វប្បធម៌ ជំនឿ
សុបិនហេតុទាំង ៥ នេះប្រផ្នូលវាសនាដល់ពេលក្លាយជាអ្នកមានហើយ
បើឃើញរឿងទាំង ៥ នេះនៅក្នុងសុបិន នោះឱកាសនៃរឿងល្អៗ កំពុងរត់មករកយើងហើយ៖
១. ស្រុកទេសសំបូរទឹកដោះគោនិងទឹកឃ្មុំ

ស្រុកដែលមានទឹកដោះគោនិងទឹកឃ្មុំ ជានិមិត្តរូបពីឋានសួគ៌នៃភាពបរិបូរណ៍ដែលព្រះបានប្រទានពរជ័យ ដោយសារទឹកពីរប្រភេទនេះត្រូវបានគេផ្សារភ្ជាប់ជាមួយនឹងភាពរុងរឿង។
សុបិនឃើញឃ្មុំផលិតទឹករបស់វា មានន័យថា ការខិតខំធ្វើការកកន្លងមកនឹងផ្ដល់លទ្ធផលជាទីគាប់ចិត្ត។ ចំណែកទឹកដោះគោបង្ហាញពីទ្រព្យសម្បត្តិនិងសុភមង្គលដែលនឹងកើតឡើងឆាប់ៗ។
២. គ្រាប់ធញ្ញជាតិ៖ អំណោយដ៏មានតម្លៃរបស់ផែនដី

ធញ្ញជាតិត្រូវបានគេចាត់ទុកជាអំណោយមួយដ៏សំបូរបែបនៅលើផែនដី។ ប្រសិនសុបិនឃើញបានប្រមូលផលដ៏សន្ធឹកនៃគ្រាប់ធញ្ញជាតិ ជាទូទៅត្រូវបានផ្សារភ្ជាប់ជាមួយនឹងប្រាក់ចំណេញ ទ្រព្យសម្បត្តិ និងសុភមង្គល។ វាក៏មានន័យដែរថា សំណាងល្អកំពុងរង់ចាំយើងយ៉ាងបរិបូណ៌។
៣. លេខសំណាង៖ លេខ ៨

សុបិនឃើញលេខ ៨ មានន័យថា ទ្រព្យសម្បត្តិ ភាពជោគជ័យ និងការទទួលបានវត្ថុល្អៗ កៀកមកដល់យើងហើយ។ ចំពោះវប្បធម៌ចិននិងអាស៊ីដទៃទៀត លេខ ៨ ត្រូវគេបានចាត់ទុកជាលេខសំណាង ព្រោះតួអក្សរចិនបញ្ចេញសំឡេងលេខនេះមក មានន័យថា ភាពរុងរឿង។
សូម្បីតែពិធីបើកការប្រកួតកីឡាអូឡាំពិករដូវក្ដៅដែលប្រារព្ធធ្វើនៅទីក្រុងប៉េកាំង ក៏បានកំណត់ពេលវេលានៅម៉ោង ៨ និង ៨ នាទីល្ងាច។ នៅថ្ងៃទី ៨ ខែ សីហា ឆ្នាំ ២០០៨ ។
មូលហេតុមួយទៀតដែលលេខ ៨ ត្រូវបានគេចាត់ទុកថាជាលេខសំណាង គឺដោយសារតែវាមានរាងស៊ីចង្វាក់គ្នាល្អឥតខ្ចោះដែលតារាវិទូចិនចាត់ទុកជាលេខល្អបំផុត។
៤. ឥន្ទ្រីហោះ

ឥន្ទ្រីត្រូវបានគេចាត់ទុកជានិមិត្តរូបនៃភាពក្លាហាន និងការប្ដេជ្ញាចិត្ត។ នៅក្នុងទេវកថាក្រិក សត្វឥន្ទ្រីគេចាត់ទុកជាសត្វចិញ្ចឹមរបស់ទេវ Zeus ។ បើសិនជីវិតពិតមានការតស៊ូបន្តិច យើងនឹងអាចឈានចាប់មហិច្ឆតារបស់យើងបានដូចបំណង។
៥. ប្រាក់

សុបិនឃើញប្រាក់ជានិមិត្តរូបនៃការទទួលបានសម្ភារៈនិងពរជ័យផ្នែកហិរញ្ញវត្ថុ។ ប្រាក់ត្រូវបានបកស្រាយថា ជាភាពសំបូរបែបនៃរាងកាយនិងផ្លូវចិត្ត ទោះបីជាមានការព្រួយបារម្ភខ្លះក៏ដោយ ក៏ជោគជ័យនិងសុភមង្គលនឹងកើតមានឆាប់ៗនេះ។
បើសិនសុបិនឃើញស្វែងរកប្រាក់ មានន័យថា សំណាងស្ថិតនៅខាងយើង ហើយយើងនឹងទទួលបានជោគជ័យលើគ្រប់កិច្ចការដែលបានធ្វើ៕
អត្ថបទ ៖ សាង ស្រីល័ក្ខ
ចុចអាន៖ ហេតុអ្វីពេលខ្លះ ក្រោកពីគេងមិនចងចាំសុបិនសោះ?
ចុចអាន៖ ៩ យ៉ាង បកស្រាយអំពីសុបិនរឿងភេទ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


