Connect with us

ព័ត៌មានអន្ដរជាតិ

លោក Blinken ផ្អាកដំណើរទស្សនកិច្ចទៅចិន ដោយសារបាឡុងហោះ

បានផុស

នៅ

រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បានពន្យារពេលដំណើរទស្សនកិច្ចការទូតដែលគ្រោងទុកនៅចុងសប្តាហ៍នេះទៅកាន់ប្រទេសចិន ខណៈរដ្ឋបាលរបស់លោក Biden កំពុងថ្លឹងថ្លែងការឆ្លើយតប ចំពោះបាឡុងចិនហោះខ្ពស់លើទីតាំងដ៏រសើបនៅភាគខាងលិចសហរដ្ឋអាមេរិក។

បាឡុង
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​សម្រេច​ចិត្ត​នេះ​បាន​កើត​ឡើង ​បើ​ទោះ​បី​ជា​ចិន​អះអាង​ថា បាឡុងនោះ​ជា​ផ្កាយ​រណប​ស្រាវជ្រាវ​អាកាសធាតុដែលហោះខុសផ្លូវ​ក៏​ដោយ។ យ៉ាងណាក្តី សហរដ្ឋ​អាមេរិក​​ពណ៌នា​ថា​ វា​ជា​ផ្កាយរណប​ឃ្លាំមើល។

ដំណើរទស្សនកិច្ចត្រូវបានលុបចោលត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ មុនពេលលោក Blinken នឹងត្រូវចាកចេញពីទីក្រុងវ៉ាស៊ីនតោនទៅកាន់ទីក្រុងប៉េកាំង។ នៅព្រឹកថ្ងៃសៅរ៍ទី០៤ខែកុម្ភៈ លោក Blinken បានប្រាប់សមភាគីចិនគឺលោក Wang Yi ថា ដំណើរនេះនឹងត្រូវពន្យារពេល ប៉ុន្តែលោកមានបំណងធ្វើទស្សនកិច្ចនៅថ្ងៃក្រោយ។

រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken

កិច្ចប្រជុំដែលរំពឹងទុកជាយូរមកហើយរបស់លោក Blinken ជាមួយមន្ត្រីជាន់ខ្ពស់ចិន ត្រូវបានគេមើលឃើញថាជាមធ្យោបាយមួយ ដើម្បីស្វែងរកការសម្រុះសម្រួលចំពេលមានការខ្វែងគំនិតគ្នាលើបញ្ហាកោះតៃវ៉ាន់ សិទ្ធិមនុស្ស ការទាមទាររបស់ទីក្រុងប៉េកាំងនៅសមុទ្រចិនខាងត្បូង កូរ៉េខាងជើង សង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែន គោលនយោបាយពាណិជ្ជកម្ម និងបម្រែបម្រួលអាកាសធាតុ។

តាមការគ្រោងទុក កិច្ច​ប្រជុំ​នឹងចាប់​ផ្តើម​នៅ​ថ្ងៃ​អាទិត្យ ហើយ​ឈាន​ដល់​ថ្ងៃ​ចន្ទ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CBS

ចុចអាន៖ ប្រធាន សភា អាមេរិក ចោទ ចិន ថា មិន យក ចិត្ត ទុក ដាក់ ចំពោះ អធិបតេយ្យភាពរបស់ខ្លួន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៩ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៦ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៨ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម