Connect with us

ជីវិតកម្សាន្ដ

ប្អូនប្រុសប្រឡងជាប់បាក់ឌុប សុវត្ថិឌី ធារិកា ត្រឹមពោលពាក្យរំភើបទៅកាន់ឪពុក-ម្តាយ

បានផុស

នៅ

តារាចម្រៀងកញ្ញា សុវត្ថិឌី ធារិកា បានបង្ហាញអារម្មណ៍រំភើប និងសប្បាយចិត្តខ្លាំងបន្ទាប់ពីទទួលបានលទ្ធផលនៃការប្រឡងបាក់ឌុបរបស់ប្អូនប្រុសជាទីស្រលាញ់ដោយជោគជ័យ(ប្រឡងជាប់)ដូចបេក្ខជនដទៃទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រាកដណាស់តារាចម្រៀងវ័យក្មេងកញ្ញា សុវត្ថិឌី ធារិកា កាលពីអំឡុងថ្ងៃប្រឡងបាក់ឌុកឆ្នាំ២០២២កន្លងទៅនាងបានចេញសារជូនពរ និងលើកទឹកចិត្តដល់ប្អូនប្រុស ខណ:ដែលអ្នកមានគុណទាំងបានចែកឋានទៅហើយ។ ក្នុងនោះ សុវត្ថិ ឌី ធារិកា ក៏បានជូនពរ និងលើកទឹកចិត្តដល់បេក្ខជនទាំងអស់ផងដែរ។

យ៉ាងណាមិញក្រោយដឹងលទ្ធផលប្រឡងជាប់របស់ប្អូនប្រុសតារាចម្រៀង សុវត្ថិឌី ធារិកា បានថ្លែងសារទាំងក្តីរំភើប និងក្តុកក្តួលទៅកាន់អ្នកមានគុណទាំង២ដែលបានចែកឋានទៅហើយថា ប៉ា ម៉ាក់ ដូដូប្រឡងជាប់ហើយយេៗ (ត្រៀមកាដូអោយមេ)។ ឃើញដូច្នេះអ្នកគាំទ្រនាងជាច្រើនបានសម្តែងការចូលរួមអបអរ និងមានក្តីរំភើបជាមួយ ធារិកា ផងដែរ។

គួររម្លឹកដែរថា អំឡុងមុនពេលប្អូនប្រុសប្រឡងបាក់ឌុបមួយថ្ងៃ សុវត្ថិឌី ធារិកា បានបង្ហាញសារកម្សត់ដោយរៀបរាប់ថា ឆ្នាំនេះមិនដូចឆ្នាំមុនព្រោះយើងមិនមានប៉ាម៉ាក់ងើបពីព្រលឹមជូនដំណើរ និងលើកទឹកចិត្តដូចមុនទេ។ តែសូមអោយដូដូប្រឹងតស៊ូប្រឡងអោយជាប់ដើម្បីអោយលោកទាំងពីរសប្បាយចិត្តជីវិតគឺបែបនេះវាហាក់បីដូចទឹករលកមែនតែកុំអោយ​រលកមកប៉ះយើងអោយដួលតាមទឹក ៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម