សន្តិសុខសង្គម
ឃុំខ្លួនកូនតុងទីនដែលកើបលុយរាប់សែនដុល្លារបម្រុងរត់
ទីបំផុតលោក ថៃ គឹមមុនី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នារសៀលថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ នេះ បានចេញដីកាឃុំខ្លួនកូនតុងទីនដែលកើបលុយរាប់សែនដុល្លារបម្រុងរត់គេចខ្លួនដាក់ពន្ធនាគារព្រៃស PJ ជាបណ្តោះអាសន្ន។
តាមដីកាឃុំខ្លួនបានសម្រេចដាក់ឲ្យជនត្រូវចោទអោយស្ថិតក្រោមការពិនិត្យពីបទ «បំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន» តាមបញ្ញតិមាត្រា ២៣១ នៃច្បាប់ស្តីពីឧបករណ៍អាចជួញដូរបាន និងប្រតិបត្តការទូទាត់សងប្រាក់ ដែលជាបទល្មើសព្រហ្មទណ្ឌ។

ជនជាប់ចោទជាអ្នកលេងតុងទីនដែលហៅថា”កូនតុងទីន” ត្រូវបានកម្លាំសមត្តកិច្ចនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃធ្វើការឃាត់ខ្លួន កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ ពាក់ពន្ធករណីកើបលុយតុងទីនបានរាប់សែនដុល្លារអាមេរិក ហើយព្យាយាមរត់គេចខ្លួន។ ស្ត្រីរូបនោះឈ្មោះ ព័ណ្ឌ ស៊ីវម៉ី អាយុ២៧ឆ្នាំ ស្នាក់នៅផ្ទះលេខ៤៣៥B ផ្លូវលេខ២១BT ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យរាជធានីភ្នំពេញ។ ការចាប់ខ្លួនកូនតុងទីនម្នាក់ខាងលើនេះ ត្រូវបានសមត្តកិច្ចបង្ហើបឲ្យដឹងថា ជាការអនុត្តតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់ឯកឧត្តម ច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពាក់ពន្ធពីបទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន តាមពាក្យបណ្តឹងរបស់ឈ្មោះ គង់ ណាក់នីន ។
សមត្តកិច្ចឲ្យដឹងទៀតថា ពាក្យបណ្តឹងរបស់ជនរងគ្រោះកាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ ស្ថិតនៅផ្ទះជនរងគ្រោះលេខ១៧៩ ផ្លូវជាតិលេខ២ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ឈ្មោះ ភ័ណ្ឌ ស៊ីវម៉ី ដែលជាអ្នករាប់អានគ្នា បានទៅខ្ចីប្រាក់ពីដើមបណ្តឹងចំនួន ៣៣០ ០០០ ដុល្លារអាមេរិក ដោយបានធ្វើកិច្ចសន្យាជាលាយលក្ខអក្សរត្តឹមត្រូវ ថាយកទៅពង្រីកមុខរបររកស៊ីតាមអនឡាញ ។ ជនសង្ស័យបានធានាអះអាងថាសងទៅជនរងគ្រោះវិញ ក្នុង១ខែ២ ០០០ ដុល្លារ គិតចាប់ពីថ្ងៃទី ២០ ខែតុលា ដល់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ ដោយសារតែការជឿទុកចិត្តគ្នា ទើបដើមបណ្តឹងយល់ព្រមឲ្យឈ្មោះ ភ័ណ្ឌ ស៊ីវម៉ី ខ្ចីប្រាក់រហូតដល់ ៣៣០ ០០០ ដុល្លារអាមេរិកនោះ ។ បន្ទាប់ពីទទួលបានប្រាក់គ្រប់ចំនួនហើយ ឈ្មោះ ភ័ណ្ឌ ស៊ីវម៉ី បានដាក់តំកល់មូលប្បទានបត្រ១សន្លឹករបស់ធនាគារ វឌ្ឍនៈអាស៊ីចំកាត់ ABA ចុះថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ សម្រាប់ទូទាត់ប្រាក់សងទៅដើមបណ្តឹងវិញ។ ប៉ុន្តែផ្ទុយទៅវិញឈ្មោះ ភ័ណ្ឌ ស៊ីវម៉ី មិនបានគោរពតាមការសន្យាទេ បែជាយកប្រាក់នោះទៅលេងតុងទីន ដោយរយៈពេល២ខែមិនឃើញបង្វិលឲ្យម្ចាស់បំណុលទេ ដោយអស់ជំនឿ ទើបម្ចាស់បំណុលយកមូលប្បទានបត្រ របស់ឈ្មោះ ភ័ណ្ឌ ស៊ីវម៉ី ទៅបើកប្រាក់ពីធនាគារ ខាងធនាគារឆ្លើយតបមកវិញថា ជា”សែកស្អុយ” អត់មានសាច់ប្រាក់ ។ បន្ទាប់មកទៀតជនរងគ្រោះក៏បានព្យាយាម ទាក់ទងទៅឈ្មោះ ភ័ណ្ឌ ស៊ីវម៉ី ជាញឹកញាប់ដែរ ដើម្បីជួបដោះស្រាយរឿងបំណុលជាង៣០ម៉ឺនដុល្លារអាមេរិកនោះ ប៉ុន្តែឈ្មោះ ភ័ណ្ឌ ស៊ីវម៉ី មិនបានទៅជួបដើមបណ្តឹងទេ ថែមទាំងគេចខ្លួនទៀតផង ។

ដូច្នោះទង្វើដែលជនសង្ស័យបានប្រព្រឹត្ត ដូចរៀបរាប់ខាងលើនេះហើយ ទើបធ្វើឲ្យជនរងគ្រោះសម្រេចចិត្តដាក់ពាក្យបណ្តឹងទៅសមត្តកិច្ចដើម្បីឃាត់ខ្លួនឈ្មោះ ភ័ណ្ឌ ស៊ីវម៉ី យកមកអនុវត្តតាមច្បាប់។ នៅចំពោះមុខសមត្តកិច្ចឈ្មោះ ភ័ណ្ឌ ស៊ីវម៉ី បានសារភាពថា លុយទាំងអស់នោះខ្លួនបានខ្ចីគេយកទៅរកស៊ីតាមអនឡាញខ្លះ និងលេងតុងទីនខ្លះ ដែលការលេងតុងទីនបានកើបលុយមេអស់ហើយ តែដោយសារចុងក្រោយរលាយខ្សុលទើបគេចខ្លួន។
នេះហើយកន្លងមកឃើញការផ្សាយព័ត៌មាន ចាប់តែមេតុងទីនវេចលុយរត់ ម្តងនេះកូនតុងទីនកើបលុយរាប់សែនដុល្លារបម្រុងគេចខ្លួន ទីបំផុតជាប់ជុចសមត្តកិច្ចដូចតែគ្នាទេ ។ ដូច្នេះពាក់ពន្ធក្នុងការបង់ប្រាក់ ដែលធ្វើឲ្យមេតុងទីនមានផលលំបាក និងបង់ជំនួស ឬសងទៅកូនតុងទីនជាច្រើននាក់កន្លងមក គឺដោយសារ តែកូនតុងទីនមួយចំនួនតូច ទើបធ្វើឲ្យមេតុងទីនរងនូវពាក្យនូវបណ្តឹងអត់មានលុយសងកូនតុងទីនជាហូរហែមកនោះ ។
សមត្តកិច្ចឲ្យដឹងទៀតថា ជនសង្ស័យជាកូនតុងទីនឈ្មោះ ភ័ណ្ឌ ស៊ីវម៉ី បាននិងកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ តាមនីតិវិធី៕
អត្ថបទ៖ មករា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


