ព័ត៌មានអន្ដរជាតិ
កងទ័ពចិននិងឥណ្ឌា ប៉ះទង្គិចគ្នាមួយប្រ៉ាវនៅព្រំដែន មានរបួសទាំងសងខាង (មានវីដេអូ)
កងទ័ពឥណ្ឌាបាននិយាយកាលពីថ្ងៃចន្ទទី១២ខែធ្នូថា ទាហានឥណ្ឌា និងចិន បានរងរបួសស្រាលក្នុងការប៉ះទង្គិចគ្នាកាលពីថ្ងៃទី៩ខែធ្នូនៅតំបន់ Tawang នៃរដ្ឋ Arunachal Pradesh របស់ប្រទេសឥណ្ឌា ដែលនោះជាឧបទ្ទវហេតុលើកដំបូង ចាប់តាំងពីការប៉ះទង្គិចគ្នាដ៏សាហាវរវាងអ្នកជិតខាងទាំងពីរ កាលពីខែមិថុនាឆ្នាំ២០២០។

រដ្ឋ Arunachal Pradesh ស្ថិតនៅជាយភាគខាងកើតនៃប្រទេសឥណ្ឌា ហើយមានព្រំប្រទល់ជាប់ជាមួយប្រទេសចិន។
កងទ័ពឥណ្ឌានិយាយថា “ភ្លាមៗ ភាគីទាំងពីរបានបំបែកគ្នាចេញពីតំបន់នោះ”។ បន្ទាប់ពីឧបទ្ទវហេតុនោះ មេបញ្ជាការរបស់ខ្លួននៅក្នុងតំបន់ បានជួបជាមួយសមភាគីចិន ដើម្បីពិភាក្សាអំពីបញ្ហានេះ។

ទោះបីជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌា មិនបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយទេ ខណៈអ្នកនាំពាក្យក្រសួងការពារជាតិ បានបដិសេធធ្វើអត្ថាធិប្បាយលើចំនួនទាហានរបួសទាំងសងខាងក្នុងអំឡុងពេលប៉ះទង្គិចគ្នា។
ទាំងក្រសួងការបរទេសចិន និងស្ថានទូតរបស់ខ្លួននៅទីក្រុងញូវដេលី ក៏មិនបានឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយដែរ។

គួរបញ្ជាក់ថា ព្រំដែនមិនកំណត់ប្រវែង ៣៨០០ គីឡូម៉ែត្រ រវាងប្រទេសយក្សអាស៊ីទាំង២ បានរក្សាសន្តិភាពយ៉ាងទូលំទូលាយ ចាប់តាំងពីមានសង្រ្គាមឆ្នាំ១៩៦២ មុនការប៉ះទង្គិចគ្នាកាលពី២ឆ្នាំមុន ដែលធ្វើឲ្យទំនាក់ទំនងធ្លាក់ចុះ។
ក្នុងខែមិថុនា ឆ្នាំ២០២០ កងទ័ពឥណ្ឌា និងចិន បានប្រយុទ្ធគ្នាដៃទល់នឹងដៃ នៅជ្រលងភ្នំ Galwan នៃតំបន់ Ladakh។ ឧបទ្ទវហេតុនោះ បានបណ្តាលឲ្យទាហានឥណ្ឌាស្លាប់២០នាក់ ខណៈចិនមិនបញ្ចេញតួលេខ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Straits Times
ចុចអាន៖ អាមេរិក ងាកទៅបញ្ចុះបញ្ចូល ឥណ្ឌា ចំពេលតានតឹងជាមួយ ចិន
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


