ជីវិតកម្សាន្ដ
ឈុតថើបគ្នារបស់ Aum កាល ២០ ឆ្នាំមុន ត្រូវមហាជនចោទថា តួប្រុសបំពានរាងកាយនាង
ទំព័រហ្វេសបុកល្បីមួយបានបង្ហោះឃ្លិបវីដេអូដើម្បីរំលឹកដល់តារាសម្ដែងទស្សវត្សរ៍ ៩០ ខណៈលោក Ray MacDonald ដែលជាតួសម្ដែងជាមួយ Aum Patchrapa ក្នុងរឿង “Fake” កាលពី ២០ឆ្នាំមុន ចេញមុខនិយាយពីខ្សែភាគយន្តនេះដូចគ្នា។

តារាសម្ដែង Ray Macdonald បានចេញមកប្រាប់អំពីទិដ្ឋភាពបែបនេះតាមរយៈ Channel YouTube Rayron wandering talk show ថាវាជាឈុតស្នេហារបស់ Na និង Sung (តួសម្ដែងក្នុងរឿង)។ ដែលក្នុងពេលនោះ តួប្រុសព្យាយាមសារភាពស្នេហ៍ចំពោះ Na។ យ៉ាងណាមិញនៅពីក្រោយឆាកលោកមិនបានហាត់សមជាមួយ Aum Patchrapa នោះទេ។ ពេលចាប់ផ្ដើមសម្ដែងបែរត្រូវថើបពិតៗ តែអ្នកដឹកនាំមិនបានកាត់ឈុតនោះចោលទេ។
តារាសម្ដែងទស្សវត្សរ៍ ៩០ បានបញ្ចាក់ទៀតថា គាត់បានប្រើអណ្ដាតគ្រវាសចូលមាត់របស់ Aum តែត្រូវនាងមិនព្រមនិងខាំធ្មេញជាប់។ ចាប់តាំងពីពេលនោះមក លោកមិនបាននិយាយជាមួយនាងទេ ហើយលែងធ្វើការជាមួយគ្នាទៀតដែរ។

ជាការពិតណាស់ បន្ទាប់ពីអ្នកលេងអ៊ីនធឺណិតបានដឹង គ្រប់គ្នាសម្រុកជជែកគ្នាក្នុងពិភពអនឡាញ និងចាត់ទុកថាជាការរំលោភសិទ្ធិភាគីម្ខាងទៀត ឧទាហរណ៍ប្រើអណ្ដាត? អ្វីគ្រប់យ៉ាងតាមស្គ្រីប ចុះបើសិនអ្នកត្រូវសម្ដែងជាមួយតួភេទទី៣ តើត្រូវថើបយកមែនទែនចឹងដែរ? បែបនេះគេហៅថាឆ្លៀតឱកាស? នេះហៅថាបំពាន Aum ច្បាស់ណាស់មិនដឹងថានាងមានការចងចាំរឿងរ៉ាវយ៉ាងណាទេ។ លោកពិតជាមិនមែនជាសុភាពបុរសទេ ដែលទៅរម្លឹកឈុតបែបនេះចេញមក ពិតជាតារាសម្ដែងគ្មានវិជ្ជាជីវៈពិតប្រាកដ៕


ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Nadech ទម្លាយប្រវត្តិសុំស្នេហ៍ Yaya ដំបូង សឹងមិនហ៊ានមើលមុខគ្នាចំ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


