ព័ត៌មានជាតិ
ខេត្តបាត់ដំបង នឹងរៀបចំពិធីពិព័រណ៍ម្ហូបអាហារកែច្នៃបីថ្ងៃនាចុងឆ្នាំនេះ
ក្រោយពីបណ្តាញទីក្រុងអង្គការច្នៃប្រឌិតម្ហូបអាហារពិភពលោក បានទទួលស្គាល់ក្រុងបាត់ដំបង មានភាពខ្លាំង ក្នុងការកែច្នៃម្ហូបអាហារខ្មែរ មន្ទីរទេសចរណ៍ខេត្ត គ្រោងប្រារព្ធពិធីតាំងពិព័រណ៍ម្ហូបអាហារដ៏ធំមួយ នៅចុងឆ្នាំនេះ រយៈពេល ៣ថ្ងៃ ដើម្បីចូលរួមអបអរសាទរការដាក់ក្រុងបាត់ដំបង បញ្ចូលទៅក្នុងបណ្តាញទីក្រុងច្នៃប្រឌិតរបស់អង្គការពិភពលោក។

លោក ហម អរុណ អនុប្រធានមន្ទីទេចរណ៍ខេត្តបាត់ដំបង បានឲ្យដឹងថា រដ្ឋបាលខេត្ត បានកំណត់យកថ្ងៃទី២៩ ៣០ ៣១ ខែធ្នូ នៅចុងឆ្នាំនេះ ដើម្បីអបអរសាទរ ក្រុងបាត់ដំបងដាក់បញ្ចូលទៅក្នុងបណ្តាញទីក្រុងច្នៃប្រឌិតរបស់អង្គការយូណេស្កូ។ ប៉ុន្តែលោកថា មន្ទីរទេសចរណ៍នៅបើកកិច្ចប្រជុំមួយផ្សេងទៀត ជាមួយមន្ទីរវប្បធម៌ខេត្ត ដើម្បីសម្រេចថាតើក្នុងពិធីដ៏ធំនេះ ត្រូវធ្វើសកម្មភាពរៀបចំអ្វីខ្លះបន្ថែមទៀត ហើយទើបដាក់ឲ្យថ្នាក់ដឹកនាំធ្វើការកំណត់នឹងសម្រេចតែម្តង។ លោកក៏មិនទាន់ដឹងថា មានម្ហូ បសំខាន់ៗប៉ុន្មានមុខនោះទេ ដែលត្រូវដាក់បង្ហាញក្នុងពិធីដ៏ធំមួយនេះនៅឡើយទេ ។
សូមបញ្ជាក់ថា កន្លងមកនេះក្រុងបាត់ដំបង ត្រូវបានដាក់បញ្ចូលក្នុងណ្តាញទីក្រុងច្នៃប្រឌិតរបស់អង្គការយូណេស្កូ ដែលក្នុងលិខិតទទួលស្គាល់របស់បណ្តាញអង្គការនេះបានបញ្ជាក់ថា “នៅថ្ងៃទិវាទីក្រុងពិភពលោកទីក្រុងចំនួន៥៥ ចូលរួមជាមួយប ណ្តាញទីក្រុងច្នៃប្រឌិតរបស់អង្គការយូណេស្កូ(UCCN), តាមការកំណត់របស់អគ្គនាយកអង្គការយូណេស្កូ Audrey Azoul ay។ ទីក្រុងថ្មីត្រូវបានគេទទួលស្គាល់ចំពោះភាពខ្លាំងនៃការចូលរួមរបស់ពួកគេក្នុងការទាញយកវប្បធម៌ និងការច្នៃប្រឌិតដែលជាផ្នែកមួយនៃការអភិវឌ្ឍយុទ្ធសាស្ត្ររបស់ពួកគេ និងការបង្ហាញការអនុវត្តប្រកបដោយភាពច្នៃប្រឌិតក្នុងការរៀបចំផែនការទីក្រុងដែលផ្តោតលើប្រជាពលរដ្ឋផងដែរ។
បច្ចុប្បន្ននេះបណ្តាញសរុបចំនួន៣៥០ទីក្រុងក្នុងប្រទេសជាងមួយរយ ដែលតំណាងឱ្យការច្នៃប្រឌិតចំនួនប្រាំពីរ គឺវិស័យ៖ សិប្បកម្ម និងសិល្បៈប្រជាប្រិយ ការរចនា ភាពយន្ត អាហារូបត្ថម្ភ អក្សរសាស្រ្ត សិល្បៈនៃប្រព័ន្ធផ្សព្វផ្សាយ និងតន្ត្រី ជាដើម ៕
អត្ថបទ៖ សៅ សារិទ្ធ

-
សន្តិសុខសង្គម២ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានជាតិ២៣ ម៉ោង agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី


