ព័ត៌មានជាតិ
គ្រូពេទ្យស្ម័គ្រចិត្តអាមេរិចចុះព្យាលជំងឺទូទៅ និងផ្តល់វែនតាដោយឥតគិតថ្លៃដល់ពលរដ្ឋនៅស្រុកមង្គលបូរី
រដ្ឋបាលស្រុកមង្គលបូរីនៅថ្ងៃ២៦ ខែមករា ឆ្នាំ២០២៣ បានជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងស្រុកមង្គលបូរីទាំងអស់ឲ្យបានជ្រាបថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត មកពីអាមេរិច និងមកព្យាលជំងឺទូទៅ វះកាត់ មាត់ធ្មេញ ភ្នែក ក្នុងនោះនិងផ្តល់វែនតាឥតគិតថ្លៃជូនដល់ពលរដ្ឋរស់នៅស្រុកមង្គលបូរី មានរយៈពេល៧ថ្ងៃ។

លោក រ័ត្នដា សុីណង់ អភិបាលស្រុកមង្គលបូរីបានប្រាប់ឲ្យដឹងថា ការចុះព្យាបាលនេះមានរយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែមករា ដល់ថ្ងៃទី៥ ខែកុម្ភ: ឆ្នាំ២០២៣ ចាប់ពីម៉ោង៧និង៣០នាទីព្រឹកដល់ម៉ោង៤និង៣០នាទី ល្ងាចមាន៣កន្លែង កន្លែងទី១ នៅសាលាបឋមសិក្សាប្ញស្សីក្រោក ភូមិឬស្សីក្រោក ឃុំឬស្សីក្រោក កន្លែងទី២ៈ នៅសាលាបឋមសិក្សាសឿ មានរយ:ពេល២ថ្ងៃ ចាប់ពីថ្ងៃទី២ ខែកុម្ភ: ដល់ទី៣ ខែកុម្ភ: ឆ្នាំ២០២៣ ។ កន្លែងទី៣ៈ នៅទល់មុខសាលាឃុំគោកបល័្លង្គ មានរយ:ពេល២ថ្ងៃ ពីថ្ងៃទី២ ខែកុម្ភ: ដល់៣ ខែកុម្ភ: ឆ្នាំ២០២៣ ចាប់ពីម៉ោង៧និង៣០នាទីព្រឹកដល់ម៉ោង៤:៣០នាទី ល្ងាច ។

ក្នុងនោះលោក ដាស៊ីណង់ បានមានប្រសាសន៍ថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តអាមេរិច ជាច្រើនក្រុមមានវេជ្ជបណ្ឌិតចំណានៗជាច្រើននាក់ និងមានថ្នាំពេទ្យជាច្រើនមុខយកមកពីសហរដ្ឋអាមេរិច មកពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋ ក្នុងនោះ មានការវះកាត់ មាត់ធ្មេញ ភ្នែកនិងផ្តល់វែនតាជូនដោយមិនឥតគិតថ្លៃដល់ពលរដ្ឋនៅស្រុកមង្គលបូរី មានរយៈពេល៧ថ្ងៃ។
លោកបានបញ្ជាក់ឲ្យដឹងបន្តទៀតថា កន្លងមកមានក្រុមគ្រូពេទ្យស្ម័គ្រចិត្តអាមេរិចជាច្រើនក្រុម រួមទាំងគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ ហ៊ុន សែន ផងបានចុះមកពិនិត្យព្យាបាលជំងឺជូនពលរដ្ឋទូទៅនៅតាម ក្រុង ស្រុកពិសេសនៅជនបទដោយមិនប្រកាន់និន្នាការនយោបាយ សាសនា វណ្ណ:ក្នុងបំនងរួមចំណែកបន្ថែមក្នុងការបំប៉ន លើកកម្ពស់សុខុមាលភាព កាត់បន្ថយភាព ក្រីក្រជូនប្រជាពលរដ្ឋតែប៉ុណ្ណោះ។

លោកបានថ្លែងអំណរគុណដល់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តអាមេរិច បានចុះមកពិនិត្យជំងឺជូនប្រជាពលរដ្ឋនៅក្នុងស្រុកមង្គលបូរីនេះ ដែលជួយជាមនុស្សធម៍សុខភាពរបស់ដល់ប្រជាពលរដ្ឋនៅក្នុងខេត្តបន្ទាយមានជ័យនេះយើងនេះ៕
អត្ថបទ៖ វ៉ាន់ ណាង
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


