សន្តិសុខសង្គម
មកដឹងទីតាំងធ្វើបុណ្យ និងពេលបូជា សពទារក រងគ្រោះថ្នាក់ចរាចរណ៍ ដោយសារអ្នកបើកបរស្រវឹង
តស៊ូបាន ១សប្ដាហ៍ ទីបំផុត ទារកដែលរងគ្រោះថ្នាក់ចរាចរណ៍លើស្ពានជ្រោយចង្វា ដោយសារអ្នកបើកបរស្រវឹងនោះ បានលាចាកលោកនេះ កាលពីយប់មិញនេះហើយ។ ពិធីបុណ្យសពធ្វើនៅវត្ត និងមានរយៈពេលតែ១ថ្ងៃនេះគត់។

លោក ផន ផល្លា ជា ប្រធានអង្គការមណ្ឌលកុមារកំព្រា មែកឈើ និងជាអ្នកដែលខ្នះខ្នែងជួយ ទារកតូច តាំងពីមុនជួប ឧបទ្ទេវហេតុគ្រោះថ្នាក់ចរាចរណ៍លើស្ពានជ្រោយចង្វា បានឱ្យដឹងនៅថ្ងៃទី១២ ធ្នូ ឆ្នាំ២០២២នេះថា លោកបានរៀបចំធ្វើបុណ្យជាការជូនដំណើរទារកនោះជាលើកចុងក្រោយ ព្រមទាំងសូមអញ្ជើញសាធារណជនទាំងអស់ ដែលមានបំណងចង់ចូលរួមគោរពវិញ្ញាណក្ខន្ធទារកតូច។

លោកបានបញ្ជាក់បន្តថា៖ “ពុកម៉ែបងប្អូន អាចអញ្ជើញមកទីតាំងវត្ត ទួលសង្កែរ ដែលនៅជាប់ផ្សារសាំហាន់ ជាទីដែលយើងប្រារព្ធពិធីបុណ្យសពនៅទីនេះតែម្តង។ វត្តមានរបស់ពុកម៉ែបងប្អូនទាំងអស់ ពិតជាបានបង្ហាញអំពីការយកចិត្តទុកដាក់ និងលើកទឹកចិត្តទៅដល់គ្រួសារសព ព្រមទាំងជាការចូលរួមចំណែកដាស់ស្មារតីដល់យើងទាំងអស់គ្នា ឱ្យគោរព ស្រឡាញ់ អាយុជីវិតអ្នកដទៃនៅលើដងវិថីនានា”។

លោក ផន ផល្លា បានឱ្យដឹងបន្ថែមថា កម្មវិធីបុណ្យ នឹងចាប់ផ្តើមទទួលវត្តមានរបស់ពុកម៉ែបងប្អូនទាំងអស់ ចាប់ពីម៉ោង ១០ព្រឹក រហូតដល់ម៉ោង ៣រសៀល នាថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០២២នេះ ហើយនៅវេលាម៉ោង ៤រសៀល សពនឹងត្រូវបូជាតែម្តង។

លោកសាស្ត្រាចារ្យ គី សង់ទី ប្រធានមន្ទីរពេទ្យគន្ធបុប្ផា ធ្លាប់បានមានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” ថា ក្រុមគ្រូពេទ្យបានខំជួយអស់ពីសមត្ថភាព មទាំងបានយកទៅបន្ទប់សង្គ្រោះបន្ទាន់កម្រិតខ្ពស់ ខំជួយ សង្គ្រោះដោយម៉ាស៊ីនសប់ដង្ហើមរហូត ប៉ុន្តែទារកមានស្ថានភាពធ្ងន់ធ្ងរ ដោយក្រឡកខួរក្បាល ឈាមក្នុងខួរក្បាល ហើមខួរក្បាលធ្ងន់ធ្ងរបំផុត ហើយបែកថង់សួត ហើមសួតប៉ះទង្គិចខ្លាំង។

គួរបញ្ជាក់ថា កាលពីម៉ោង ២អធ្រាត្រ ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ រថយន្តមួយគ្រឿងម៉ាក LEXUS NX200t បើកបរដោយបុរសម្នាក់ ក្នុងល្បឿនលឿនឆ្លងកាត់ស្ពានជ្រោយចង្វា ក្នុងទិសដៅពីលិចទៅកើត បុកម៉ូតូ ពេញទំហឹង បណ្តាលឱ្យទារក និងមនុស្សចាស់២នាក់ ខ្ទាត គ្រោះថ្នាក់ធ្ងន់ និងត្រូវជួយសង្គ្រោះបន្ទាន់។ ជនបង្កត្រូវសមត្ថកិច្ចឃាត់ បញ្ជូនទៅប៉ុស្តិ៍ភ្លាមៗ។ ជនបង្ក បានបង់សំណង ២ ៥០០ ដុល្លារអាមេរិក។ ករណីនេះ ធ្វើឱ្យមហាជនរិះគន់ រហូតមានការប្ដឹងដល់ ក្រុមមេធាវីស្ម័គ្រចិត្តសម្ដេច ហ៊ុន សែន ដើម្បីរកយុត្តិធម៌ពិតប្រាកដ។ នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២នេះ ក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោ សែន ចំនួន ៤នាក់ បានចុះទៅជួបផ្ទាល់ក្រុមគ្រួសារជនរងគ្រោះ និងម្ដាយទារក ដើម្បីការពារតាមផ្លូវច្បាប់៕


-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១១ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


