កីឡា
កីឡាករខ្មែរ-អាមេរិក Nick Taylor ប្រហែលជាចូលបឹងកេត
កីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជាខ្មែរ-អាមេរិក Nick Taylor បានធ្វើឲ្យមានការចាប់អារម្មណ៍ចំពោះការចូលរួមជាមួយក្លឹប បឹងកេត សម្រាប់រដូវកាល២០២៣-២៤ ខាងមុខនេះ តាមរយៈសកម្មភាពខ្លះដែលគួរឲ្យកត់សំគាល់។

បន្ទាប់ពីចប់ភារកិច្ចជាមួយជម្រើសជាតិកម្ពុជាក្នុងយុទ្ធនាការ AFF Championship កីឡាករខ្មែរ-អាមេរិកកើតនៅសហរដ្ឋអាមេរិក Nick Taylor មិនបានវិលត្រឡប់ទៅអាមេរិក និងចូលរួមជាមួយក្លឹប Orlando City B ទេ ប៉ុន្តែរូបគេបានដើរកម្សាន្តនៅកម្ពុជាជាច្រើនកន្លែង ជាពិសេសនៅខេត្តសៀមរាប។ ជាមួយគ្នានេះ រូបគេក៏នាមចូលរួមសម្តែងក្នុងបទចម្រៀងរបស់តារាចម្រៀងកញ្ញា រ៉ាប៊ី និងផ្តល់សម្ភាសជាបន្តបន្ទាប់។
នៅក្នុងសកម្មភាពថតបទចម្រៀង Nick Taylor បានបង្ហើបពីគម្រោងមករស់នៅប្រទេសកម្ពុជាដែលមានន័យថា រូបគេនឹងប្រកបអាជីពបាល់ទាត់នៅប្រទេសកម្ពុជា។

កាលពីប៉ុន្មានថ្ងៃកន្លងទៅ ផេកផ្លូវការរបស់ Cambodia Premier League បានបង្ហោះសារលើកជាសំនួរដល់អ្នកគាំទ្រថា ប្រសិនបើ Nick Taylor ចូលរួមប្រកបអាជីពនៅលីគកំពូលកម្ពុជារដូវកាល ២០២៣/២៤ តើក្រុមណាមួយដែលអ្នកគាំទ្រគិតថា រូបគេចង់ចូលរួម?
អ្វីដែលគួរឲ្យកត់សំគាល់នោះ Nick Taylor បាន Follow គណនី Instagram របស់ក្លឹបបឹងកេតទៀតផង។ ចំណែកនៅវេសាប Wikipedia ថ្វីបើមិនអាចយកជាប្រភពផ្លូវការបាន ប៉ុន្តែគណនីរបស់ បឹងកេត ត្រូវបានដាក់ឈ្មោះ Nick Taylor ដែរ។ មានអ្នកគាំទ្រខ្លះបានលើកឡើងថា រូបគេនឹងពាក់អាវលេខ៧នៅក្លឹបបឹងកេត។

សូមបញ្ជាក់ថា Nick Taylor បានបង្ហាញខ្លួនឲ្យជម្រើសជាតិកម្ពុជាបាន៥ប្រកួតក្នុងនោះ ប្រកូតផ្លូវការក្នុងពានរង្វាន់ AFF Cup ៣ដង និងមិត្តភាពអន្តរជាតិ២ដង ហើយក៏រកបាន១គ្រាប់ឲ្យជម្រើសជាតិកម្ពុជា៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


