កីឡា
លោក Park សុំទោសអ្នកគាំទ្រវៀតណាម ដែលមិនអាចយកពានធ្វើជាកាដូលាចុងក្រោយ
ការប្រកួតវគ្គផ្តាច់ព្រ័ត្រ ជើងទី២ នៃពានរង្វាន់ AFF Cup ឆ្នាំ២០២២ កាលពីយប់មិញទល់នឹងថៃ គឺជាការប្រកួតចុងក្រោយរបស់ជម្រើសជាតិវៀតណាមដែលដឹកនាំដោយលោកគ្រូបង្វឹកសញ្ជាតិកូរ៉េខាងត្បូង Park Hang-Seo ហើយលោកបានសុំទោសចំពោះអ្នកគាំទ្រវៀតណាមដែលលោកមិនអាចយកពានរង្វាន់សម្រាប់ជាកាដូលាចុងក្រោយ។

ថ្លែងក្នុងសន្និសីទសារព័ត៌មានក្រោយពេលចាញ់ម្ចាស់ផ្ទះថៃ ១-០ លោក Park Hang-Seo បាននិយាយថា ៖«ខ្ញុំចង់ឈ្នះជើងឯកដើម្បីជាកាដូលាគ្នាចុងក្រោយជាមួយប្រជាជនវៀតណាម ប៉ុន្តែខ្ញុំមិនអាចធ្វើបាន។ ខ្ញុំសុំទោសដែលមិនអាចធ្វើវាបាន»។
លោកបន្ទោសខ្លួនឯងដែលមិនអាចសម្រេចបាន ហើយលោកបានស្នើឲ្យអ្នកគាំទ្រវៀតណាមកុំរិះគន់កីឡាករ ពីព្រោះពួកគេបានខំប្រឹងអស់ពីលទ្ធភាពហើយរហូតឡើងដល់វគ្គផ្តាច់ព្រ័ត្រ។

រម្លឹកដល់ពេលវេលា៥ឆ្នាំក្នុងនាមជាគ្រូបង្វឹកវៀតណាម លោក Park បានលើកឡើងថា លោកសប្បាយចិត្តណាស់ដែលទទួលបានគាំទ្រយ៉ាងធំធេងពីអ្នកគាំទ្រ និងកីឡាករវៀតណាម។ «វាជាការឈឺចាប់មួយសម្រាប់ខ្ញុំដែលមិនអាចនៅជាមួយកីឡាករវៀតណាមបន្តទៀត ជាពិសេស បន្ទាប់ពីពួកយើងនៅក្នុងគ្រាលំបាកជាមួយគ្នា តែយើងបានឆ្លងកាត់ជាមួយគ្នាបាន»។

គ្រូបង្វឹកសញ្ជាតិកូរ៉េខាងត្បូងវ័យ៦៥ឆ្នាំបានចំណាយពេលវេលា៥ឆ្នាំគិតចាប់តាំងពីឆ្នាំ២០១៧ជាមួយក្រុមបាល់ទាត់ជម្រើសជាតិវៀតណាម។ លោកបានជួយវៀតណាមឈ្នះពានរង្វាន់ជាច្រើន ក្នុងនោះឈ្នះជើងឯក AFF Cup ឆ្នាំ២០១៧, ឈ្នះមេដាយមាសស៊ីហ្គេម២ដង ឆ្នាំ២០១៩ និង២០២១, ទទួលបានចំណាត់ថ្នាក់លេខ២ជើងឯកយុវជនអាស៊ី Asian U23 និងចំណាត់ថ្នាក់លេខ៤ ASIAD ឆ្នាំ២០១៨។ អ្វីដែលគួរឲ្យកត់សំគាល់ទៀតនោះ លោកបានជួយឲ្យ វៀតណាមឡើងដល់វគ្គ៨ក្រុមចុងក្រោយជើងឯក Asian Cup ឆ្នាំ២០១៩ និងឡើងដល់ជុំទី៣វគ្គជម្រុះជើងឯកពិភពលោក World Cup ឆ្នាំ២០២២៕
ប្រែសម្រួល៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


