ព័ត៌មានអន្ដរជាតិ
លោក គីម ជុងអ៊ុន បញ្ជាឲ្យបង្កើនការផលិតសម្ភារៈពាក់ព័ន្ធអាវុធនុយក្លេអ៊ែរ
មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន កាលពីថ្ងៃចន្ទបានចុះត្រួតពិនិត្យកម្មវិធីអាវុធនុយក្លេអ៊ែររបស់ប្រទេស និងបានចេញបញ្ជាឲ្យបង្កើនការផលិតសម្ភារៈពាក់ព័ន្ធនឹងអាវុធនុយក្លេអ៊ែរផងដែរ ។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើងបានរាយការណ៍ថា លោក គីម បានប្រាប់មន្ត្រីនៅវិទ្យាស្ថានអាវុធនុយក្លេអ៊ែរឲ្យបង្កើនការផលិត ក៏ដូចជាអភិវឌ្ឍអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្ររបស់ប្រទេស ជាពិសេសគឺប្រព័ន្ធសម្រាប់គ្រប់គ្រងឃ្លាំងអាវុធនុយក្លេអ៊ែរតែម្ដង ។
ការចុះទៅត្រួតពិនិត្យកម្មវិធីនុយក្លេអ៊ែររបស់លោក គីម បានកើតឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីកូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងយុទ្ធសាស្ត្រនៅក្នុងសមយុទ្ធមួយកាលពីថ្ងៃចន្ទ ។

ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា ប្រទេសកូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងយុទ្ធសាស្ត្រចំនួន ២ គ្រាប់ចេញពីទីក្រុងព្យុងយ៉ាងឆ្ពោះទៅកាន់កោះមួយនៅភាគឦសានរបស់ប្រទេស ដែលជាការព្រមានថ្មីមួយទៀតទៅកាន់អាមេរិក និងកូរ៉េខាងត្បូង ។
គួរបញ្ជាក់ថា ការបាញ់មីស៊ីលព្រមានជាហូរហែរបស់កូរ៉េខាងជើងបានកើតឡើង ដោយសារតែអាមេរិក និងកូរ៉េខាងត្បូងរៀបចំសមយុទ្ធយោធារួមគ្នានៅក្នុងឧបទ្វីបកូរ៉េ ដែលទីក្រុងព្យុងយ៉ាងចាត់ទុកថា វាហាក់ដូចជាការប្រកាសសង្គ្រាមជាមួយកូរ៉េខាងជើង ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ ប្រធានាធិបតី អ៊ីស្រាអែល ចេញមុខឲ្យរដ្ឋាភិបាលគិតពីប្រយោជន៍រួមរបស់ ប្រជាជន

-
ព័ត៌មានជាតិ២៣ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ