ជីវិតកម្សាន្ដ
តួឯកស្រីរឿង “ស្រីតូចចង្កៀងកែវ” បង្ហាញស្បែកមុខធម្មជាតិក្នុងវ័យ ៤៦ ឆ្នាំ ទទួលការសរសើរព្រាត
តារាសម្ដែងស្រីនាទសវត្សឆ្នាំ៩០ Katreeya English បង្ហាញរូបភាពមួយសន្លឹកដោយមិនបានតុបតែងមុខធ្វើសក់ ប៉ុន្តែសម្រស់រៀមច្បងជើងចាស់រូបនេះ ទទួលការសរសើរយ៉ាងច្រើនពីសំណាក់អ្នកគាំទ្រទូទាំងប្រទេស។

តាមរយៈការបង្ហោះរូប Selfie លើបណ្ដាញសង្គម Instagram ផ្ទាល់ខ្លួន ដោយបង្ហាញមុខធម្មជាតិគ្មានការតុបតែង Katreeya English ទទួលការសរសើរលើសម្រស់នាងថា ស្អាតគ្មានកន្លែងទាស់ ត្បិតថាមិនបានតុបតែងខ្លួនដូចសព្វមួយដង តែនេះបង្ហាញថាសុខភាពស្បែករបស់នាងពិតជាស្អាតពីខាងក្នុងពិតៗ។ ក្រៅពីនោះ Katrina ក៏បានភ្ជាប់ Caption ប្រាប់ដើមកំណើតនៃការបង្ហោះនេះថា ខ្លួននាងផ្ទាល់ត្រូវបានបំផុសគំនិតដោយសិល្បករជាន់ខ្ពស់ Marsha Wattanapanich ថា “Kat ខំប្រឹងណាស់ទម្រាំមានថ្ងៃនេះ ត្រូវចូលគេងលឿន ហើយក្រោកពីព្រលឹមជារៀងរាល់ថ្ងៃ។ ដូច្នេះខ្ញុំបានត្រឡប់មកវិញហើយគិតថា បើ Kat មានមុខស្អាត តើនឹងទៅជាយ៉ាងណា? ត្រូវរកពេលមើលថែខ្លួនឯងខ្លះទៅ! កុំបន្តធ្វើការរហូតដល់អ្នកភ្លេចមើលថែខ្លួនឯង”។
យ៉ាងណាមិញ បន្ទាប់ពីការបង្ហោះនេះត្រូវបានចែករំលែក មានទាំងអ្នកគាំទ្រនិងអ្នកនិយមលេងអ៊ីនធឺណិត ចូលមកស៊ែរ និង comment សរសើរនាងថាស្អាតបែបធម្មជាតិ ស្អាតដោយមិនបាច់ផាត់មុខ ពិតជាស្រស់ស្អាតពិត ស្របពេលដែលមតិមួយចំនួនថា ទោះនាងមានអាយុ៤៦ឆ្នាំក្ដី តែសម្រស់មិនចាញ់អ្នកស្រករក្រោយគ្នាប៉ុន្មាននោះទេ។ លើសពីនេះ មហាជនជាច្រើនបានស្នើសុំគន្លឹះថែរក្សាខ្លួនឲ្យនៅតែស្រស់ស្អាត ស៊ិចស៊ី គ្រប់ពេលវេលាពីនាងផងដែរ។

សូមរម្លឹកដែរថា Katreeya English ចូលប្រឡូកក្នុងវិស័យនេះតាំងពីវ័យក្មេង រហូតដល់ក្លាយជាតារាស្រីរៀមច្បង មានទាំងសមត្ថភាពនិងទេពកោសល្យពេញលេញ ទាំងការច្រៀង រាំ សម្ដែង ហើយក៏ជាមនុស្សពូកែថែរាងនិងសម្រស់ខ្លាំងមិនធម្មតាដែរ។ នាងត្រូវបានទស្សនិកជនស្គាល់ច្បាស់បំផុតក្នុងរឿង “ស្រីតូចចង្កៀងកែវ” ហើយក៏ទទួលបានភាពល្បីល្បាញមកទល់ពេលនេះ៕



ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ឈុតថើបគ្នារបស់ Aum កាល ២០ ឆ្នាំមុន ត្រូវមហាជនចោទថា តួប្រុសបំពានរាងកាយនាង
ចុចអាន៖Nadech ទម្លាយប្រវត្តិសុំស្នេហ៍ Yaya ដំបូង សឹងមិនហ៊ានមើលមុខគ្នាចំ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


