Connect with us

ព័ត៌មានជាតិ

ផ្សព្វផ្សាយអប់រំមេរោគអេដស៍ និងជំងឺអេដស៍ដល់យុវវ័យ ក្នុងទិវានៃក្តីស្រលាញ់

បានផុស

នៅ

អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេសដ៍ដែលហៅកាត់ថា (NAA) សហការជាមួយអង្គការដៃគូនានានឹងរៀបចំប្រារព្វទិវានៃក្តីស្រលាញ់នៅថ្ងៃទី ១៤ខែកម្ភៈឆ្នាំ២០២៣ ដើម្បីផ្សព្វផ្សាយដល់យុវវ័យបានយល់ដឹងនិងចេះការពារខ្លួនជៀសផុតពីការឆ្លងជំងឺអេដស៍។

លោក ឈឹម ឃិន ដារ៉េត អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេសដ៍បានមានប្រសាសន៍នៅព្រឹកថ្ងៃទី១២ កម្ភៈនេះថា ការប្រារព្វទិវានៃក្តីស្រលាញ់នៅថ្ងៃទី១៤កម្ភៈ ធ្វើឡើងក្នុងគោលបំណងដើម្បីលើកកំពស់ការយល់ដឹងពីការបង្ការមេរោគអេដស៍ និងការប្រើប្រាស់ស្រោមអនាម័យ ផ្តោតទៅលើក្រុម ប្រឈមមុខខ្ពស់ និងជាពិសេសក្រុមយុវវ័យ ដើម្បីកាត់បន្ថយការចំលងមេរោគអេដស៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កម្មវិធីនេះ​ផ្តល់សារអប់រំបង្ការដល់ក្រុមយុវជន និងប្រជាជនដែលងាយរងគ្រោះដោយសារមេរោគអេដស៍ និងជំងឺអេដស៍ ដែលបច្ចុប្បន្ន អេដស៍នៅតែបញ្ហាចំពោះក្រុមគោលដៅដូចជាក្រុមបុរសរួមភេទជាមួយបុរស ដែលចាំបាច់ត្រូវតែបន្តចូលរួមទាំងអស់គ្នាទើបយើងអាចឈានទៅសម្រេចគោលដៅនៅឆ្នាំ២០២៥។

លោកបានបន្តថា នៅក្នុងកម្មវិធីនោះក៏មានដាក់តាំងប៊ូតមួយចំនួនផងដែរដើម្បីធ្វើការចែកស្រោមអនាម័យនិងធ្វើតេស្ត​ឈាមរកមេរោគអេដស៍ដោយឥតគិតថ្លៃជួនដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវក៏ដូចជាផ្សព្វផ្សាយនូវចំណេះដឹង​ទាក់ទិននឹងវិធីការពារខ្លួនកុំឱ្យឆ្លងជំងឺអេសដ៍ពិសេសយុវវ័យកុំមានការភ្លើតភ្លឺននៅក្នុងទិវានៃក្តីស្រលាញ់១៤កម្ភៈព្រោះវាជាថ្ងៃបុណ្យរបស់បរទេសមិនមែនជាថ្ងៃបុណ្យរបស់ខ្មែរទេ។

គួរបញ្ជាក់ថា ក្រៅពីមានការយកចិត្តទុកដាក់ពីអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេសដ៍ ក្រសួងអប់រំយុវជននិងកីឡាក៏បានណែនាំដល់យុវវ័យនិងសិស្សត្រូវសិក្សាស្វែងយល់ឱ្យស៊ីជម្រៅពីវប្បធម៌ ប្រពៃណី ដែលជាមរតកដ៏ថ្លៃថ្លារបស់ដូនតាព្រមទាំងឈ្វេងយល់ឱ្យបានគ្រប់ជ្រុងជ្រោយ អំពីខ្លឹមសារនៃថ្ងៃទី១៤ កុម្ភៈ ដែលជាវប្បធម៌ ទំនៀមទម្លាប់នាំចូលពីក្រៅ ដើម្បីបន្ស៊ី និងសម្របទៅតាមបរិបទ នៃសង្គមរបស់ខ្លួន ក្នុងគោលដៅរក្សាការពារឲ្យបាននូវតម្លៃ និងឧត្តមភាព នៃវប្បធម៌ជាតិ ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម