សេដ្ឋកិច្ច
រុស្ស៊ី គំរាម ឈប់ផ្គត់ផ្គង់ប្រេងដល់ប្រទេសណា ដែលកំណត់តម្លៃ
អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova បានព្រមានកាលពីថ្ងៃព្រហស្បតិ៍ទី២៤ខែវិច្ឆិកាថា ទីក្រុងមូស្គូ នឹងដាក់ទណ្ឌកម្មលើប្រទេសណា ដែលគាំទ្រសំណើរបស់ក្រុមប្រទេសទាំងប្រាំពីរ (G7) ក្នុងការកំណត់តម្លៃប្រេងរបស់ខ្លួន។

យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ, ក្រុមអ្នកការទូតសហភាពអឺរ៉ុប មានសុទិដ្ឋិនិយមថា ពួកគេអាចឈានដល់កិច្ចព្រមព្រៀងលើការកំណត់តម្លៃ សម្រាប់ការនាំចេញប្រេងរបស់រុស្ស៊ី បើទោះបីជាមានការខ្វែងគំនិតគ្នាលើផែនការនេះក៏ដោយ។
លោកស្រី Zakharova បាននិយាយក្នុងសន្និសីទមួយថា “យើងបាននិយាយម្តងហើយម្តងទៀតថា ការដាក់ចេញនូវអ្វីដែលគេហៅថា ការកំណត់តម្លៃសម្រាប់ប្រេងរុស្ស៊ី គឺជាវិធានការប្រឆាំងនឹងទីផ្សារ វារំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ និងអាចធ្វើឲ្យមានភាពស្មុគស្មាញយ៉ាងខ្លាំងដល់ស្ថានភាពនៅលើទីផ្សារថាមពលពិភពលោក។ សហព័ន្ធរុស្ស៊ី មិនមានគម្រោងផ្គត់ផ្គង់ប្រេងដល់ប្រទេសណាដែលចូលរួមជាមួយក្រុមអ្នកទិញទាំងនេះទេ”។

ក្រុមប្រទេស G7 កំពុងពិចារណាដាក់កម្រិតតម្លៃប្រេងរបស់រុស្ស៊ី ចន្លោះពី ៦៥ ទៅ ៧០ ដុល្លារក្នុងមួយបារ៉ែល។ វិធានការនេះត្រូវបានគេរំពឹងថានឹងចូលជាធរមាននៅថ្ងៃទី ៥ខែធ្នូ ដែលជាផ្នែកនៃទណ្ឌកម្មណែនាំដោយសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងសម្ព័ន្ធមិត្តរបស់ពួកគេ។
ប្រសិនបើត្រូវបានអនុម័តមែននោះ វិធានការនេះនឹងរារាំងដល់សាជីវកម្មលោកខាងលិចពីការផ្តល់នូវការធានារ៉ាប់រង ឈ្មួញកណ្តាល និងជំនួយហិរញ្ញវត្ថុដល់នាវាដែលផ្ទុកប្រេងឆៅរបស់រុស្ស៊ី លុះត្រាតែវាត្រូវបានលក់ក្រោមតម្លៃដែលបានព្រមព្រៀងគ្នា៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


