ព័ត៌មានជាតិ
លោកជំទាវ ហ៊ុន ម៉ាណា នាំយកអំណោយសម្ដេច តេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ដល់ជូនពលរដ្ឋខ្វះខាត ៥៨៩គ្រួសារ នៅស្រុកសំរោង ខេត្តតាកែវ
នៅព្រឹកថ្ងៃសុក្រ ទី៣១ ខែមីនា ឆ្នាំ២០២៣ លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកាវិទ្យុ និងទូរទស្សន៍បាយ័ន បានអញ្ជើញដឹកនាំក្រុមការងារនាំយកនូវអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ដល់ជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន៥៨៩គ្រួសារ មកពី១១ឃុំ ក្នុងស្រុកសំរោង ខេត្តតាកែវ។

ពិធីនេះបានធ្វើឡើងនៅទីធ្លាតារាងបាល់ទាត់ នៃសាលាបឋមសិក្សាបត់រការ ក្នុងភូមិថ្នល់ទទឹង ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ ដោយមានការអញ្ជើញចូលរួមពីលោក កេត ម៉ៅ អភិបាលស្រុកសំរោង និងមន្ត្រីឃុំមួយចំនួនទៀត។

បន្ទាប់ពីរបាយការណ៍ស្វាគមន៍របស់អភិបាលស្រុកសំរោងរួចមក លោកជំទាវ ហ៊ុន ម៉ាណា បានអញ្ជើញសំណេះសំណាលសាកសួរសុខទុក្ខដល់លោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានអញ្ជើញចូលរួមនៅថ្ងៃនេះ។ លោកជំទាវក៏បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលលោកទាំងពីរ តែងតែគិតគូរអំពីសុខទុក្ខ លោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។

បន្ទាប់ពីសំណេះសំណាលរួចលោកជំទាវ និងក្រុមការងារក៏បានអញ្ជើញចែកនូវអំណោយរបស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតដោយផ្ទាល់ដៃជូនដល់លោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋទាំង៥៨៩គ្រួសារ ក្នុងបរិយាកាសរីករាយបំផុត។

អំណោយដែលផ្ដល់ជូនប្រជាពលរដ្ឋនាពេលនេះ រួមមាន៖ អង្ករ ២៥គីឡូក្រាម,ថវិកា២ម៉ឺនរៀល,មីម៉ាម៉ា២កេះតូច,ត្រីខ២ យួរ,ទឹកដោះគោ៤កំប៉ុង,មុង១,ភួយ១,ក្រមា១,ប្រេងកូឡា១ដប,ប្រេងខ្យល់១ដប,សាប៊ូដុំ១ដុំ,ស្បែកជើងផ្ទាត់១គូរ,ច្រាស និងថ្នាំដុសធ្មេញ១ឈុត។

ជាមួយគ្នានោះ ក្រុមការងារក៏បាននាំយកនូវនំប៉័ងចែកជូនដល់លោកយាយ លោកតា ប្រជាពលរដ្ឋដែលបានចូលរួម និងផ្ដល់កាតាបដែលមានសម្ភារៈសិក្សាជាច្រើនមុខ ចែកជូនដល់សិស្សានុសិស្សជាច្រើននាក់ផងដែរ៕




-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


