ព័ត៌មានអន្ដរជាតិ
អាមេរិក ងាកទៅបញ្ចុះបញ្ចូល ឥណ្ឌា ចំពេលតានតឹងជាមួយ ចិន
រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានរៀបចំកិច្ចប្រជុំមួយ កាលពីថ្ងៃចន្ទទី២៦ខែកញ្ញា នៅឯមន្ទីរបញ្ចកោណជាមួយរដ្ឋមន្ត្រីការបរទេសឥណ្ឌាលោក Subrahmanyam Jaishankar ដោយអ្នកទាំង២ បានពិភាក្សាគ្នាអំពីវិធីធ្វើឲ្យកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគី កាន់តែស៊ីជម្រៅ។
មន្ទីរបញ្ចកោណនិយាយថា រដ្ឋមន្ត្រីទាំង២ បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការធ្វើការរួមគ្នាជាដៃគូដ៏ខ្ជាប់ខ្ជួន ដើម្បីជំរុញចក្ខុវិស័យរួមគ្នារបស់សហរដ្ឋអាមេរិក និងឥណ្ឌាសម្រាប់តំបន់ឥណ្ឌូប៉ាស៊ីហ្វិកសេរី បើកចំហ និងច្បាស់លាស់។
យោងតាមទីក្រុងវ៉ាស៊ីនតោន, បញ្ហាប្រឈមចម្បងចំពោះចក្ខុវិស័យនោះ គឺប្រទេសចិន ដែលបានបង្កជម្លោះទឹកដីជាមួយប្រទេសផ្សេងៗនៅសមុទ្រចិនខាងត្បូង។ ទីក្រុងប៉េកាំងក៏បានប្តេជ្ញាថានឹងបង្រួបបង្រួមជាមួយតៃវ៉ាន់ឡើងវិញ ដែលខ្លួនមើលឃើញថាជាខេត្តបំបែកខ្លួនផងដែរ។
ប្រទេសចិន និងសហរដ្ឋអាមេរិក បានប៉ះទង្គិចគ្នាកាន់តែខ្លាំងឡើងលើបញ្ហាកោះតៃវ៉ាន់ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ជាពិសេសបន្ទាប់ពីប្រធានសភាអាមេរិក លោកស្រី Nancy Pelosi បានទៅបំពេញទស្សនកិច្ចទីក្រុងតៃប៉ិកាលពីខែសីហា ដែលជាទង្វើមួយ ត្រូវបានទីក្រុងប៉េកាំងមើលឃើញថាជាការបំផ្លាញអធិបតេយ្យភាពរបស់ខ្លួន។
ប្រទេសចិន បានឆ្លើយតបដោយការកាត់ផ្តាច់ទំនាក់ទំនងយោធា និងអាកាសធាតុជាមួយទីក្រុងវ៉ាស៊ីនតោន ហើយបានធ្វើសមយុទ្ធយោធានៅច្រកសមុទ្រតៃវ៉ាន់។
លោក Austin និយាយថា “សន្តិសុខក្នុងតំបន់ គឺមានសារសំខាន់ជាពិសេសនៅពេលនេះ ដោយសារតែការប្រមាថកាន់តែខ្លាំងរបស់ប្រទេសចិន ជាពិសេសទាក់ទងនឹងតៃវ៉ាន់។ ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ យើងបានឃើញ ប្រទេសចិន បង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីប្រកួតប្រជែងនឹងសណ្តាប់ធ្នាប់អន្តរជាតិ”។
លោក Austin បន្ថែមថា សហរដ្ឋអាមេរិក និងឥណ្ឌា កំពុងប្រឈមមុខនឹងបញ្ហាប្រឈមចំពោះសន្តិភាព សន្តិសុខ និងវិបុលភាពជុំវិញពិភពលោក។ លោកក៏បានស្តីបន្ទោសក្រុងប៉េកាំងដែលបដិសេធថ្កោលទោសរុស្ស៊ី ជុំវិញជម្លោះអ៊ុយក្រែនផងដែរ។
លោកនិយាយថា “ប្រទេសចិន បន្តគាំទ្ររុស្ស៊ី ចំពេលមានការលុកលុយនៅអ៊ុយក្រែន”។
ទោះបីជាយ៉ាងណាក៏ដោយ សហរដ្ឋអាមេរិកក៏មិនអាចបញ្ចុះបញ្ចូលទីក្រុងញូវដែលី ឲ្យឈប់ធ្វើជំនួញជាមួយរុស្ស៊ីបានដែរ។ ជាក់ស្តែង ឥណ្ឌា បានបង្កើនការនាំចូលប្រេង និងធ្យូងថ្មពីរុស្ស៊ីយ៉ាងខ្លាំងក្នុងឆ្នាំនេះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ អាមេរិក មានផែនការរួចហើយ បើរុស្ស៊ី បាញ់នុយក្លេអ៊ែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


