Connect with us

ជីវិតកម្សាន្ដ

ឆ្នាំថ្មី Bella Ranee ជាប់រហស្សនាមជានារីចិត្តបុណ្យសន្សំ​កុសល

បានផុស

នៅ

បន្ទាប់ពីបែកបាក់ចំណងស្នេហ៍ជាមួយអតីតមិត្តប្រុស Bella Ranee ហាក់សម្រុក​ធ្វើបុណ្យ មិនថា​ជាមួយ​អ្នក​ម្ដាយ​ ម្នាក់ឯងក្ដី ឬជាមួយនឹងមនុស្ស​ជិតស្និទ្ធ​ ជារឿយៗមហាជនតែង​ឃើញនាង​បង្ហោះ​ពី​វត្ត​អារាម​ និង​ការ​តាំង​សមាធិ​ជានិច្ច។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងណាមិញ ផ្អែកតាមការឡើងឡើងនិងការបង្ហោះរបស់​តារាសម្ដែង Bella Ranee នាង​បង្ហើបថា រាប់តាំងពីធ្វើបុណ្យជាមួយអ្នកម្ដាយជាមួយក្រុមមិត្តឬអ្នកស្គាល់គ្នា សរុបក្នុង​មួយឆ្នាំគឺបាន៦៨វត្តឯណោះ ដែល​នាង​សុំបន្តធ្វើ​ដោយ​គ្មាន​កំណត់​ទេ ក្នុងឆ្នាំនេះ។

តារា​សម្ដែង​ប្រចាំ​ប៉ុស្តិ៍​លេខ៣ថៃរូប​នេះ ​ក៏បានបន្ថែមទៀតថា​ យើងមាន​កម្លាំង​គ្រប់គ្រាន់ មាន​ប្រាក់​ទៅវត្ត មាន​ប្រាក់​សាងសង់​មន្ទីរពេទ្យ និង​សាលារៀន អ្នកណាត្រូវការជំនួយ Bella ខ្លួនឯង​ជា​អ្នក​ផ្ទេរ​លុយ​ជួយ។ យើងចង់ជួយតាមដែលអាចធ្វើបាន។

ក្រោយឮហើយអ្នកគាំទ្ររបស់ Bella Ranee ហាក់មានក្ដីរំភើបនឹងនារីចិត្តបុណ្យរូបនេះជាខ្លាំង មិនត្រឹមមានសម្រស់ស្រស់ស្អាត ប៉ុន្តែនាងពិតជាមនុស្សស្រីមាន​គុណធម៌​ពិតៗ ដែលចេះចែករំលែកដល់អ្នកក្រ​ មិនមែនត្រឹមធ្វើបុណ្យតាមវត្តអារាមមួយមុខនោះទេ។ ជាមួយគ្នានេះដែរ មហាជនខ្លះក៏បានចូលមកបញ្ចេញមតិស្របនឹងនាង ហើយចាំគាំទ្រ Bella មិនថានាងទៅទីណាឡើយ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖បញ្ចេញរូបប៉ុន្មានសន្លឹក Baifern ត្រូវមិត្តប្រុសចូល​ចំអន់​នៅនឹងមុខហ្វេន

ចុចអាន៖ក្រោយរងការរិះគន់ថា Mario ធាត់ខ្លាំង ពេលនេះធ្លាយឃ្លិបមួយបង្ហាញពីរូបពិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម