ព័ត៌មានជាតិ
ឯកឧត្ដម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា ផ្ដល់អំណោយដល់ក្មួយៗ ២ នាក់បងប្អូន ដែលខ្វះខាតជីវភាព និងសម្រេចសង់ផ្ទះទេវតាជូន ១ ខ្នង
កាលពីព្រឹកថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០២៣ នេះ ឯកឧត្ដម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា បានចាត់ឲ្យក្រុមការងារសប្បុរសធម៌ នាំយកអំណោយជាសម្ភារៈប្រើប្រាស់ គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ជូនដល់ក្មួយៗ ពីរនាក់បងប្អូនដែលខ្វះខាតក្នុងជីវភាពរស់នៅភូមិព្រៃបុស ឃុំកោះរការ ស្រុកកំពង់សៀម ខេត្តកំពង់ចាម និងសម្រេចសាងសង់ផ្ទះទេវតា ១ ខ្នង ជូនផងដែរ នាពេលឆាប់ៗ ខាងមុខនេះ។

សូមជម្រាបថា ស្ថានភាពជាក់ស្ដែង ក្មួយស្រីឈ្មោះ លី ហ្សា អាយុ ១២ ឆ្នាំ កំពុងរៀនថ្នាក់ទី ៤ និងប្អូនប្រុសឈ្មោះ ម៉ា តូ អាយុ ១០ ឆ្នាំ រៀនថ្នាក់ទី ១ ជាកូនកំព្រា ដែលឪពុកម្ដាយបានលែងលះគ្នា និងមានប្ដីប្រពន្ធរៀងៗខ្លួន ទៅរស់នៅរកការងារធ្វើនៅប្រទេសថៃ មិនដែលផ្ដល់ដំណឹងមកគ្រួសារតាំងតែពីក្មួយប្រុសមានអាយុបាន ៦ ខែ។

ក្មួយកំព្រាទាំងពីរនាក់បងប្អូននេះ រស់នៅជាមួយយាយបង្កើតឈ្មោះ សាយ ញ៉ អាយុ ៥២ ឆ្នាំ ជាស្ត្រីមេម៉ាយ មានកូនរហូតដល់ទៅ ៦ នាក់ (ប្រុស ២ នាក់) កូនទាំងអស់មានប្តីប្រពន្ធបែកចេញទៅរស់នៅផ្សេងៗគ្នា។

ស្ត្រីឈ្មោះ សាយ ញ៉ រស់នៅចិញ្ចឹមចៅកំព្រាទាំង ២ ដោយប្រកបរបរដើរស៊ីឈ្នួលគេ តែគ្រួសារនេះមានដីលំនៅឋាន ផ្ទះសម្បែងអាចរស់នៅបាន ហើយអាជ្ញាធរដែនដីតែងជួយទំនុកបម្រុងផ្ដល់ស្បៀងអាហារជាប្រចាំ៕





-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


