កីឡា
កីឡាករ១០រូបចុងក្រោយ ស៊ុតបាន hat-trick នៅ World Cup
ការស៊ុតបញ្ចូលទីបាន៣គ្រាប់ក្នុងមួយប្រកួត (hat-trick) សម្រាប់កីឡាករបាល់ទាត់ គឺជារឿងមិនធម្មតានោះទេ ហើយវាកាន់តែពិសេស បើកីឡាកររូបណា អាចស៊ុតបាន Hat-trick ក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពិភពលោក។

បើនិយាយអំពីការស៊ុតបាន៣គ្រាប់ក្នុងមួយប្រកួតនៃពានរង្វាន់ World Cup, គិតត្រឹមពេលនេះ យើងបានឃើញការស៊ុត hat-trick ចំនួន៥២ដងហើយនៅក្នុងប្រវត្តិសាស្ត្រ។

ខ្សែប្រយុទ្ធអាមេរិក Bert Patenaude គឺជាកីឡាករដំបូងគេដែលស៊ុតបញ្ចូលទីបាន៣គ្រាប់ក្នុងមួយប្រកួតនៃព្រឹត្តិការណ៍ World Cup។ ចំណែក Pele នៅតែជាកីឡាករក្មេងបំផុតដែលអាចស៊ុត Hat-trick ពោលគឺធ្វើបានក្នុងអាយុត្រឹមតែ១៧ឆ្នាំ ២៤៤ថ្ងៃប៉ុណ្ណោះ ខណៈតារាឆ្នើមព័រទុយហ្គាល់ Cristiano Ronaldo ជាកីឡាករចាស់បំផុតដែលស៊ុតបាន hat-trick ពោលគឺក្នុងអាយុ ៣៣ឆ្នាំ ១៣០ថ្ងៃ។
ខាងក្រោមនេះ គឺជាកីឡាករ១០រូបចុងក្រោយ ដែលស៊ុតបាន hat-trick ក្នុងពានរង្វាន់ World Cup៖
- Goncalo Ramos (ព័រទុយហ្គាល់) ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២
- Harry Kane (អង់គ្លេស) ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨
- Cristiano Ronaldo (ព័រទុយហ្គាល់) ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨
- Xherdan Shaqiri (ស្វីស) ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៤
- Thomas Muller (អាល្លឺម៉ង់) ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៤
- Gonzalo Higuain (អាហ្សង់ទីន) ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១០
- Pauleta (ព័រទុយហ្គាល់) ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០០២
- Miroslav Klose (អាល្លឺម៉ង់) ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០០២
- Gabriel Batistuta (អាហ្សង់ទីន) ថ្ងៃទី២១ ខែមិថុនា ឆ្នាំ១៩៩៨
- Oleg Salenko (រុស្ស៊ី) ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៩៤
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Goal
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


