Connect with us

ព័ត៌មានជាតិ

សម្តេចតេជោ៖ កម្ពុជា នឹងកសាងរដ្ឋាភិបាល​ឌីជីថល សេដ្ឋកិច្ចឌីជីថល សង្គមឌីជីថល និងប្រជាជនឌីជីថល

បានផុស

នៅ

សម្តេចតេជោ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាចាត់ទុកឌីជីថលូបនីយកម្ម ក្នុងវិស័យ សាធារណៈ និងឯកជន ជាការងារអាទិភាពដើម្បីកសាងរដ្ឋាភិបាល ឌីជីថល សេដ្ឋកិច្ចឌីជីថល សង្គមឌីជីថល និងប្រជាជនឌីជីថល ស្របតាមនិន្នាការតំបន់ និងសកល ដើម្បីលើកកម្ពស់សមិទ្ធកម្ម សង្គម-សេដ្ឋកិច្ច។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេចតេជោ បានអំពាវនាវដល់សហគមន៍ជាតិ និងអន្តរជាតិចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងគ្រប់ដំណាក់កាល នៃបរិវត្តកម្មឌីជីថល ដូចបានគូសបញ្ជាក់យ៉ាងច្បាស់ក្នុងក្របខណ្ឌ គោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ និងគោលនយោបាយរដ្ឋាភិបាលឌីជីថល ២០២២-២០៣៥។

ថ្លែងក្នុងពិធីបើកទិវាជាតិ «វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍» នាថ្ងៃទី ២៦ មីនា សម្តេចតេជោ ហ៊ុន បានលើកឡើងថា ក្នុងបរិការណ៍នៃការរាតត្បាតជំងឺកូវីដ១៩ ការកើនកម្ដៅ ការប្រកួតប្រជែងភូមិសាស្រ្តនយោបាយ សង្គ្រាមពាណិជ្ជកម្ម និងការប្រែប្រួលអាកាសធាតុ សម្តេចសម្លឹងឃើញតួនាទីកាន់តែសំខាន់ របស់វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ក្នុងការរក្សាចីរភាព នៃកំណើនសេដ្ឋកិច្ច និងជំរុញផ្លែផ្កានៃការអភិវឌ្ឍន៍សង្គម-​សេដ្ឋកិច្ចប្រកប​ដោយបរិយាប័ន្ន។សម្តេចតេជោបន្តទៀតថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយ វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ២០២០-២០៣០ ក្នុងគោលបំណងកសាងនូវមូលដ្ឋានគ្រឹះ សម្រាប់ចាប់យកផលិត​ផលវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ក៏ដូចជាសម្រាប់ចូលរួមក្នុងដំណើរការបង្កើត បច្ចេកវិទ្យាថ្មីប្រកប​ដោយនវានុវត្តន៍​នាពេលអនាគត។

ជាមួយគ្នានេះ សម្តេច ក៏បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការយកចិត្តទុកដាក់របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលបានផ្តួចផ្តើមរៀបចំព្រឹត្តិការណ៍នេះឡើង ដោយភ្ជាប់ទៅនឹងពិព័រណ៍វិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍កម្ពុជា-អន្តរជាតិលើកទី១, ឆ្នាំ២០២៣ ផងដែរ។

សូមបញ្ជាក់ថា ពិព័រណ៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដែលតាំងបង្ហាញនូវផលិតផលបច្ចេកវិទ្យាពីបណ្ដាក្រុមហ៊ុនជាតិ និងអន្តរជាតិច្រើននៅមជ្ឈមណ្ឌលកោះពេជ្រ នឹងប្រព្រឹត្តិទៅរយៈពេល ៣ថ្ងៃ គឺថ្ងៃចាប់ពីថ្ងៃទី២៦ ដល់២៨ ខែមីនា ឆ្នាំ២០២៣៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២៦ នាទីutes មុន

ព្យុះមូសុង បង្កើនកម្លាំងវាយប្រហារ ថៃ បង្កហានិភ័យគ្រោះទឹកជំនន់ រួមទាំងបាងកក ​ 

ព័ត៌មានជាតិ៤១ នាទីutes មុន

​រោងចក្រ​វេច​ខ្ចប់​ចេក កែច្នៃ​ជ័រកៅស៊ូ-ផ្លែឈើ និង​កែច្នៃ​ដំឡូងមី កំពុង​មាន​វត្តមានក្នុង​ខេត្ត​រតនគិរី

វប្បធម៌ ជំនឿ៥៧ នាទីutes មុន

អាជ្ញាធរជាតិអប្សរា រៀបចំពិព័រណ៍មិនអចិន្រ្តៃយ៍ស្តីពី «អង្គរ និងចិន៖ ក្បឿង និងជំនួញតាមផ្លូវសមុទ្រ» រយៈពេល ៦ខែ

សេដ្ឋកិច្ច២ ម៉ោង មុន

ក្រុមហ៊ុនចិនចុះកិច្ចព្រមព្រៀងទិញទុរេន និងដំណាប់ស្វាយកម្ពុជា ៣,៥ ម៉ឺនតោន

សន្តិសុខសង្គម២ ម៉ោង មុន

ច្រករបៀងមួយចំនួនក្នុងភូមិសាស្ត្រខេត្តបាត់ដំបង បានបិទបណ្ដោះអាសន្ន

Sokha Hotels

ព័ត៌មានពេញនិយម