ជីវិតកម្សាន្ដ
មាស នីតាឆ្លើយបែបណាក្រោយផ្ទុះការវែកញែករឿងស្និទ្ធស្នាលរហូតនាយ ចឺម ហ៊ានថើប
ថ្មីៗនេះមានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលពេញបណ្តាញសង្គមហ្វេសប៊ុក និង Tik Tok បន្ទាប់ពីឃើញសកម្មភាពស្និទ្ធសាលរវាងតារាចម្រៀងប្រុស-ស្រីវ័យក្មេងល្បីឈ្មោះគឺនាយ ចឺម និងកញ្ញា ពៅ ស្រីមាស ហៅ មាស នីតា។
ក្នុងនោះរឿងដែលធ្វើឲ្យគេកត់សម្គាល់ទៀតគឺអំឡុងពេលនេះក៏មានការចែករំលែកនូវវីដេអូថ្មីដោយបង្ហាញពីសកម្មភាពរបស់តារាប្រុសនាយ ចឺម ហ៊ា នថើបតារាស្រី មាស នីតា នៅក្នុងចំណោមមនុស្សទៀតផង។ ដោយសារតែហេតុផលនេះហើយទើបផ្ទុះការវែកញែកដោយខ្លះដាក់ការសង្ស័យលើទំនាក់ទំនងរបស់អ្នកទាំងពីរទៀតផង។
ជាក់ស្តែងក៏មានការចោទជាសំណួរដែរថា «តើ មាស នីតា ត្រូវជាអ្វីនឹងនាយ ចឺម បានជាអោយគេថើបស្រួលៗម្ល៉េះ? នរណាដឹងប្រាប់ផងបានអត់»?។ ភ្លាមៗនោះក៏មានការបញ្ចេញមតិផ្សេងៗគ្នាជុំវិញរឿងរ៉ាវនេះខណៈមានខ្លះលើកឡើងថា «ស្គាល់ idol ចឺម តិចពេកហើយអូន» រីឯខ្លះទៀតថា «កុំទាន់អាលថាអោយពួកគាត់អី ជូនកាលនាយ ចឺម និង មាស នីតា ពួកគេទាំងពីរនាក់អាចមានទំនាក់ទំនងលើសពីនឹងផងក៏ថាបានដែរ ហើយក៏សង្ឃឹមថា អ្នកទាំងពីរនឹងចេញមុខមកបកស្រាយអោយគ្រប់គ្នាបានដឹងផងចុះចំពោះរឿងដែលបានកើតឡើងនេះ»។
ពាក់ព័ន្ធព័ត៌មានដ៏រសើបខាងលើនេះកម្ពុជាថ្មីបានធ្វើការទាក់ទងទៅតារាស្រី មាស នីតា ដើម្បីសួរនាំពីរឿងនេះដែរប៉ុន្តែត្រូវបានកញ្ញា មាស នីតា ឆ្លើយថា សកម្មភាពនេះគឺខ្លួនបានជួបនាយ ចឺម ដោយចៃដន្យក្នុងកម្មពិធីខួបកំណើតរបស់តារាស្រី អាង សុជាតា។ ដោយឡែករឿងអ្វីផ្សេងទៀតមិនត្រូវបានកញ្ញា មាស នីតាបញ្ជាក់ទេពោលគ្រាន់តែនិយាយថាទុកឲ្យមហាជន និងអ្នកគាំទ្រតាមដាន និងគិតយល់ដោយខ្លួនឯងចុះ។
តារាចម្រៀងរូបស្រស់ មាស នីតា បានបន្ថែមដោយខ្លីផងដែរថា កន្លងមកនាងធ្លាប់ជួបបញ្ហាយល់ច្រឡំបែបនេះជាច្រើនដងមកហើយដូចជា ការសង្ស័យមានទំនាក់ទំនងស្នេហាជាមួយបេក្ខជន ស៊ឹម ច័ន្ទពន្លឺ ទុំ សុវត្ថិ និងប្អូនប្រុសរបស់នាងជាដើម។ ហេតុនេះហើយទើបនាងមិនចង់បកស្រាយអ្វីទៀតឡើយ៕
អត្ថបទ៖ ចាន់រ៉ា
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តាសក់ផ្អែម ៥ តោន របស់ កសិករម្នាក់ លក់ចេញអស់ ក្រោយសហគមន៍កសិកម្មជួយរកទីផ្សារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាឡិកា ៦ គ្រឿងរបស់កូនពៅសេដ្ឋី ឥណ្ឌា ដែលខំសន្សំទុក មានមួយមេ Facebook ទាក់ចិត្តខ្លាំង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ