ព័ត៌មានអន្ដរជាតិ
រុស្ស៊ី បញ្ជាក់ច្បាស់ៗ ក្រោយអតីតនាយករដ្ឋមន្ត្រីអង់គ្លេស ចោទថា លោក ពូទីន គំរាមបាញ់មីស៊ីល
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយកាលពីថ្ងៃចន្ទទី៣០ខែមករាថា ការចោទប្រកាន់ដែលថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានគំរាមអតីតនាយករដ្ឋមន្ត្រីអង់គ្លេស លោក បូរីស ចនសុន ជាមួយនឹងការវាយប្រហារដោយមីស៊ីល គឺជារឿងកុហកសុទ្ធសាធ។
ប្រតិកម្មរបស់រុស្ស៊ី បានកើតឡើង បន្ទាប់ពីលោក ចនសុន បានធ្វើការចោទប្រកាន់នៅក្នុងភាពយន្តឯកសារថ្មីរបស់ BBC អំពីវិបត្តិនៅប្រទេសអ៊ុយក្រែន។
ដោយរំលឹកអំពីការហៅទូរស័ព្ទជាមួយលោកពូទីននៅថ្ងៃទី០២ខែកុម្ភៈឆ្នាំ២០២២ ពោលគឺត្រឹមតែជាងបីសប្តាហ៍ប៉ុណ្ណោះ មុនពេលជម្លោះនៅអ៊ុយក្រែនផ្ទុះឡើង លោក ចនសុន បានអះអាងថា មេដឹកនាំរុស្ស៊ីបានគំរាមគាត់។
អតីតនាយករដ្ឋមន្ត្រីអង់គ្លេសរូបនេះ បានប្រាប់ BBC ថា “គាត់និយាយថា លោក បូរីស ខ្ញុំមិនចង់ធ្វើបាបអ្នកទេ ប៉ុន្តែជាមួយនឹងមីស៊ីល វានឹងចំណាយពេលត្រឹមតែមួយនាទីប៉ុណ្ណោះ”។
ទោះបីជាយ៉ាងណាក៏ដោយ លោក Peskov បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃចន្ទថា “មិនមានការគំរាមកំហែងបាញ់មីស៊ីលឡើយ។ នៅពេលគាត់ពន្យល់ពីបញ្ហាប្រឈមចំពោះសន្តិសុខរបស់សហព័ន្ធរុស្ស៊ី លោកប្រធានាធិបតីពូទីន បានកត់សម្គាល់ថា ប្រសិនបើអ៊ុយក្រែនចូលរួមជាមួយអង្គការណាតូមែននោះ ការដាក់ពង្រាយដ៏មានសក្តានុពលរបស់អង្គការណាតូ ឬមីស៊ីលរបស់អាមេរិកនៅតាមព្រំដែនរបស់យើងនឹងមានន័យថា មីស៊ីលណាមួយ អាចបាញ់ទៅដល់ទីក្រុងមូស្គូក្នុងរយៈពេលត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះ”។
ស្របពេលជាមួយគ្នានោះដែរ មន្ត្រីរុស្ស៊ីងឿងឆ្ងល់ថាតើ លោកចនសុន មានចេតនានិយាយកុហក ឬ មិនយល់ពីអ្វីដែលលោកប្រធានាធិបតីពូទីននិយាយ?”។ លោក Peskov បន្ថែមថា ប្រសិនបើរឿងក្រោយនេះជាការពិតវិញនោះ មនុស្សគួរតែព្រួយបារម្ភចំពោះលោក ចនសុន ឯណោះទេ។
គួរបញ្ជាក់ថា លោកពូទីន បានបង្ហាញជាសាធារណៈនូវក្តីព្រួយបារម្ភរបស់រុស្ស៊ី ចំពោះហេដ្ឋារចនាសម្ព័ន្ធរបស់អង្គការណាតូនៅក្នុងប្រទេសអ៊ុយក្រែន និងផ្នែកផ្សេងទៀតនៃអឺរ៉ុបខាងកើតអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។ រុស្ស៊ីបានចាប់ផ្តើមប្រតិបត្តិការយោធាប្រឆាំងនឹងអ៊ុយក្រែន បន្ទាប់ពីមិនទទួលបានការធានាសន្តិសុខពីទីក្រុងវ៉ាស៊ីនតោន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ អតីតនាយករដ្ឋមន្ត្រីអង់គ្លេស ទម្លាយថា លោក ពូទីន គំរាមធ្វើឃាតគាត់ ដោយប្រើពេលត្រឹម ១នាទី
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


