Connect with us

សេដ្ឋកិច្ច

ពិព័រណ៍ផលិតផលខ្មែរកម្រិតអន្តរជាតិតភ្ជាប់ទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្មក្នុងនិងក្រៅប្រទេស

បានផុស

នៅ

ពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូល លើកទី១៥ ឆ្នាំ២០២២ ក្រោមមូលបទ “ការវិលត្រឡប់មក​ធ្វើធុរកិច្ចជាធម្មតាឡើងវិញ” នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ កាលពីថ្ងៃទី ១៥ ធ្នូ គឺជាព្រឹត្តិការណ៍​ពាណិជ្ជកម្មកម្រិតអន្តរជាតិមានសារៈសំខាន់ណាស់សម្រាប់កម្ពុជា ដោយបាន​ជួយជំរុញសកម្មភាពពាណិជ្ជកម្មទាំងក្នុង និងក្រៅប្រទេសឡើងវិញ, បង្កើតឱកាសទីផ្សារ, តភ្ជាប់ទំនាក់ទំនងសេដ្ឋកិច្ច និងវិនិយោគកាន់តែល្អ ប្រសើររវាងកម្ពុជា ជាមួយអន្តរជាតិ បន្ទាប់ពីអាក់ខានមួយរយៈពេលខ្លីដោយសារវិបត្តិកូវីដ-១៩។ ព្រឹត្តិការណ៍ពាណិជ្ជកម្មនេះ ក៏ជាឱកាស​ដ៏ប្រសើរបំផុតសម្រាប់អ្នកចូលរួមក្នុងការស្វែងរកដៃគូពាណិជ្ជកម្ម ដើម្បីពង្រីកកិច្ចការធុរកិច្ច និងវិនិយោគនៅកម្ពុជា និងពីកម្ពុជា ទៅកាន់ប្រទេសរបស់ពួកគេវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វិបត្តិកូវីដ-១៩ បានធ្វើឱ្យសេដ្ឋកិច្ចកម្ពុជា មានកំណើនទាបបំផុតជាលើកដំបូងក្នុងឆ្នាំ២០២០ កន្លងទៅ ដោយសារការ​ធ្លាក់ចុះយ៉ាងគំហុកនូវតម្រូវការពីខាងក្រៅ ជាពិសេស សកម្មភាពនានាក្នុងវិស័យ សេវាកម្ម ដូចជាវិស័យទេសចរណ៍ ឧស្សាហកម្ម ធ្វើដំណើរ និងឤកាសចរស៊ីវិលជាដើម ខណៈដែលវិស័យឧស្សាហកម្មក៏ទទួលរងផលប៉ះទង្គិចផងដែរ ដោយសារភាពរអាក់រអួលនៅក្នុងខ្សែច្រវាក់នៃការផ្គត់ផ្គង់ជាសកល។ ជាការប៉ះប៉ូវនូវផលប៉ះពាល់អវិជ្ជមាននេះ រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំយន្តការប្រកបដោយសង្គត់ភាពក្នុងការយកឈ្នះលើវិបត្តិកូវីដ-១៩ តាមរយៈការកំណត់​យកការចាក់​វ៉ាក់សាំងជាវិធានការគន្លឹះ ដើម្បីសម្រេចឱ្យបានយ៉ាងឆាប់រហ័សនូវ “ភាពស៊ាំសហគមន៍” និង “ការរស់​នៅតាមគន្លងប្រក្រតីភាពថ្មីក្នុងបរិបទនៃជំងឺកូវីដ-១៩”។ ការសម្រេចបាននូវសមិទ្ធិផលដ៏លឿនបែបនេះ បានធ្វើ​ឲ្យកម្ពុជាឈានដល់ការបើកសកម្មភាពសង្គម-សេដ្ឋកិច្ច និងបើកប្រទេសពេញលេញ ឡើងវិញដូចបច្ចុប្បន្ននេះ។

លោក ឈួន ដារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាង លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ពិព័រណ៍ផលិតផលខ្មែរ ត្រូវបានពង្រីកខ្លួនពីមួយឆ្នាំ ទៅមួយឆ្នាំ ដោយចាប់ផ្តើមពីពិព័រណ៍ផលិតផលក្នុងស្រុក ខេត្តមួយ ផលិតផលមួយ ក្លាយទៅជាព្រឹត្តិការណ៍ពិព័រណ៍ផលិតផលខ្មែរ បូកនឹងទំនិញនាំចេញ-នាំចូល កម្រិតអន្តរជាតិដែលមានស្តង់រហូតដល់ជិត ៤០០ស្តង់ កាលពីមុនវិបត្តិនៃជំងឺកូវីដ-១៩។ ក្នុងឆ្នាំ២០២២នេះ ពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូលលើកទី១៥ ឆ្នាំ២០២២ នេះ បានចាប់ដំណើរ​ការជាថ្មីដោយមានស្តង់សរុប ចំនួន២៦៨ស្តង់ ក្នុងនោះមានស្តង់ពីស្ថានទូតបរទេសប្រចាំនៅកម្ពុជា ស្តង់មកពីរាជ​ធានី-ខេត្ត សភាពាណិជ្ជកម្មកម្ពុជា សហព័ន្ធស្រូវអង្ករ អង្គការ សមាគមអាជីវកម្ម ក្រុមហ៊ុន សហគ្រាសក្នុងស្រុក និងមកពីបរទេសដែលមានក្រុមហ៊ុន សហគ្រាសសរុប ចំនួន១៨១ ក្រុមហ៊ុន។

លើសពីនេះទៀត លោក ឈួន ដារ៉ា ​បានស្នើទៅកាន់បណ្តាក្រុមហ៊ុន សហគ្រាស និងបណ្តាប្រទេសចូលរួមក្នុង​ព្រឹត្តិការណ៍នេះទាំងអស់ ត្រូវខិតខំរួមគ្នាកសាង និងស្តារសហគមន៍នេះឡើងវិញ ក្រោយវិបត្តិនៃជំងឺកូវីដ-១៩ តាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ ការផ្លាស់ប្តូរបច្ចេកវិទ្យា និងនវានុវត្តន៍ ក្រោមក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី។

តាមរយៈពិព័រណ៍នេះដែរ មានភ្ញៀវអន្តរជាតិដែលជាអ្នកតាំងពិព័រណ៍បានមកចូលរួម មានដូចជា ប្រទេសចិន សហរដ្ឋអាមេរិក ឥណ្ឌា ជប៉ុន អ៊ីតាលី កូរ៉េខាងត្បូង តួគី សិង្ហបុរី វៀតណាម ឡាវ ឥណ្ឌូណេស៊ី ព្រះរាជាណាចក្រ​ថៃឡង់ដ៍ និងមកពីសាធារណៈរដ្ឋឥស្លាមប៉ាគីស្ថាន។ ផលិតផលដែលមានដាក់តាំងក្នុងព្រឹត្តិការណ៍ពិព័រណ៍នេះ រួមមាន៖ ផលិតផលកសិកម្ម បន្លែ ផ្លែឈើ និងការកែច្នៃកសិផល, ផលិតផលម្ហូបអាហារ និងភេសជ្ជៈ , យានយន្ត គ្រឿងយន្ត និងឧបករណ៍បម្រើការក្នុងឃ្លាំង, ផលិតផលសូត្រ និងវត្ថុអនុស្សាវរីយ៍, ផលិតផលសៀវភៅ និងការអាន, ផលិតផល​គ្រឿងអលង្ការ និងត្បូងថ្មមានតម្លៃ , និងផលិតផលបន្ទាប់បន្សំផ្សេងៗទៀតដូចជា គ្រឿងសំអាង សម្ភារការិយាល័យ គម្រោងវិនិយោគ ផលិតផលសិប្បកម្ម និងទំនិញប្រើប្រាស់ទូទៅ ។ ក្នុងអំឡុងពេលនៃការរៀបំពិព័រណ៍នេះដែរ ក្រសួងពាណិជ្ជកម្ម បានរៀបចំព្រឹត្តិការណ៍អមមួយចំនួន ដូចជា ពិធីចុះ MOU ចំនួន ១ គម្រោង ជំនួបពាណិជ្ជកម្ម សិក្ខាសាលា ស្តីពីការពង្រឹងគុណភាពផលិតផល និងសេវាកម្ម ដើម្បីជំរុញការនាំចេញ ដែលរៀបចំនៅសណ្ឋាគារ​កាំបូឌីយ៉ាណា នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២នេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម