ព័ត៌មានអន្ដរជាតិ
Update៖ គ្មានអ្នកនៅរស់ទេ ក្នុងហេតុការណ៍ធ្លាក់យន្តហោះ នេប៉ាល់
យោងតាមការផ្សាយរបស់ទូរទស្សន៍ News 18 បានឲ្យដឹងថា គ្មានអ្នកនៅរស់ទេ ក្នុងហេតុការណ៍ធ្លាក់យន្តហោះដ៏រន្ធត់ នៅប្រទេសនេប៉ាល់ នៅថ្ងៃអាទិត្យទៅ១៥ខែមករានេះ។

នៅក្នុងវីដេអូដែលគេថតជាប់, យន្តហោះដឹកអ្នកដំណើរមួយគ្រឿងនេះ បានក្រឡាប់ផ្ងារជើងលើអាកាស មុនពេលធ្លាក់ចុះ។
យន្តហោះដឹកអ្នកដំណើរ៧២នាក់របស់ក្រុមហ៊ុន Yeti Airlines បានធ្លាក់ នៅឯអាកាសយានដ្ឋានអន្តរជាតិ Pokhara។

កាសែត Kathmandu Post បានរាយការណ៍ថា យន្តហោះនេះ កំពុងហោះចេញពីទីក្រុង Kathmandu ឆ្ពោះទៅតំបន់ Pokhara ហើយបានធ្លាក់នៅតំបន់ Pokhara នៃស្រុក Kaski។
ទោះបីជាយ៉ាងណាក៏ដោយ មកទល់ពេលនេះ គេមិនទាន់ដឹងច្បាស់អំពីមូលហេតុ ដែលបង្កឲ្យមានគ្រោះថ្នាក់នេះនៅឡើយទេ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ វីដេអូថតជាប់ស្តែងៗ យន្តហោះដឹកអ្នកដំណើរនេប៉ាល់ ផ្ងារជើងលើអាកាស មុនពេលធ្លាក់
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


