ជីវិតកម្សាន្ដ
មេតុងទីនហាយសូរ ម៉ាដាមយ៉ូ ឆ្លេីយតបរឿងបោកលុយរាប់លានដុល្លារ
បន្ទាប់ផ្ទុះរឿងដ៏រសើប ខណ:អ្នកលេងតុងទីនជិត១០០នាក់បាននាំគ្នាប្រកាសឡាំប៉ាដោយស្វែងរកតាមទាលុយពីអ្នកលក់អនឡានល្បីឈ្មោះ និងជាមេតុងទីនហាយសូរដែលគេស្គាល់ថាជាម៉ាដាមយ៉ូ នោះ ស្រាប់តែមុននេះមេតុងទីនហាយសូរខាងលើបានឆ្លើយតបពាក់ព័ន្ធរឿងនេះ។

ខ្លឹមសារដែលត្រូវបានចែករំលែកបង្ហាញការឆ្លើយតបរបស់ ម៉ាដាមយ៉ូ បានលើកឡើងថា សារពី Madaam yoo ឆ្លើយតបទៅអ្នកដែលថាខ្ញុំបោកលុយកូនតុងទីនរាប់លានដុល្លារ ហើយសួរថា លុយទាំងអស់នោះបាត់ទៅណា?។ សារបានរៀបរាប់ថា ខ្ញុំបានបង្កេីតខ្សែតុងទីនដេញប្រចាំថ្ងៃ១០០ដុល្លារ ការ១៥ដុល្លារ, ២០០ដុល្លារ ការ៣០ដុល្លារ ,៣០០ដុល្លារ ការ៤៥ដុល្លារ បេីគិតមកដល់ពេលនេះ គឺជិតមួយឆ្នាំហេីយ ហេីយខ្ញុំបានបង្កេីត system មួយដេីម្បីជួយដល់កូនដែលមានលុយមកលេង អាចស៊ីការបានរហូតដល់កេីប គឺនៅពេលដែលគ្មានអ្នកដេញការនៅក្នុងគ្រុបយេីងនឹងធ្វេីការចាប់ឆ្នោត ។ តែឈ្មោះអ្នកដែលចាប់ឆ្នោតបាន គាត់មិនយកក៏បានគឺអាចទុកដល់កេីប ហេីយមេសុខចិត្តយកកឈ្មោះនោះខាត់ជំនួសហេីយយកលុយនោះ ទៅដាក់ចង់ការបន្តអោយអ្នកទី៣។ ការធ្វេីបែបនេះព្រោះតែចង់ជួយអោយអ្នកដែលមានលុយលេងស៊ីការគាត់មិនបារម្ភថា ពេលលេងទៅគាត់អាចនឹងត្រូវចាប់ឈ្មោះខាតការពាក់កណ្តាលទី 35x$85 =$2.975 ហេីយនៅថ្ងៃកេីបខ្ញុំត្រូវបង់អោយកូនម្នាក់នោះវិញ $ 3500 (មេចេញខាត $525) តែកូនដែលចាប់ឆ្នោតបាន គាត់នៅតែបង់រស់ធម្មតា គឺបង់ $85 តែឈ្មោះរបស់គាត់ងាប់នោះមេត្រូវបង់បន្ថែម $15 ថែមទៀត ដែលជាចំណាយដែលខ្ញុំខ្លួនឯងក៏មិនដឹងខ្លួនដែរ។

តាមរយ:សាររបស់ម៉ាដាមយ៉ូដដែលបាននិយាយទៀតថា អ៊ីចឹងក្នុងមួយក្បាលខ្ញុំត្រូវបង់ $15រយៈពេល 35 ថ្ងៃបន្ថែមទៀតគឺ $525ទៀតសរុបទាំងមុនទាំងក្រោយគឺ ខាតការពីរតង់ $525 + $525= $1050ក្នុង១ ក្បាលហេីយក្នុង១ខ្សែពេលខ្លះមានអ្នកមិនយកដល់ 25នាក់ ចចឹងគ្រាន់តែលុយដែលខ្ញុំខាតក្នុង១ខ្សែគឺ $ 1050 x 25នាក់ =$26.250ហេីយក្នុងមួយខ្សែពេ លខ្លះមាន៨ក្បាលឡេីងដំណាលគ្នា ($26.2 50 x8 = $210.000)ដកលុយទឹកនិងលុយចងការដែលទ ទួលបាន ក៏នៅខាតយ៉ាងតិច $100,000ទៅ $150, 000 ដែរក្នុង 36ថ្ងៃ ហេីយទំរាំតែដឹងខ្លួនថាធ្វេីខុសគឺអ្វីៗហួសពេល លែងអាចដោះស្រាយអ្វីបានហេីយ។

មេតុងទីនរូបនេះនិយាយដែរថា នាងបានព្យាយាមយកលុយក្នុងផ្ទះផ្ទាល់ខ្លួន និងលុយពីបងប្អូនរបស់នាងមកចាក់បំពេញ ការខាតនេះអស់ជាង $50ម៉ឺន ដោយគិតថាអាចស្រោចស្រង់បាន តែជាក់ស្តែងវាមិនអាចស្រោជស្រង់បានទេព្រោះការខាតបង់នេះវាមិនមែនត្រឹមតែកូនខូច និងលុយចងការខូចទេ តែដោយសារតែការដេីរ Systemខុសដោយមិនដឹងខ្លួនហេីយចុងក្រោយនាងត្រូវរលាយអស់គ្រប់យ៉ាង រួមទាំងលុយរបស់កូនៗដែលលេងជាមួយដែរ។
បេីនិយាយពីជនរងគ្រោះ គឺនាងខ្លួនឯងជាអ្នករង់គ្រោះខ្លាំងជាងគេ ក្នុងរឿងតុងទីននេះ ព្រោះត្រូវខាតបង់អស់ទ្រព្យសម្បត្តិគ្រប់យ៉ាងខាតបង់ទាំងកិត្តិយស កេរ្តិ៍ឈ្មោះគ្រប់យ៉ាងថែមទាំងត្រូវរស់នៅបែកកូនបែកបាក់ឪពុកម្តាយ និយាយរួមគឺរលាយអស់គ្រប់យ៉ាងដោយសារតែតុងទីននេះ។ លុយទាំងអស់ដែលបាត់ទៅ គឺបាត់ទៅលេីការយកលុយខាតការពីខ្សែថ្មីមកបេីកអោយខ្សែចាស់ដែលកេីប ដែលប្រៀបដូចយកទឹកកន្លះកែវពីកែវថ្មីមកចាក់អោយពេញកែវចាក់ យូរៗទៅ កែវទទេរកាន់តែច្រេីនឡេីងៗ ហេីយក៏ដួលទៅទាំងជំហរ។ នេះជាការបញ្ជាក់បន្ថែម។
គួររម្លឹកថា ដំណឹងដ៏ភ្ញាក់ផ្អើលនេះបានកំពុងនឹងកើតឡើងជាបន្តបន្ទាប់ស្របពេលដែលមានកូនតុងទីនជាច្រើនអ្នកបានធ្វើការបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកដោយទម្លាយថាស្រ្តីអ្នកលក់អនឡាញល្បីឈ្មោះ ម៉ាដាមយ៉ូ កំពុងគេចខ្លួនមិនព្រមដោះស្រាយរឿងលុយតុងទីនដល់កូនៗ(អ្នកលេងតុងទីន)ប្រមា ណ១០០នាក់ដែលសរុបលុយជាង១លានដុល្លារឯណ្ណោះ៕
អត្ថបទ៖ ចាន់រ៉ា
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ


