ព័ត៌មានអន្ដរជាតិ
រុស្ស៊ី៖ ឧប្បត្តិហេតុយន្តហោះគ្មានមនុស្សបើក បញ្ជាក់ពីការចូលរួមរបស់អាមេរិក នៅក្នុងជម្លោះអ៊ុយក្រែន (មានវីដេអូ)
លេខាធិការក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីលោក Nikolai Patrushev បានប្រកាសថា ទីក្រុងមូស្គូនឹងព្យាយាមស្រង់បំណែកយន្តហោះគ្មានមនុស្សបើក MQ-9 Reaper របស់អាមេរិក ដែលធ្លាក់ចូលទៅក្នុងសមុទ្រខ្មៅកាលពីថ្ងៃអង្គារទី១៤ខែមីនា។

ថ្លែងលើទូរទស្សន៍សហព័ន្ធរុស្ស៊ី Rossiya 1 កាលពីថ្ងៃពុធ មន្ត្រីរូបនេះបានទទួលស្គាល់ថា លោកមិនដឹងថាតើរុស្ស៊ីអាចធ្វើដំណើរទៅដល់កន្លែងធ្លាក់យន្តហោះគ្មានមនុស្សបើកបានឬក៏អត់នោះទេ ប៉ុន្តែសង្កត់ធ្ងន់ថា វាមានសារសំខាន់ណាស់ ក្នុងកិច្ចខិតខំប្រឹងប្រែងស្វែងរក និងសិក្សាពីបំណែកយន្តហោះនោះ។
លោក Patrushev ក៏បានអះអាងផងដែរថា “អាមេរិក នៅតែបន្តនិយាយថា ពួកគេមិនចូលរួមក្នុងអរិភាពនៅប្រទេសអ៊ុយក្រែនទេ ប៉ុន្តែឧប្បត្តិហេតុជាមួយយន្តហោះគ្មានមនុស្សបើកចុងក្រោយនេះគឺជា ការបញ្ជាក់មួយផ្សេងទៀតដែលថា សហរដ្ឋអាមេរិកគឺពាក់ព័ន្ធដោយផ្ទាល់នៅក្នុងជម្លោះយោធាដែលកំពុងបន្ត”។

សេចក្តីថ្លែងការណ៍របស់លេខាធិការនេះ ធ្វើឡើងបន្ទាប់ពីទីបញ្ជាការអឺរ៉ុបរបស់ទីក្រុងវ៉ាស៊ីនតោន (EUCOM) បានរាយការណ៍ថា យន្តហោះគ្មានមនុស្សបើក MQ-9 Reaper មួយគ្រឿងរបស់ខ្លួន បានធ្លាក់នៅសមុទ្រខ្មៅកាលពីព្រឹកថ្ងៃអង្គារ ដោយសារតែសកម្មភាពគ្មានសុវត្ថិភាព និងគ្មានវិជ្ជាជីវៈ របស់យន្តហោះចម្បាំងរុស្ស៊ី Su-27 ចំនួនពីរគ្រឿង។
មន្ទីរបញ្ចកោណបានទទូចថា យន្តហោះស្ទាក់ចាប់រុស្ស៊ីមួយគ្រឿង បានវាយប្រហារស្លាបយន្តហោះគ្មានមនុស្សបើក ខណៈពេលដែលខ្លួនកំពុងបំពេញបេសកកម្មឈ្លបយកការណ៍នៅក្នុងដែនអាកាសអន្តរជាតិ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ តើ យន្តហោះគ្មានមនុស្សបើក MQ-9 Reaper របស់អាមេរិក ដែលធ្លាក់នៅសមុទ្រខ្មៅ មានតម្លៃប៉ុន្មាន?

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៧ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ