ព័ត៌មានអន្ដរជាតិ
ក្រោយ ICC ចេញដីកាចាប់ខ្លួន ស្រាប់តែលោក ពូទីន ទៅប្រជុំជាមួយមេទ័ព
ទីភ្នាក់ងារសារព័ត៌មានរបស់វិមានក្រឹមឡាំង បានរាយការណ៍នៅថ្ងៃអាទិត្យទី១៩ខែមីនាថា លោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន បានទៅបំពេញទស្សនកិច្ចដ៏គួរឲ្យភ្ញាក់ផ្អើលនៅមជ្ឈមណ្ឌលទីបញ្ជាការនិងគ្រប់គ្រងមួយ នៅភាគខាងត្បូងប្រទេសរុស្ស៊ី ដែលជាកន្លែងទទួលបន្ទុកប្រតិបត្តិការយោធាក្នុងប្រទេសអ៊ុយក្រែន។

យោងតាមវិមានក្រឹមឡាំង, ក្នុងអំឡុងដំណើរទៅកាន់ទីបញ្ជាការនៅទីក្រុង Rostov-on-Don លោក ពូទីន បានស្តាប់បាយការណ៍ពីប្រធានអគ្គសេនាធិការរុស្ស៊ីលោក Valery Gerasimov និងមេទ័ពមួយចំនួនទៀត។
កិច្ចប្រជុំកម្រិតខ្ពស់នេះធ្វើឡើង បន្ទាប់ពីដំណើរទស្សនកិច្ចមិនប្រកាសជាមុនរបស់លោកពូទីន ទៅកាន់តំបន់គ្រីមៀ និងទីក្រុង Mariupol ក្នុងសាធារណរដ្ឋប្រជាមានិត Donetsk ដែលត្រូវបានរំដោះដោយកងកម្លាំងរុស្ស៊ីកាលពីនិទាឃរដូវមុន បន្ទាប់ពីការប្រយុទ្ធទ្រង់ទ្រាយធំអស់រយៈពេលជាច្រើនសប្តាហ៍។

កិច្ចប្រជុំជាមួយមេទ័ពនេះ ក៏កើតឡើងផងដែរ បន្ទាប់ពីតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ចេញដីកាចាប់ខ្លួនលោក វ្ល៉ាឌីមៀរ ពូទីន ចំពេលមានការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសង្រ្គាម អំឡុងការលុកលុយរបស់លោកលើប្រទេសអ៊ុយក្រែន។
លោក Karim Khan ដែលជាប្រធានរដ្ឋអាជ្ញារបស់ ICC បាននិយាយថា កុមាររាប់រយនាក់ត្រូវបាននាំយកដោយខុសច្បាប់ ចេញពីមណ្ឌលកុមារកំព្រា និងផ្ទះកុមារ ក្នុងតំបន់កាន់កាប់នៅអ៊ុយក្រែន ហើយត្រូវបានដឹកជញ្ជូនទៅកាន់ប្រទេសរុស្ស៊ី ដើម្បីប្រគល់ជូនគ្រួសារថ្មី៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ លោក ពូទីន ធ្វើទស្សនកិច្ចតំបន់គ្រីមៀ ទាំងមិនប្រកាសឲ្យដឹងមុន បន្ទាប់ពី ICC ចេញដីកាចាប់ខ្លួន
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


