Connect with us

ព័ត៌មានជាតិ

មន្ទីរបរិស្ថានខេត្តកែប បង្កើតយុទ្ធនាការសូន្យប្លាស្ទិក​លើកកម្ពស់សោភ័ណភាព​ក្រុងកែប

បានផុស

នៅ

(ខេត្តកែប)៖ មន្ទីរបរិស្ថានធ្វើយុទ្ធនាការសូន្យប្លាស្ទិក នៅតំបន់ឧទ្យានជាតិកែប អស់រយៈពេលជាងមួយខែមកហើយ នៅក្នុងគោលបំណងដើម្បីថែរក្សាអនាម័យ បរិស្ថាន សោភ័ណភាពឧទ្យានជាតិកែបនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គិតត្រឹមថ្ងៃទី៨ ខែធ្នូ រហូតមកដល់ព្រឹកថ្ងៃទី១០ខែធ្នូឆ្នាំ២០២២នេះ លោក អ៊ិន សៅ ប្រធានស្តីទី នៃមន្ទីរបរិស្ថាន​ខេត្តកែប បានប្រាប់ឲ្យដឹងថា ដើម្បីភាពជោគជ័យនៃយុទ្ធនាការនេះ មន្ទីរបានធ្វើការណែនាំ ក៏ដូចជាតម្រូវឲ្យម្ចាស់​អាជីវកម្ម ដែលមានហាងកាហ្វេនៅតាមផ្លូវ ឈប់ប្រើ ឬកាត់បន្ថយនូវការប្រើផលិតផលប្លាស្ទិក។

កញ្ញ៉ា ឡាំង អាលិកា ដែលជាម្ចាស់ហាងកាហ្វេលើភ្នំ បានបង្ហាញការចូលរួមជាមួយនិងយុទ្ធនា​ការរបស់មន្ទីរបរិស្ថាន​ដែលក្នុងនោះ កញ្ញា បានកាត់បន្ថយនូវការសម្ភារៈមួយចំនួនដូចជា ឈប់ប្រើបំពង់បឺតប្លាស្ទិក និងកែវប្លាស្ទិក ដោយជំនួស​មកវិញនូវបំពង់បឺតធ្វើអំពីក្រកាស និងកែវក្រដាស ឬកែវថ្មជាដើមតែម្តង។

នៅតំបន់ឧទ្យានជាតិខេត្តកែបនេះគេបានចាត់ទុកជាសរសៃបេះដូងនៃខេត្តកែបនេះ ដោយសារលក្ខណៈសម្បត្តិល្អពី​ធម្មជាតិ ហើយមានខ្យល់អាកាសត្រជាក់គួរឱ្យចាប់អារម្មណ៍ មានកន្លែងមើលថ្ងៃរះ និងថ្ងៃលិចទៅសមុទ្រ ក៏ដូចជាពណ៌បៃតងស្រស់ស្អាតពេញមួយឆ្នាំ។

អាជ្ញាធរខេត្តកែប បាននិងកំពុងអភិវឌ្ឍខេត្តជាប់មាត់សមុទ្រមួយ​ តាមរយៈគម្រោងថ្មីៗ ជាច្រើន ដើម្បីទាក់ទាញភ្ញៀវ​ទេសចរ និងអ្នកវិនិយោគទាំងក្នុងស្រុក និងបរទេស។ ជាក់ស្តែង បន្ទាប់ពីធ្វើការសាងសង់​ផ្លូវបេតុងឡើងជុំវិញ​ក្នុងឧទ្យានជាតិកាលពីឆ្នាំមុន ថ្មីៗនេះអាជ្ញាធរ សាងសង់ប៉មឧទ្យានរួចរាល់ ដែលមើលទៅមានទេស​ភាពស្រស់ស្អាត​ផងដែរ៕ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួង​ទេសចរណ៍​ ប្ដេជ្ញាចិត្ត​ជំរុញ​កំណើន​ទេសចរណ៍​ក្នុង​ខេត្តមណ្ឌលគិរីទ្វេដង ដើម្បី​លើកស្ទួយ​ការ​អភិវឌ្ឍ​​មូលដ្ឋាន

ព័ត៌មានជាតិ៦ ម៉ោង មុន

ព្រៃឡង់​នៅ​ចំណុច​ដែន​ជម្រក​ស្រែវាល ស្រុកឆែប ត្រូវ​បាន​ទន្ទ្រាន​យក​មក​ធ្វើ​ជា​កម្មសិទ្ធិ

សេចក្ដីជូនដំណឹង៨ ម៉ោង មុន

អ្នក​មាន​សំណាង​ពី​ក្រុមហ៊ុនទឹកត្រចៀកកាំ ចេ.រ៉ូយ៉ាល់ ញញឹមបិទមាត់មិនជិត

ព័ត៌មានជាតិ១០ ម៉ោង មុន

អភិបាលខេត្តស្វាយរៀង ប្រាប់ឱ្យអាជ្ញាធរបន្តបង្កើនការយកចិត្តទុកដាក់ក្នុងការបង្ការ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ

ព័ត៌មានជាតិ១១ ម៉ោង មុន

ជ្រោះថ្មតយ ក្លាយជាតំបន់ទេសចរណ៍ធម្មជាតិដ៏ទាក់ទាញ ក្នុងខេត្តរតនគិរី

ចរាចរណ៍១២ ម៉ោង មុន

ស្នងការខេត្តប៉ៃលិន បំភ្លឺជុំវិញករណីគ្រោះថ្នាក់ចរាចណ៍បណ្តាលឱ្យស្លាប់ភាគីជិះម៉ូតូ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

រុស្ស៊ី៖ សង្គ្រាមត្រូវចប់តាំងពីដំបូងមកម្ល៉េះ តែអ៊ុយក្រែន មិនព្រមចរចាសោះ!

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ចប់ការចរចានៅតួកគីភ្លាម, ហ្សេលេនស្គី និងមេដឹកនាំអឺរ៉ុប៤ប្រទេស ទាញទូរស័ព្ទ call ទៅ ត្រាំ ភ្លែត

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

លោក គីម អំពាវនាវ​ឲ្យ​កង​កម្លាំង​កូរ៉េ​ខាង​ជើង​ពន្លឿន​ការ​រៀបចំ​សម្រាប់​​ព្រឹត្តិការណ៍​សង្រ្គាម

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

តើវៀតណាម និយាយអ្វីខ្លះ ជុំវិញសមយុទ្ធ «នាគមាស» កម្ពុជា-ចិន?

Sokha Hotels

ព័ត៌មានពេញនិយម