ព័ត៌មានជាតិ
សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងសន្ទរកថាគន្លឹះចំនួន៣ ពាក់ព័ន្ធឌីជីថល នៅឯសន្និបាតអន្តរជាតិ
នាឱកាសអញ្ជើញចូលរួមថ្លែងសុន្ទរកថាបើកសន្និបាតលើកទី៨០ របស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ច សម្រាប់អាស៊ី-ប៉ាស៊ីហ្វិក នៅទីក្រុងបាងកក ប្រទេសថៃ នាព្រឹកថ្ងៃទី ២២ ខែមេសានេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងសន្ទរកថាគន្លឹះចំនួន៣ ពាក់ព័ន្ធនវានុវត្តន៍ឌីជីថល ដោយចាត់ទុកថាគឺជាផ្នែកមួយក្នុងការជួយជំរុញដល់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច។

រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីលោក តាន់ ហ្សង់ហ្វ្រង់ស័រ តាមរយៈសន្និសីទកាសែត ចេញពីព្រលានយន្តហោះអន្តរជាតិភ្នំពេញ បានថ្លែងប្រាប់ឱ្យដឹងថា វត្តមានរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានអញ្ជើញចូលរួមនៅក្នុងសន្និបាតនេះ ក្នុងនាមជាភ្ញៀវកិត្តិយស។
លោកបានបន្តថា ក្នុងនាមជាភ្ញៀវកិត្តិយស សម្តេចធិបតី បានថ្លែងសន្ទរកថាគន្លឹះមួយចំនួនជុំវិញប្រធានបទ «ការប្រើប្រាស់នវានុវត្តន៍ឌីជីថលសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក»។
លោកបន្ថែមថា សន្ទករថារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺជាសន្ទរកថាមួយដែលរំលេចឡើងនូវចំណុចសំខាន់ៗចំនួន ៣ ក្នុងនោះ ទី១ ភាពចាំបាច់បំផុតនៃការប្រើប្រាស់នវានុវត្តន៍ឌីជីថល សម្រាប់ការអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចឱ្យកាន់តែលឿនរហ័សនៅក្នុងតំបន់អាស៊ី ប៉ាស៊ីហ្វិក។ លោកថ្លែងថា៖«តាមប្រសាសន៍របស់សម្តេចធិបតី បច្ចេកវិទ្យាឌីជីថល ជាដង្ហើមនៃបដិវត្តន៍ឧស្សាហកម្មទី៤ នៃដើមសតវត្សទី ២១ ជាក្បាលម៉ាស៊ីនមួយប្រកែកមិនបានដែលបាននិងកំពុងបន្តជំរុញកំណើនសេដ្ឋកិច្ច»។
លោកបញ្ជាក់ថា៖«ទី២ ការប្រើប្រាស់នវានុវត្តន៍ឌីជីថល អាចជាដំណោះស្រាយមួយនៃបញ្ហាវិសមភាព ដោយសារការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងវិសាលភាពនៃប្រទេសកម្ពុជា ឬក្នុងវិសាលភាពនៃអាស៊ាន ឬនៅតំបន់មួយធំ នឹងច្បាស់ជាអាចកាត់បន្ថយគម្លាតរវាងប្រជាជន និងប្រជាជន ព្រមទាំងរវាងប្រទេស និងប្រទេស ក្នុងការទទួលបាននូវឱកាសសេវាកម្ម ព័ត៌មាន និងចំណេះដឹង»។
ជារួមការប្រើប្រាស់នវានុវត្តន៍ឌីជីថល ច្បាស់ណាស់នឹងអាចចែករំលែកស្មើៗគ្នានូវផ្លែផ្កានៃការអភិវឌ្ឍន៍ដល់ប្រជាពលរដ្ឋគ្រប់ៗរូប និងដល់បណ្តាប្រទេសទាំងអស់ក្នុងពិភពលោកនិយាយជាទូទៅ និងនៅតំបន់អាស៊ីប៉ា-ស៊ីហ្វិក និយាយដាច់ដោយឡែក។
«ចំណុចទី៣ ដែលសំខាន់នោះ គឺការបន្តខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការពង្រឹង និងពង្រីកការប្រើប្រាសនូវនវានុវត្តន៍ឌីជីថល ក្នុងប្រទេសកម្ពុជា និងអាស៊ាន និងក្នុងក្របខណ្ឌសកលនៃអង្គការសហប្រជាជាតិ។
ក្នុងប្រទេសកម្ពុជាជាក់ស្តែង គឺការប្រកាសដាក់ឱ្យអនុវត្តនូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី ១ ដោយផ្តោតលើបច្ចេកវិទ្យាឌីជីថល ដែលជាអាទិភាពថ្មីមួយក្នុងន័យការកសាងសង្គម និងសេដ្ឋកិច្ចឌីជីថល ជាការចាំបាច់បំផុតសម្រាប់កម្ពុជា»។ នេះបើតាមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបញ្ជាក់បន្ថែម។
ជាការកត់សម្គាល់វត្តមានរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅឯសន្និបាតនោះមានរយៈពេលតែមួយព្រឹកប៉ុណ្ណោះ ពោលសម្តេចធិបតី បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជានៅកាន់ប្រទេសថៃ នៅវេលាម៉ោងប្រមាណ ៨ព្រឹក និងដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា មកដល់កម្ពុជាវិញ នារសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤។
គួរជម្រាបថា ក្រោមប្រធានបទ «ការប្រើប្រាស់នវានុវត្តន៍ឌីជីថលសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក» សន្និបាតប្រចាំឆ្នាំនេះ នឹងពិភាក្សាអំពីសក្តានុពលនៃបច្ចេកវិទ្យាឌីជីថល និងវិធីសាស្ត្រពង្រឹងកិច្ចសហប្រតិបត្តិការតំបន់ ក្នុងការដោះស្រាយបញ្ហាប្រឈមជាសកលដែលកំពុងកើតមាន និងការពន្លឿនការសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព៕
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ៦ ម៉ោង agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម


