ព័ត៌មានអន្ដរជាតិ
លោក បៃដិន ជំពប់ជើង ពេលឡើងជណ្ដើរក្នុងកិច្ចប្រជុំ G20 នៅកោះបាលី
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន បានជំពប់ជើង ខណៈកំពុងឡើងជណ្ដើរចូលរួមក្នុងកិច្ចប្រជុំកំពូល G20 នៅកោះបាលី ប៉ុន្តែត្រូវបានទប់ជាប់ដោយប្រធានាធិបតីឥណ្ឌូណេស៊ីលោក Joko Widodo ។

ទោះយ៉ាងណា នេះមិនមែនជាលើកទីមួយទេ ដែលប្រធានាធិបតីវ័យជិត ៨០ ឆ្នាំរូបនេះជំពប់ជើង ពេលដើរឡើងជណ្ដើរនោះ ពោលកាលពីខែមីនា ឆ្នាំ២០២១ លោក បៃដិន ក៏បានជំពប់ជើងដួល ៣ ដងផងដែរ នៅពេលដែលលោកឡើងជណ្ដើរយន្តហោះ Air Force One នៅឯមូលដ្ឋាន Joint Base Andrews ក្នុងរដ្ឋ Maryland មុនពេលធ្វើដំណើរទៅកាន់ទីក្រុង Atlanta ។

ទន្ទឹមនោះ ហេតុការណ៍ស្រដៀងគ្នានេះបានកើតឡើងម្ដងទៀតលើលោក បៃដិន ។ កាលពីខែមិថុនា ឆ្នាំ ២០២២ នេះ លោក បៃដិន បានជំពប់ជើងដដែល ខណៈកំពុងឡើងជណ្ដើរយន្តហោះ Air Force One ធ្វើដំណើរទៅកាន់ទីក្រុង Los Angeles ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាមេរិក ។
គួរបញ្ចាក់ថា លោក ចូ បៃដិន បានធ្វើដំណើរទៅកាន់ប្រទេសឥណ្ឌូណេស៊ីកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ នេះដើម្បីចូលរួមកិច្ចប្រជុំកំពូល G20 ដែលរៀបចំឡើងកាលពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា នៅកោះបាលី ៕
សូមទស្សនាវីដេអូ!
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ លោក បៃដិន ថា មីស៊ីល ដែលវាយប្រហារប៉ូឡូញ មិនទំនងជាបាញ់ចេញពី រុស្ស៊ី ទេ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


