Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តប៉ៃលិន ណែនាំឲ្យពលរដ្ឋមានចម្ការមៀន ទាក់ទងទៅអាជ្ញាធរខេត្តចៀសវៀងការកេងចំណេញតម្លៃពីឈ្មួញកណ្ដាល

បានផុស

នៅ

លោកស្រី បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានណែនាំឲ្យប្រជាពលរដ្ឋដែលមានចម្ការមៀន ត្រូវទាក់ទងទៅក្រុមការងាររដ្ឋបាលខេត្ត ដើម្បីបានលក់ចេញផ្ទាល់ជាក្រុមហ៊ុននាំចេញផ្លែមៀនប៉ៃលិនទៅប្រទេសចិន ចៀសវៀងការកេងចំណេញតម្លៃទីផ្សារពីឈ្មួញកណ្ដាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងជំនួយបពិភាក្សាការងារជាមួយក្រុមហ៊ុន ឆាយណាជីនវ័រយាន អ៉ីមផតអិចផត ខេមបូឌា ជាក្រុមហ៊ុននាំចេញផ្លែមៀនប៉ៃលិនទៅប្រទេសចិន កាលពីព្រឹកថ្ងៃទី១៦ ខែមករា នេះ លោកស្រីអភិបាលខេត្តបានលើកឡើងថា ក្នុងខែមករានេះ តម្លៃទីផ្សារផ្លែមៀនប៉ៃលិន មានតម្លៃចាប់ពី ៣៥០០រៀល ទៅ ៤៥០០រៀល នៅខ្វះតម្រូវការជាច្រើនទៀត បើប្រជាពលរដ្ឋមានចម្ការមៀន ហើយមិនដឹងទំនាក់ទំនងលក់បាន អាចទាក់ទងមកក្រុមការងាររដ្ឋបាលខេត្ត ក្រុមការងាររង់ចាំជួយដើម្បីទំនាក់ទំនងជាមួយក្រុមហ៊ុនផ្ទាល់លក់ចេញបាន។

ជាមួយគ្នានេះដែរ លោកស្រីអភិបាលខេត្តក៏បានណែនាំឲ្យពលរដ្ឋមានការប្រុងប្រយ័ត្តចំពោះឈ្មួញកណ្តាល កេងចំណេញតម្លៃទីផ្សារមិនពិតប្រាកដ ដែលអាចឲ្យខាតបង់ទទួលបានតម្លៃខុសទីផ្សាររបស់ក្រុមហ៊ុន ។

អភិបាលខេត្តរូបនេះបានបន្ថែមថា ក្នុងនាមរដ្ឋបាលខេត្ត និងសហការី នឹងខិតខំចូលរួមគាំទ្រសហការជាមួយក្រុមហ៊ុនដើម្បីថែរក្សាតម្លៃទីផ្សារជូនប្រជាពលរដ្ឋអោយបានយូរអង្វែង។​ ដើម្បីងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការទំនាក់ទំនងទៅក្រុមការងាររដ្ឋបាលខេត្ត លោកស្រីបានប្រកាសលេខទូរស័ព្ទពីរប្រព័ន្ធគឺ 0316095000 / 070338337៕

អត្ថបទ៖ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម៤៣ នាទីutes មុន

ទីតាំង​ហាងកាហ្វេជាង៩០កន្លែង ត្រូវសមត្ថកិច្ចធ្វើសកម្មភាពចុះឆែកជាបន្តបន្ទាប់ក្នុងខេត្តកំពង់ចាម

ព័ត៌មានជាតិ១ ម៉ោង មុន

មណ្ឌល​ប្រឡង​ភ្នំពេញ​ មាន​បេក្ខជន​ប្រឡង​ជាប់​ឌីប្លូម​ជាង​១ម៉ឺន៥ពាន់នាក់ ស្មើនឹងជាង៩០%

សន្តិសុខសង្គម២ ម៉ោង មុន

គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្តមណ្ឌលគិរី ចុះ​បង្ក្រាប​ទីតាំង​អនឡាញមួយ​កន្លែង ឃាត់​ជនសង្ស័យ​១៤៩នាក់​

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ អញ្ជើញ​ពិនិត្យវឌ្ឍនភាព​ការ​សាងសង់​ស្តូប​អនុស្សាវរីយ៍​នយោបាយ​ឈ្នះឈ្នះ នៅ​ខេត្ត​ប៉ៃលិន

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មានថៃ និងតំណាង មិនហ៊ានមកចូលរួមកិច្ចប្រជុំនៅកម្ពុជា ដែលជជែកពីបញ្ហាព័ត៌មានក្លែងក្លាយ និងបញ្ញាសិប្បនិមិត្ត

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋា​ភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា

ព័ត៌មានជាតិ៣ ម៉ោង មុន

អាជ្ញាធរ​​ស្នើ​​អ្នក​បត់​ជើង​តូច​នៅ​​ជិតច្រកចេញ​មុខ​ប្រលាន​យន្តហោះ ចូល​ខ្លួន​សុំ​ទោស​ជា​សាធារណៈ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ក្នុងពេល២០ឆ្នាំដែលសន្លប់ ព្រះអង្គម្ចាស់អារ៉ាប៊ី សាអូឌីត ទទួលការព្យាបាលអ្វីខ្លះទើបអាចរក្សាព្រះជន្មបាន?

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ហួសចិត្ត! ថៃ រកឃើញមីនថ្មីថែមទៀតលើដីខ្លួនឯង តែបែរជាស្នើឲ្យអាស៊ានមកថ្កោលទោសកម្ពុជា ទៅវិញ

ទាហានថៃជាន់មីន
អត្ថាធិប្បាយ៨ ម៉ោង មុន

លិខិតមិត្តអ្នកអាន៖ ការនាំយកសំណុំរឿងទាហានថៃជាន់មីននៅតំបន់មុំ៣ទៅប្តឹងអង្គការ សហប្រជាជាតិគឺជាឱកាសមាសសម្រាប់កម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម