ព័ត៌មានជាតិ
អ្នកច្បាប់ថា យកល្អកុំលេងតុងទីន ព្រោះមានហានិភ័យខ្ពស់
តុងទីន មានការផុសផុលលេងយ៉ាងខ្លាំងនាពេលបច្ចុប្បន្ន អ្នកខ្លះលេងដើម្បីសន្សំលុយ អ្នកខ្លះលេងដោយសារមានតម្រូវការប្រាក់។ ទាក់ទងនឹងការលេងតុងទីន លោកមេធាវី សេង សឹង្ហហេង បានផ្តល់យោបល់ថា អ្នកដែលមានបំណងលេងតុងទីន “កុំលេងល្អជាង” ព្រោះមានហានិភ័យខ្ពស់។

ហានិភ័យដែលលោកមេធាវីរូបនេះលើកឡើង គឺសំដៅទៅលើការលេងដែលដាក់ការប្រាក់ខ្ពស់ ចំណែកនីតិវិធីនៃការដោះស្រាយ នៅពេលដែលមានបញ្ហាកើតឡើង គឺស្មុគស្មាញ និងអាចអូសបន្លាយពេលយូរ។
ដោយសារតែការលេងតុងទីនភាគច្រើន មានត្រឹមជាកិច្ចសន្យាតាមមាត់ ឬលេងតាមប្រព័ន្ធហ្វេសប៊ុក ទាំងដែលកូន និងមេ មិនបានស្គាល់គ្នាច្បាស់ផង លោកមេធាវីថា បញ្ហានេះហើយ ដែលធ្វើឱ្យប្រឈមនឹងហានិភ័យនៃការបោកប្រាស់ច្រើនករណីមកហើយ។

បើតាមសមាជិកគណៈមេធាវីកម្ពុជារូបនេះ ការលេងតុងទីន គឺមានការផ្សារភ្ជាប់ទៅនឹងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋខ្មែរ ចាប់តាំងពីក្នុងសម័យសង្គមរាស្ត្រនិយម ជាពិសេសអ្នកនៅក្នុងផ្សារ ដោយសារតែទំនើបកម្មសង្គម។ និយមន័យនៃការលេងតុងទីននេះ គឺបានន័យថា ការបម្រូលផ្តុំលុយរបស់មនុស្សមួយក្រុម ដើម្បីជួយគ្នាទៅវិញទៅមក ក្នុងន័យផ្តល់ជូនថវិកាទៅឱ្យសមាជិកនីមួយៗ នៅពេលដែលមានតម្រូវការ ទៅតាមលក្ខខណ្ឌដែលបានសន្យាគ្នា ឬដេញយកដោយដាក់ការប្រាក់។

លោក សេង សឹង្ហហេង បានឱ្យដឹងថា នៅក្នុងច្បាប់ គឺមានកំណត់ការប្រាក់សម្រាប់គ្រឹះស្ថាន ធនាគារ និងវិស័យឯកជន ទាក់ទងនឹងការកំណត់ការប្រាក់ ប៉ុន្តែពាក់ព័ន្ធនឹងការលេងតុងទីននេះ ច្បាប់មិនអាចកំណត់បានទេ ដោយសារតែលក្ខខណ្ឌនៃការលេង សុទ្ធតែមានការឯកភាព និងព្រមព្រៀងគ្នាជាមុនរបស់អ្នកចូលរួមលេង។ ហេតុនេះហើយ នៅពេលដែលសមាជិកណាម្នាក់មានតម្រូវការខ្លាំង នឹងត្រូវដណ្តើមគ្នាដើម្បីដេញថ្លៃយក រហូតហួសសមត្ថភាពដែលខ្លួនអាចទៅរួច ជាហេតុនាំឱ្យមានបញ្ហានៃការមិនបង់សងត្រឡប់កើតឡើង។
ម្យ៉ាងវិញទៀត លោកមេធាវីថា មេតុងទីនខ្លះ យកតុងទីនជាអាជីពតែម្តង ដោយលេងម្តងច្រើនកន្លែង និងច្រើនក្រុម ដែលអាចជាដើមចម នៃបញ្ហាមេរត់ចោលកូនជាដើម៕
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


