ព័ត៌មានអន្ដរជាតិ
អាល្លឺម៉ង់ មិនជឿទេថា លោក Trump ឈ្នះការបោះឆ្នោតឆ្នាំ ២០២៤
អធិការបតីអាល្លឺម៉ង់លោក Olaf Scholz បានប្រាប់ប៉ុស្តិ៍ទូរទស្សន៍ n-tv នៅខាងក្រៅកិច្ចប្រជុំ G20 នៅកោះបាលីប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃពុធថា លោក Donald Trump នឹងចាញ់ការប្រកួតប្រជែងតំណែងប្រធានាធិបតីសហរដ្ឋអាមេរិកសាជាថ្មី ក្នុងការបោះឆ្នោតឆ្នាំ ២០២៤ ។
ទន្ទឹមនោះ មេដឹកនាំអាល្លឺម៉ង់រូបនេះ ក៏បានសរសើរប្រធានាធិបតីដែលកំពុងកាន់អំណាចគឺលោក Joe Biden ថា ជាអ្នកនយោបាយដ៏ស័ក្តិសម និងវ័យឆ្លាត ដែលមានបទពិសោធន៍ជាច្រើនក្នុងការដោះស្រាយបញ្ហានៃការអភិវឌ្ឍន៍ពិភពលោក និងជាអ្នកផ្សព្វផ្សាយដ៏សំខាន់នៃទំនាក់ទំនងឆ្លងតំបន់អាត្លង់ទិក ។
នៅពេលសួរថាតើ ការប្រកាសឈរឈ្មោះបោះឆ្នោតកាលពីថ្ងៃអង្គាររបស់លោក Trump នឹងជាការចូលរួមម្តងទៀតឬយ៉ាងណាក្នុងកិច្ចប្រជុំកំពូល G20 ក្រោយៗនោះ, លោក Scholz បានឆ្លើយតបថា “ព័ត៌មានដែលល្អបំផុតនោះគឺ ប្រហែលជាមិនអាចទាល់តែសោះ” ។
លោក Scholz បញ្ជាក់ថា កន្លងមកទីក្រុងប៊ែរឡាំង និងប្រជាជនអាល្លឺម៉ង់ភាគច្រើនមានការសប្បាយចិត្ត នៅពេលដែលលោក Biden យកឈ្នះលោក Trump ក្នុងការបោះឆ្នោតខែវិច្ឆិកា ឆ្នាំ ២០២២ ។
ទំនាក់ទំនងអាល្លឺម៉ង់-អាមេរិកបានធ្លាក់ដល់កម្រិតទាបបំផុតក្រោមការដឹកនាំរបស់លោក Trump ដែលជារឿយៗផ្តោតគោលដៅលើប្រទេសអាល្លឺម៉ង់ ហើយនៅពេលនោះលោកស្រី Angela Merkel ដែលជាអធិការបតី មានការខឹងសម្បារយ៉ាងខ្លាំង ។
លោក Trump បានចាត់ទុកអាល្លឺម៉ង់ជាប្រទេសស្ថិតក្នុងកម្រិតទាបជាពិសេស ដោយរិះគន់លើវិស័យពាណិជ្ជកម្ម និងប្រាប់កិច្ចប្រជុំកំពូលអង្គការណាតូលើកដំបូងរបស់គាត់ថា “អាល្លឺម៉ង់ពិតជាអាក្រក់ណាស់” និងបដិសេធកម្រិតចំណាយលើវិស័យការពារជាតិរបស់ខ្លួន ថែមទាំងបង្ហាញថា ទីក្រុងប៊ែរឡាំងជំពាក់ “ប្រាក់ដ៏ច្រើន” ដល់លោកខាងលិច សម្ព័ន្ធភាពយោធា និងអាមេរិក ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ លោក បៃដិន ជំពប់ជើង ពេលឡើងជណ្ដើរក្នុងកិច្ចប្រជុំ G20 នៅកោះបាលី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


