ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ចាំតែនាំចេញជីទៅកាន់ទីផ្សារពិភពលោកប៉ុណ្ណោះ
ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយកាលពីថ្ងៃពុធថា ទីក្រុងមូស្គូបានត្រៀមខ្លួនរួចជាស្រេចក្នុងការពង្រីកការផ្គត់ផ្គង់ជី និងធ្វើការជាមួយដៃគូរទាំងអស់នៅក្នុងតំបន់ ។

ថ្លែងក្នុងជំនួបជាមួយលោក Dmitry Mazepin ដែលជាប្រធានគណៈកម្មការផលិតកម្ម និងជួញដូរជីនៃសហភាពឧស្សាហូបនីយកម្ម និងសហគ្រិនរុស្ស៊ី, លោក ពូទីន បានលើកឡើងថា បញ្ហាផ្គត់ផ្គង់ជីទៅកាន់ពិភពលោកនៅពេលនេះ គឺកំពុងតែជួបប្រទះបញ្ហា ដោយសារតែប្រទេសមួយចំនួន ជាពិសេស គឺពួកអឺរ៉ុប បានបង្កើតរបាំងរារាំងការនាំចេញ ប៉ុន្តែ រុស្ស៊ី បានត្រៀមរួចរាល់ជាស្រេច សម្រាប់ផ្គត់ផ្គង់ដល់ដៃគូ ប៉ុន្តែការរារាំងនេះវិញទេ ដែលជះឥទ្ធិពលអវិជ្ជមានដល់ទីផ្សារពិភពលោកទាំងមូល ។

ជាមួយបញ្ហានេះ លោក Mazepin បានប្រាប់លោក ពូទីន វិញថា បច្ចុប្បន្នជីជាង ៤០ ម៉ឺនតោន គឺត្រូវបានឃាត់មិនឲ្យចែកចាយនៅក្នុងកំពង់ផែអឺរ៉ុប ដោយសារតែការដាក់ទណ្ឌកម្ម ។ ការឃាត់ទុកនេះ ជាស្ថានភាពដ៏ពិបាកបំផុតរបស់ក្រុមហ៊ុនសម្រាប់ចែកចាយជីទៅកាន់ទីផ្សារកំពុងអភិវឌ្ឍន៍ រួមទាំងបណ្តាប្រទេសនៅអាហ្វ្រិកផងដែរ ។
ដោយឡែក ចំពោះបញ្ហាប្រឈម លោកពូទីន និយាយថា ពេលនេះ អាជ្ញាធររុស្ស៊ីកំពុងទាក់ទងជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក Antonio Guterres និងមេដឹកនាំនៃប្រទេសអាហ្វ្រិកមួយចំនួនក្នុងគោលបំណងដើម្បីដកចេញនូវឧបសគ្គរារាំងទាំងឡាយ ៕
ប្រែសម្រួលដោយ ៖ នាង រតនៈ
ប្រភព ៖ Xinhua
ចុចអាន ៖ លោក ពូទីន បង្ហាញសារសំខាន់ការបង្រួបបង្រួមអតីតសាធារណរដ្ឋសូវៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


