្យមានហានិភ័យក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីជូនដំណឹងឲ្យពួកគាត់ផ្អាកអាជីវកម្មជាបណ្តោះអាសន្នសិន អំឡុងកិច្ចប្រជុំអាស៊ាននេះ ព្រោះនេះជាមុខមាត់ និងជាកិត្តិយសប្រទេសជាតិធំធេងណាស់។

លោកអភិបាល លើកឡើងថា ដងវិថីសំខាន់ៗ ដែលគណៈប្រតិភូត្រូវធ្វើដំណើរឆ្លងកាត់ ជាពិសេសមហាវិថីសហពន្ធ័រុស្ស៊ី រាល់ស្ថានីយ៍ប្រេងឥន្ទនៈ, ទីតាំងលក់រថយន្ត, ការដ្ឋានសំណង់ផ្សេងៗ ត្រូវផ្អាកដំណើរការជាបណ្តោះអាសន្ន។ រីឯទីតាំង KTV, ក្លឹបកំសាន្ត, ទីតាំងផ្ញើរម៉ូតូ-ឡាន ឬចតតាមចិញ្ចើមថ្នល់ត្រូវបានហាម មិនឲ្យមានឡើយ។ ចំណែកសណ្តាប់ធ្នាប់តាមដងទន្លេ រួមមាន៖ ដាយត្រី, បែរត្រី, កប៉ាល់, កាទូតទេសចរណ៍ ឬទូកនេសាទ ក៏ត្រូវបានហាមឃាត់មិនឲ្យមានការបើកបរឆ្លងកាត់ ក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលអាស៊ាននេះដែរ។

ចំពោះភ្ញៀវ ដែលមកស្នាក់នៅតាមសណ្ឋាគារ, ផ្ទះសំណាក់ ម្ចាស់ទីតាំងត្រូវផ្តល់កិច្ចសហការឲ្យបានច្បាស់លាស់ជាមួយសមត្ថកិច្ច និងអាជ្ញាធរដែនដី តាមរយៈការកំណត់អត្តសញ្ញាណភ្ញៀវ ដែលចូលស្នាក់នៅក្នុងសណ្ឋាគារ ឬផ្ទះសំណាក់របស់ខ្លួន រួមទាំងផ្តល់បញ្ជីឈ្មោះជាប្រចាំថ្ងៃដល់អាជ្ញាធរ។

លោក ឃួង ស្រេង បានសង្កត់ធ្ងន់ថា អំឡុងពេលនៃកិច្ចប្រជុំកំពូលអាស៊ាននេះ គឺមិនអនុញ្ញាតឲ្យមានការប្រមូលផ្តុំណាមួយ នៅកន្លែងភ្ញៀវស្នាក់នៅ ឬរំខានដល់ក្បួនប្រតិភូឆ្លងកាត់ ក៏ដូចជាការតវ៉ាផ្សេងៗគឺមិនអនុញ្ញាតឲ្យមានជាដាច់ខាត។

លោកបញ្ជាក់ថា «យើងបន្តរួមគ្នាធ្វើការងារដែលនៅសេសសល់ ពិសេសការការពារ សន្តិសុខសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈឲ្យបានល្អបំផុត ដោយសហការជាមួយកម្លាំងថ្នាក់ជាតិគ្រប់ជំនាញ»។ បន្ថែមពីលើនេះ លោក ឃួង ស្រេង ក៏បានអំពាវនាវឲ្យមានការចូលរួមពីប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ទៅលើការរួមចំណែកទុកដាក់សំរាម កាកសំណល់ផ្សេងៗ ឲ្យមានសណ្តាប់ធ្នាប់ និងរបៀបរៀបរយតាមលំនៅដ្ឋានរៀងៗខ្លួន រួមទាំងការដាក់ទង់ជាតិឲ្យបានគ្រប់លំនៅដ្ឋាន ផងដែរ៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៦ នាទីutes មុន

ជម្លោះព្រំដែន៖ អ្នកនាំពាក្យ ថា សារព័ត៌មានថៃ ផ្សាយលឿន តែមិនប្រាកដការពិតទេ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ថៃ​បង្កហេតុនិ​ងផ្ទុះ​អាវុធ​មុន ប៉ុន្តែរំអែរំអួយ​ធ្វើ​ដូច​​​ជនរងគ្រោះ​នៅ​មុខ​អន្តរជាតិ​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​​​តើ​ស្តេច​ថៃ វ៉ាជីរ៉ាឡុងកន រាមាទី​១០ ​​ប្រមូលផ្តុំអំណាច​យោធា​ដោយ​របៀបណា?​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ថាក់ស៊ីន ត្រូវពលរដ្ធថៃប្រមាថ ដល់ថ្នាក់បិទបញ្ចេញមតិ ក្រោយថា កម្ពុជាបាញ់មុន

កីឡា២ ម៉ោង មុន

លោក​ ផាត​ សូដា៖​ តស៊ូ​ដោះបំណុល​ជំពាក់​ពេល​ធ្វើ​ក្លឹប​មាន​ពេល​ខ្លះ​គេ​មក​ទា​លុយ​ ឬ​ស្ដីឲ្យ​ដល់​ក្លឹប​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួន​ខំអត់ធ្មត់​ និងចាស់ទុំជាងគេទៅវិញ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

សារព័ត៌មានថៃសម្រុកផ្សាយពីភាពរងគ្រោះរបស់ខ្លួន ខណៈកងទ័ពថៃ​ជាអ្នកបង្កហេតុ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​សារ​ព័ត៌មានល្បីៗ​ផ្សាយ​ថា ថៃ​​​បើក​ការ​បាញ់​ប្រហារ​កម្ពុជា និង​ឆ្លងចូលទឹកដីកម្ពុជា​​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​​​តើ​ស្តេច​ថៃ វ៉ាជីរ៉ាឡុងកន រាមាទី​១០ ​​ប្រមូលផ្តុំអំណាច​យោធា​ដោយ​របៀបណា?​

ព័ត៌មានជាតិ១៣ ម៉ោង មុន

កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៧ ឈ្មោះ ហ្វ្រង់ស៊ីស្កូ (Fransisco)

Sokha Hotels

ព័ត៌មានពេញនិយម