ព័ត៌មានអន្ដរជាតិ
អ្នកដំណើរមួយយន្តហោះ ជិះចេញពីព្រលាននៅឆ្នាំ២០២៣ តែចុះចតនៅឆ្នាំ២០២២
អាចថាជារឿងមួយដ៏គួរឲ្យភ្ញាក់ផ្អើលដែរ ដែលជើងហោះហើរ UA858 របស់ក្រុមហ៊ុនអាកាសចរណ៍ United Airlines បានហោះចេញពីប្រទេសកូរ៉េខាងត្បូងក្នុងឆ្នាំ២០២៣ ប៉ុន្តែចុះចតនៅសហរដ្ឋអាមេរិកក្នុងឆ្នាំ២០២២ទៅវិញ។

យន្តហោះ Boeing 777-300ER បានហោះចេញពីទីក្រុងសេអ៊ូល ភ្លាមៗបន្ទាប់ពីពាក់កណ្តាលអធ្រាត្រឆ្លងចូលថ្ងៃទី០១ខែមករាឆ្នាំ២០២៣។
ប៉ុន្តែជើងហោះហើរនេះ បានចុះចតនៅទីក្រុង San Francisco ៦ម៉ោងមុនពេលសហរដ្ឋអាមេរិក អបអរពិធីចូលឆ្នាំថ្មីឆ្នាំសកល។

ហេតុផលនៃការចេញដំណើរក្នុងឆ្នាំ២០២៣ ហើយទៅដល់គោលដៅក្នុងឆ្នាំ២០២២ គឺដោយសារតែភាពខុសគ្នានៃល្វែងម៉ោងរវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក។
ម៉ោងនៅកូរ៉េខាងត្បូងគឺដើរមុនសហរដ្ឋអាមេរិក ១៤ម៉ោង ដូចនេះមានន័យថា អ្នកដំណើរលើយន្តហោះនោះ អាចអបអរពិធីឆ្លងឆ្នាំសកលចំនួន២ដង៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Air Live
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


